Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ជុំវិញការ ការបញ្ចប់ជីវិតរបស់ឧកញ៉ា ឈាង រ័ត្ន អាចមកពីវិបត្តិផ្លូវចិត្ត ទើបបែកបាក់គ្រួសារ ព័ត៌មានជាតិ
  • សម្ដេច​តេជោ​ ហ៊ុន​ សែន៖ ​បៀវត្សរ៍ឡើង បានតិចប្រសើរជាងបាត់បង់ការងារធ្វើ សេដ្ឋកិច្ច
  • ប្រជុំ​ឆ្នាំ​សំណាង​ទាំង​៩​លាភ​ធំ​លុយ​ផ្ទួន​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃដាច់ខែ ហោរាសាស្ត្រ
  • តើអ្វីទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល? ជីវិតនិងសង្គម
  • ថ្ងៃទី 20​, 21, 22, 23 ឆ្នាំ​កុង្សីយ៍​ទាំង​៦​រាសី​ខ្ពស់​ជាង​ស្តេច​សម្រេច​ក្តី​បំណង​ភ្លាម ហោរាសាស្ត្រ
  • សំណាងដល់ហើយ បីថ្ងៃនេះ ឆ្នាំ ឆ្លូវ ជូត វក រកា មមី មមែ ខាល ច ពោរពេញដោយលាភសំណាង លុយហូរចូលផ្ទះ ហោរាសាស្ត្រ
  • មិនយូរទេ ៣ថ្ងៃខាងមុខនេះអ្នកកើតឆ្នាំជូត ម្សាញ់ មមី រកា កុរ ឆ្លូវ មមែ លុយ​ចូល​ខាប់​ដូច​ទឹកគ្រឿង ហោរាសាស្ត្រ
  • ឆុត១០០%! អ្នក​​កើត​ឆ្នាំ ជូត ឆ្លូវ ថោះ ម្សាញ់ មមី មមែ រកា ច កុរ មានសំណាង មានទ្រព្យសូម​លោក​អ្នក​បួងសួង ហោរាសាស្ត្រ

ប្រវត្តិខ្លះៗ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលជាស្នងការគំរូ!

Posted on July 18, 2025July 22, 2025 By Mah Khmer

លោកឧត្តមសេនីយ៍ទោ ហួត សុធី ជាអ្នកស្រុកបាត់ដំបង កើតក្នុងគ្រួសារមួយ ដែលមានជីវភាពខ្វះខាត។ លោកជាកូនកំព្រាឪពុកតំាងពីកើតមក។ ប៉ុន្តែ កុមារ ហួត សុធី ជាមនុស្ស មិនចេះចុះចាញ់ នឹងព្រហ្មលិខិត ជាមនុស្សឧស្សាហ៍ព្យាយាមរៀនសូត្រ និងជាសិស្សរៀនពូកែម្នាក់ទើបមានវាសនាមកដល់ថ្ងៃនេះ។

កាលពីកុមារភាព លោក ហួត សុធី ជាសិស្ស រៀននៅសាលាបឋមសិក្សា អូតាគំា២ បន្តមកមធ្យមសិក្សា រៀននៅ អនុវិទ្យាល័យ វត្តដំរីស និងបានបញ្ជប់ការសិក្សា ទុតិយភូមិនៅ វិទ្យាល័យបាត់ដំបង ឬវិទ្យាល័យព្រះមុនីវស្ស។ នេះតាមអ្វីដែលសារព័ត៌មានយើងខ្ញុំបានបានដឹង និងដឹងតាមរយៈលោកស្ត្រាចារ្យម្នាក់ដែលជាមិត្តភ័ក្ត្រដ៏ជិតស្និត និងរៀនជុំគ្នាជាមួយលោក ហួត សុធី តំាងពីក្មេងរហូតមក។

ក្រោយបញ្ជប់ការសិក្សាទុតិយភូមិ លោក ហួត សុធី ពុំទាន់បានបន្តទៅរៀនថ្នាក់មហាវិទ្យាល័យ នៅឡើយ នោះក៏ដោយសារជីវភាពគ្រួសាររបស់លោកមានការខ្វះខាត។ ទើបលោក ហួត សុធី នៅជួយលក់ដូរអាវខោជជុះជាមួយម្តាយ នៅផ្សារភ្នំសំពៅ និងដើរលក់តាមជនបទ ដូចជាតំបន់កំពីងពួយ តាក្រាម…..ជាដើម និងពេលទំនេរពីការងារជួយម្តាយ លោកឆ្លៀតរត់ម៉ូតូឌុប។

ក្នុងពេលរត់ម៉ូតូឌុបនោះ លោកត្រូវបានសាលាភាសាជប៉ុនYamamoto ជ្រើសឱ្យចូលរៀនភាសាជប៉ុន និងក្រោយរៀនចប់នៅបាត់ដំបង លោកក៏បានមកបន្តការសិក្សានៅខេត្តសៀមរាប និងបានប្រលងជាប់ជាមគ្គុទេស៍ទេសចរណ៍ ភាសាជប៉ុន។ ដោយសារលោកចេះភាសាជប៉ុនយ៉ាងស្ទាត់ជំនាញនេះហើយ ទើបលោកមានឳកាសបំរើការងារជូនភ្ញៀវទេសចរណ៍ និងបានជួយបំរើផលប្រយោជន៍ប្រជាជន ក៏ដូចជួយដល់សង្គមជាតិ។ ក្នុងនោះមានការសាងសង់សាលារៀនជាច្រើន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់កុមារ និងយុវជន យុវនារីបានរៀនសូត្រ តាមរយៈការបកប្រែភាសាជប៉ុនជូន ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប។

ក្រោយមកលោកបានប្រលងចូលបំរើការងារជានគរបាលជាតិ ទើបលោកមានឱកាស បន្តចូលរៀនថ្នាក់ឧត្ដមសិក្សា និងថ្នាក់ក្រោមឧត្តម។

ក្នុងពេលតំណាលគ្នានោះដែរ លោក ហួត សុធី បានព្យាយាមរៀនភាសា បរទេស មាន ភាសាអង់គ្លេស និងភាសាជប៉ុនបន្តទៀត។
លោក ហួត សុធី បានចូលបម្រើការងារជាមន្ត្រីនគរបាលជាង២០ឆ្នាំមកហើយ។ ដោយសារលោក ហួត សុធី ជាមនុស្សព្យាយាមប្រឹងប្រែង អត់ធ្មត់និងការងារ ទើបត្រូវបាន រាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត និងតម្លើងឋានន្តរស័ក្ត និងតួរនាទី ជាលំដាប់លំដោយ រហូតលោកត្រូវបានតែងតាំងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ។

ក្នុងពេលនៅកាន់តួនាទីជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ លោកត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីក្រោមឱវាទ គោរពស្រឡាញ់ខ្លាំងណាស់។ មន្ត្រីនគរបាលនៅខេត្ដឧត្ដមានជ័យបានថ្លែងប្រាប់សារព័ត៌មានមហាខ្មែរថា លោកស្នងការជាមនុស្សគួរឱ្យគោរព ព្រោះថាលោកស្នងការ ស្រឡាញ់ អាណិត កូនចៅ និងប្រជាពលរដ្ឋ និងជាមនុស្សមិនចេះឆ្មើងឆ្មៃ ពោលគឺជាមនុស្សរាក់ទាក់។

ប៉ុន្តែអ្វីដែលធ្វើឱ្យលោកស្នងការ ផ្លាស់ប្តូរមកកាន់ជាស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាបវិញ អាចមកពីលោកស្នងការ ចេះភាសាបរទេស ដែលងាយស្រួលសម្រាប់ប្រតិភូ ឬបរទេស ទាក់ទងផ្លូវការ ជាពិសេសជនជាតិជប៉ុន។ ព្រោះលោកជាអ្នកជំនាញបកប្រែ និងធ្លាប់ជាអ្នកបកប្រែជូនឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប។

មកកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ចាប់ផ្តើមកែលម្អស្នងការដ្ឋាន មានសោភ័ណ្ឌភាពយ៉ាងស្រស់ស្អាត និងកែលម្អ រួមទំាងសាងសង់ថ្មីនូវ អធិការដ្ឋាននគរបាល ប៉ុស្តិ៍នគរបាលរដ្ឋបាល និងប៉ុស្តិ៍ចំាបញ្ជារជាច្រើន ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការទាក់ទង ឬរាយការណ៍ នូវសុខទុក្ខរបស់ខ្លួន និងបទល្មើសផ្សេងៗ។

យើងសង្កេតឃើញថា ចាប់តំាងពីលោកឧត្តមសេនីយ៍ទោ ហួត សុធី មកកាន់ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាងមួយឆ្នំាមកនេះ រាល់បទល្មើសត្រូវបានកាត់បន្ថយយ៉ាងច្រើន ដែលធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចកងកម្លំាងនគរបាលក្រោមឱវាទ គោរពស្រឡាញ់។ ជាពិសេសទៅទៀតនោះ គឺក្មេងទំនើងត្រូវបានបាក់ស្បាត និងស្ងាត់ក្នុងខេត្តសៀមរាប។

នាពេលថ្មីៗនេះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ត្រូវបានថ្នាក់ដឹកនំាក្រសួងមហាផ្ទៃ សរសើរជា «ស្នងការគំរូ»។

ក្នុងបទសម្ភាន៍មួយរបស់សារព័ត៌មានមហាខ្មែរ ជាមួយលោកស្នងការ ហួត សុធី ក្នុងនោះយើងបានសួរថា«យប់ឡើងលោកស្នងការមិនសម្រាកខ្លះទេឬ បានជា រាល់ហេតុការកើតឡើង ឃើញលោកស្នងការទៅដល់ភ្លាមរហូតចឹង?»

លោកស្នងការឆ្លើយថា៖ សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ខ្ញុំ ខ្ញុំជាអ្នកបំរើប្រជាពលរដ្ឋ ហើយថ្នាក់ដឹកនំាចាត់តំាងខ្ញុំឱ្យធ្វើជាស្នងការ គឺត្រូវតែបំរើប្រជាពលរដ្ឋ ទោះយប់ឬថ្ងៃ ក្តៅភ្លៀងរងាយ៉ាងក៏ដោយ។ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនំា ឬប្រតិភូអញ្ជើមក រួមទំាងការបង្ក្រាបបទល្មើសផ្សេងៗ គឺជាតួរនាទីដ៏សំខាន់បំផុតសម្រាប់យើងខ្ញុំ៕


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: ចាប់ខ្លួនជនជាតិវៀតណាម ១៤៩នាក់ ខ្មែរ​ ៨៥នាក់​ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកអនឡាញដ៏ធំមួយនៅកណ្តាលរាជធានីភ្នំពេញ
Next Post: 🚨 NEVER-BEFORE-SEEN FOOTAGE FROM THE CAMBODIA–THAILAND BORDER 🚨(Video)

អត្ថបទទាក់ទង

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភាគឦសាន រៀងរាល់ចុងសប្តាហ៍ ជីវិតនិងសង្គម
  • អ្នកសារព័ត៌មានមានសិទ្ធិថតរូបនៅកន្លែងផ្សេងៗ តាមគោលការណ៍សេរីភាពសារព័ត៌មាន ជីវិតនិងសង្គម
  • សកម្មភាពការងារ និងការងារមនុស្សធម៌គួរឲ្យកោតសរសើរ របស់លោកស្រី មុិល សុគង្គា ជីវិតនិងសង្គម
  • ផ្អើលខេត្តស្ទឹងត្រែង! ទាំងមន្ត្រី និងរាស្ត្របរិស័ទ ទទួលស្វាគមន៍ វត្តមានលោក នេន សីហា មិនចាញ់ព្រះអង្គធម្មវនវាសី ចន្ទមុនី ជីវិតនិងសង្គម
  • ស្រីម្នាក់ចុះចោលកូន និងប្តី រាប់ឆ្នំាដល់ពេលប្តីទ្រំាលែងបានប្តឹងទៅតុលាការលែងលះ​ តំាងទៅរកសារព័ត៌មានអោយជួយផ្សាយទំាងបំពាន(វីដេអូ) ជីវិតនិងសង្គម
  • លោកស្រី មិថុនា ភូថង ប្រកាសផ្ដល់ថវិកា ៤លានរៀល ចំពោះអ្នកផ្ដល់អត្តសញ្ញាណបុរសម្នាក់ វាយសម្លាប់សត្វឈ្លូស នៅឃុំកោះស្តេច ជីវិតនិងសង្គម
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ
  • ពិតជា​សំណាងខ្លាំងណាស់!!! ​ចាប់ពី​យប់​នេះ​រហូត​ដល់​ថ្ងៃ​ ខែថ្មី ​ឆ្នាំ​ទាំង ​៥ ​រាសី​ល្អ​លាភ​ធំ​ផុស​ចាំ​អ្នក ហោរាសាស្ត្រ
  • កំពូលឆ្នំាមហាសំណាង! ប្រុសស្រីកើតឆ្នាំរោង​ លាភធំចាប់ពីថ្ងៃនេះទៅ ឆ្នាំថោះ ច ឆ្លូវ ជូត មមែ កុរ ដាច់ខាតអានហើយធ្វើតាមហោចិន ហោរាសាស្ត្រ
  • ថ្ងៃលាភ ថ្ងៃជ័យ ថ្ងៃសេរីសួស្តី! ឆ្នំាថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភ មានជ័យដ៏អស្ចារ្យ ហោរាសាស្ត្រ
  • បើកទ្វារទទួលលាភ! 100% ឆ្នាំមមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ​នៅថ្ងៃស្អែក ហោរាសាស្ត្រ
  • ​អ្នក​កើត​ឆ្នាំទាំង​៧​នេះខ្សែជីវិត ទៅថ្ងៃអនាគត​នឹងមាន​ឃ្លាំងប្រាក់​ ហោរាសាស្ត្រ
  • សំណាងលើសំណាង! ថ្ងៃ ៧ ៨​ ៩​ ឆ្នំាទំាង៦ មាន​ដំណឹង​ល្អ មានលាភ នឹងលុយចូល​​ផ្ទួនៗ ហោរាសាស្ត្រ
  • មន្ទីរពេទ្យយោធភូមិភាគទី៤ ចេញញត្តិគាំទ និង អបអរសាទរ ជូនចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជីវិតនិងសង្គម

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules