Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ក្នុងខែថ្មី ឆ្នំាថ្មីនេះ ឆ្នាំទាំង៦ ខាល មមី វក ជូត កុរ ម្សាញ់ មានលុយហូរចូលដូចទឹក មានង៉ូវហេងជាងគេ ហោរាសាស្ត្រ
  • Breaking News!កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ព័ត៌មានជាតិ
  • ស៊ែរចេញ លុយចូល!​ថ្ងៃចុងសប្តាហ៍ នាំមហាសំណាងដល់កំពូលឆ្នាំទាំង៥ជោកជាំ ហោរាសាស្ត្រ
  • ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងចាត់វិធានការរថយន្តដែលដឹកសម្ភារៈ និងការដាក់មនុស្សលើសចំណុះ ព័ត៌មានជាតិ
  • រាប់លុយចុកដៃហើយលាភធំឆ្នាំរកា និង​ ថោះ មានលុយចាយមិនខ្វះឆ្នាំច វក កុរ មមី ឆ្លូវ ម្សាញ់ ហោរាសាស្ត្រ
  • ថ្ងៃទី​18, 19, 20 ​មាន​តែ​ឆ្នាំ​ ជូត មមែ វក រកា ថោះ ខាល ​ប៉ុណ្ណោះ​ដែល​ជោគ​ជ័យ​​ទាំង​លុយ​ទាំង​ក្តី​ស្នេហា និងការរកស៊ី ហោរាសាស្ត្រ
  • ច្បា​ស់ដូចថ្ងៃ ចាប់ពីដើមសប្តាហ៍នេះរហូតដល់ចុងសប្តាហ៍ ប្រុសស្រីកើតឆ្នំា រកា ច កុរ ជូត ឆ្លូវ ខាល មមី មមែ វក សំណាងធំណាស់ ហោរាសាស្ត្រ
  • អស់ស្ទះ! កុរ ឆ្លូវ ខាល រោង មមែ មានលាភមានសំណាងធំ​ចាប់ពី​ថ្ងៃ​ចន្ទ​ដើមសប្តាហ៍នេះ​ទៅ ហោរាសាស្ត្រ

មុខសញ្ញាលួចម៉ូតូដ៏សកម្មដែលប្រើប្រាស់ឯកសណ្ឋាន និងកាតសម្គាល់ខ្លួនក្លែងក្លាយ ដើរធ្វើសកម្មភាពបន្លំភ្នែកប្រជាពលរដ្ឋ ដើម្បីលួចយកម៉ូតូ ត្រូវបានបង្រ្កាប

Posted on February 21, 2025 By Mah Khmer

សៀមរាប៖ ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប​ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវេលាម៉ោង១១ និង០០នាទី មានករណី អំពើលួច (លួចម៉ូតូ) កើតហេតុនៅចំណុចទំនប់បឹងផ្ដៅ ស្ថិតក្នុងភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

បន្ទាប់ពីទទួលបានព័ត៍មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ចាត់មន្រ្តីក្រោមឱវាទ ឱ្យចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនជនល្មើសចំនួន២នាក់ ដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសយ៉ាងសកម្ម ក្នុងខេត្តសៀមរាប មានឈ្មោះដូចខាងក្រោម ៖

១.ឈ្មោះ រឿម គង់ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន : ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។

២.ឈ្មោះ ពុត កុសន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន : ភូមិតានីធម្មជាតិ សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។

ដំណើររឿង: នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ៨ និង០០នាទីព្រឹក ជនរងគ្រោះឈ្មោះ រ៉េត រី ភេទ ប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង បានជិះម៉ូតូចំនួន០១គ្រឿងម៉ាកសង់ សេរីឆ្នាំ២០២១ ពណ៏ខ្មៅ ពាក់ផ្លាកលេខសៀមរាប ១Ak-៦៦៣៣ លេខតួលេខម៉ាស៊ីន ៥៩២៣២២១ ទៅមើលលបដាក់ត្រី នៅចំណុចកើតហេតុ ពេលទៅដល់ជនរងគ្រោះបានទុកម៉ូតូក្បែរទំនប់ទឹក ហើយបានដកកូនសោដាក់ក្នុងហោប៉ៅ បន្ទាប់មកទៅមើលលបដែលដាក់ត្រី លុះដល់វេលាម៉ោង១១ និង០០នាទីថ្ងៃត្រង់ ជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចថា មានករណី អំពើលួច ។

ក្រោយពីទទួលបានព័ត៍មាន កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ១៣ និង០០នាទី ថ្ងៃខែឆ្នាំដដែល ទើបឃាត់ខ្លួនជនល្មើសទាំង០២នាក់បាន និងនាំខ្លួនយកមកសួរនាំ។

យោងតាមចម្លើយជនល្មើសទាំង០២នាក់ខាងលើ បានឆ្លើយសារភាពថា: ពួកខ្លួនទាំង០២នាក់ ពិតជាបានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះខាងលើពិតប្រាកដមេន ។ ហើយបានឆ្លើយសារភាពបន្ថែមទៀតថា ពួកខ្លួនបានធ្វើសកម្មភាពលួចច្រើនលើកក្នុងក្រុងសៀមរាប និងតាមបណ្ដាស្រុកផ្សេងទៀត ដោយប្រើប្រាស់រូបភាពជាអ្នកសារព័ត៌មាន ឬមន្រ្តីអង្កការ ជិះរកមើលម៉ូតូណាដែលទុកប្រហែស ពុំមានចាក់សោសុវត្ថិភាព ពួកខ្លួនធ្វើសកម្មភាព លួច នៅពេលដែលប្រជាពលរដ្ឋឃើញ ពួកខ្លួនបានយកកាត់សម្គាល់ខ្លួន មកបង្ហាញ និងអះអាងថា ជាអ្នកសារព័ត៌មាន ឬមន្រ្តីអង្កការ មានឱកាសនាំគ្នាជិះម៉ូតូគេចខ្លួនតែម្ដង ។

+វត្តុតាងដែលសមត្ថកិច្ចដកហូតពីជនសង្ស័យមាន:

១-ម៉ូតូចំនួន២គ្រឿង ម៉ូតូទី១ ម៉ាក់សង់ សេរីឆ្នាំ២០២១ ពណ័ខ្មៅ ផ្លាកលេខសៀមរាប ១AK-៦៦៣៣ ( របស់ជនរងគ្រោះ ) និងម៉ូតូទី២ ម៉ាកសង់ សេរីឆ្នាំ ២០១៥ ឡើងតែម ២០១៦ ផ្លាកលេខសៀមរាប ១B-៦៨៥៣ លេខតួលេខម៉ាស៊ីន (ត្រូវបានឈូសលុបរបស់ជនល្មើសជិះសម្រាប់ធ្វើសកម្មភាព ) ។

២-កូនសោរ ចំនួន៣ , ដង្កាប់ចំនួន៤ ,ម៉ាលេតចំនួន១ ,ខ្សែលួសមួយចំនួន (ឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើស ) ។

+បច្ចុប្បន្នជនល្មើសទាំង០២នាក់ខាងលើ ត្រូវបានតុលាការសម្រេចឃុំខ្លួនរួចហើយ ពាក់ព័ន្ធនឹងករណីចំនួន០២

-ទី១ករណី អំពើលួច (លួចម៉ូតូ)

-ទី២ករណី ប្រើប្រាស់ឯកសារក្លែង

-លោកឧត្តមសេនីយ៍ទោ ស្នងការ សូមធ្វើការអំពាវនាវ ដល់បងប្អូនក្នុងខេត្តសៀមរាបទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន កុំធ្វេសប្រហែលទុកម៉ូតូចោលនៅតាមទីវាល ដោយពុំបានចាក់សោសុវត្ថិភាព និងជាពិសេសកុំចាញ់បោកមុខសញ្ញា ដែលក្លែងខ្លួនជាអ្នកសារព័ត៍មាន ឬមន្រ្តីអង្កការដូចករណីខាងលើ ៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: Celebrating Khmer New Year in Siem Reap: A Timeless Tradition of Joy and Spirituality
Next Post: លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខមន្រ្តីនគរបាលដែលរងគ្រោះ ដោយសារគ្រោះអគ្គិភ័យឆាបឆេះគេហដ្ឋាន

អត្ថបទទាក់ទង

  • ឈ្មួញដីឈ្មោះ សេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត ព័ត៌មានជាតិ
  • មាឌប៉ុនដំរី អត់ចេះរកស៊ីអី?! សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនបានបុរសរត់ម៉ូតូកង់បី ដែលបង្កបញ្ហាលើ​ស្ត្រី​ជន​ជាតិបារាំង បណ្តាលឱ្យរងរបួស.. ព័ត៌មានជាតិ
  • ​សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ​គាំទ្ររាល់ការផ្សព្វផ្សាយព័ត៌មានពិត​ ​ដែលបានរួមចំណែកដល់ការដោះស្រាយបញ្ហានៅតាមមូលដ្ឋាន ហើយ​​ចៀសវាងការផ្សព្វផ្សាយជាថ្នូរនឹងផលប្រយោជន៍ ព័ត៌មានជាតិ
  • ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧ ព័ត៌មានជាតិ
  • កាត់ ទោ.ស ឧកញ៉ាលាន អាហ្វ្រីលគីនីនចេញសែកស្អុយសងម្ចាស់បំណុល ព័ត៌មានជាតិ
  • សេចក្តីប្រកាសព័ត៌មាន ព័ត៌មានជាតិ
  • ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ ឯ.ក & អង្គភាពសារព័ត៌មានមហាខ្មែរ ជ្រើសរើសបុគ្គលិកជាច្រើនរូប ជីវិតនិងសង្គម
  • ថ្ងៃចន្ទដើមទ្រព្យ ឆ្នាំ​ ថោះ ច រកា វក ឆ្លូវ ជូត លាភជ័យសិរីសួស្តីចាប់ពីដើមសប្តាហ៍នេះ ត្រូវតែជួបសំណាង ហោរាសាស្ត្រ
  • កំពូលហោរ​ចិន​៖ មមី វក ជូត ឆ្លូវ កុរ រាសី​ខ្ពស់​លាភ​ធំ​ចំ​ចន្លោះបីថ្ងៃ ២៣,២៤,២៥ នេះហើយ ហោរាសាស្ត្រ
  • កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតនូវបំពង់សុីមាំងកែច្នៃដែលបង្កជាសំឡេងខ្លាំងៗ មកធ្វើការកិនកម្ទេចចោលសរុបចំនួន៣០០ដើម ព័ត៌មានជាតិ
  • សំណាងបានមកដល់ហើយ! បីថ្ងៃចុងសប្តាហ៍ ពេលា​ល្អ​ឆ្នាំ​ទាំង​៧ ​ទេវតា​ទ្រព្យ​គោះ​ទ្វារ​ប្រទាន​លាភធំទាំងព្រឹក ហោរាសាស្ត្រ
  • ៥ថ្ងៃជាប់គ្នា 6, 7, 8, 9, 10 ប្រុសស្រីកើតឆ្នំាខាល រោង មមី មមែ វក រកា ច កុរ ផុត​ គ្រោះ ច .ង្រៃ ជួបសំណាងពីជាតិមុន ហោរាសាស្ត្រ
  • ឆ្លូវ ម្សាញ់ ខាល មមី វក រកា លាភធំមកដល់នៅដើមសប្តាហ៍​ស្អែក​នេះហើយ ហោរាសាស្ត្រ
  • ហេងនោះហេង ! ចាប់ពីខែថ្មី នេះតទៅ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules