ចាប់ខ្លួនជនដៃដល់៣នាក់ ក្រោយ ស ម្លា.ប់ កា.ត់ ក្បា ល ជនជាតិចិនម្នាក់នៅខេត្តកំពង់ចាមហើយគេចខ្លួនមកសៀមរាប


សៀមរាប៖ សមត្ថកិច្ចបានចាប់ខ្លួនជនដៃដល់៣នាក់នៅរសៀលថ្ងៃទី២ខែមិថុនាឆ្នាំ២០២៣ នៅចំណុចភូមិរុងរឿង ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជា ករណី ឃា.ត កម្ម កាលពីដើមខែ មេសា ឆ្នាំ២០២៣ នៅ ខេត្តកំពង់ចាម។
នគរបាលនាយកដ្ឋានព្រហ្មទណ្ឌបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ករណី ឃា .ត កម្ម នាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានសហការ ជាមួយនគរ បាលខេត្តកំពង់ចាម បើកការស៊ើបអង្កេត ដោយកំណត់បានអត្តសញ្ញាណជនសង្ស័យចំនួន៣នាក់។
*ទី១៖ ឈ្មោះ តាំង ចេងម៉េង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាមុំ
*ទី២៖ ឈ្មោះ ហឹម លីសា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ។
*ទី៣៖ ឈ្មោះ ប្រាង សិទ្ធ ហៅ ហិន សិត ហៅ ហ៊ិន ជាពីសិដ្ឋ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូត វត្ថុតាងរួមមាន៖ រថយន្តមួយគ្រឿងម៉ាក Camry, អាវុធ អាកា ១ដើម, អាវុធ សេកាសេ ២ដើម, អាវុធ កែច្នៃ ០២ដើម និងគ្រាប់មួយចំនួន។
តាមចម្លើយសារភាព ជនសង្ស័យបានសារភាពថា៖ កាលពីថ្ងទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០១ អាធ្រាត ពួកខ្លួនពិតជាបានធ្វើសកម្មភាពស ម្លា.ប់ ជនរងគ្រោះ ឈ្មោះ WU SONG ហៅ ស្វិត ហៅ សុង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសំណង់ ពិតប្រាកដមែន ខណៈពេលជនរងគ្រោះ ជិះរថយន្តជាមួយពួកខ្លួនចេញពីការដ្ឋានខេត្ត ពោធិ៍សាត់ ដោយដឹងថាជនរងគ្រោះ ទើបបើក ប្រាក់ ពួកខ្លួនក៏មានគំនិតស ម្លា.ប់ ជនរងគ្រោះ ដោយយកកន្សែងរឹតក និងយកពូថៅកាត់ក្បាលតែម្តង។ មូលហេតុ ដោយសារតែខឹងនិងជនរងគ្រោះជំពាក់ ប្រាក់មិនសង។
ក្រោយពីធ្វើសកម្មភាពស ម្លា.ប់ រួចហើយ ពួកខ្លួន បានយកក្បាលច្រកចូល ក្នុងកាបូបខ្មៅមួយ ហើយយកទៅបោះចោល នៅចំណុចស្រះមួយកន្លែងស្ថិតនៅ ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែកពូថៅ យកទៅបោះចោលនៅស្ពានត្រោះ ស្ថិតក្នុងស្រុក បាធាយ ខេត្តកំពង់ចាម ហើយប្លន់យកប្រាក់បានមួយចំនួននាំគ្នាគេចមកលាក់ខ្លួនចំណុចទ្បដុតធ្យូង ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ប្រភពបន្តថា ជនសង្ស័យ ទាំង៣នាក់ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ ចំណែកអាវុធ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕


Advertisements

Next Post

ដំណឹងល្អ! សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងចុះហត្ថលេខាសិក្សាសាងសង់នៅរសៀលថ្ងៃទី៧ ខែមិថុនានេះ

Wed Jun 7 , 2023
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យដឹងថា នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា និងចុះហត្ថលេខាលើការសិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយក្រុមហ៊ុនចិន។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រវែង១៣៥គីឡូម៉ែត្រ គ្រោងចំណាយ​ថវិកាវិនិយោគសរុ​ប​ប្រមា​ណ ១.៣៥ប៊ីលានដុល្លារអាមេរិក នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ម្សិលមិញនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានធ្វើលិខិតបន្ទាន់មួយឱ្យខ្ញុំ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បើកការដ្ឋានថ្ងៃនេះ យើងនឹងផ្តើមចុះហត្ថលេខានៅម៉ោង២រសៀលថ្ងៃនេះ អំពីការសិក្សាផ្លូវល្បឿនលឿន តភ្ជាប់ភ្នំពេញទៅសៀមរាប និងសៀមរាប ទៅប៉ោយប៉ែត កាន់តែវែងឆ្ងាយទៅហើយ។ ផ្លូវល្បឿនលឿននេះវានឹងកើតមុនពេលដែលខ្ញុំស្លាប់ បើទោះបីជាខ្ញុំមិនធ្វើនាយករដ្ឋមន្ត្រីបន្ត ក៏ប៉ុន្តែខ្ញុំមានឱកាស ដើម្បីនឹងមើលកូនចៅគណបក្សប្រជាជនកម្ពុជា គេដឹកនាំយ៉ាងម៉េច ហើយយើងក៏ជួយគាំទ្រលើកទឹកចិត្តឲ្យពួកគេធ្វើទៅ ពួកយើងចាស់ៗអស់ហើយ»។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ធ្វើឡើងរវាងរាជរដ្ឋាភិបាលកម្ពុជា […]

អត្ថបទគួរអាន!

ព័ត៌មានទាន់ហេតុការណ៍