Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ថ្ងៃទី 20​, 21, 22, 23 ឆ្នាំ​កុង្សីយ៍​ទាំង​៦​រាសី​ខ្ពស់​ជាង​ស្តេច​សម្រេច​ក្តី​បំណង​ភ្លាម ហោរាសាស្ត្រ
  • លាភចូលកាត់ព្រឹក ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ ១១. ១១. ២២ នេះទៅ ហោរាសាស្ត្រ
  • ប្រាកដណាស់! ៣ថ្ងៃនេះ ប្រុសស្រីកើតឆ្នាំ ជូត ឆ្លូវ ថោះ ម្សាញ់ មមែ វក រកា ជួបលាភផ្ទួនលុយហូរចូលមិនដាច់ ហោរាសាស្ត្រ
  • ឆុត១០០%! ក្នុងសប្តាហ៍ថ្មីនេះ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក មានង៉ូវហេងជាងគេ ហោរាសាស្ត្រ
  • ស៊ែចេញលាភចូលផ្ទះភ្លាម! ថ្ងៃល្អ 10 ខែ 10 ឆ្នាំ​ទាំង​៧​ង៉ូ​វ​ហេងល្អលាភហូរផ្ទួនរាសី​ឡើង​កប់​តែម្តង ហោរាសាស្ត្រ
  • កំពូលហោរ​ចិន​៖ មមី វក ជូត ឆ្លូវ កុរ រាសី​ខ្ពស់​លាភ​ធំ​ចំ​ចន្លោះបីថ្ងៃ ២៣,២៤,២៥ នេះហើយ ហោរាសាស្ត្រ
  • អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយរដ្ឋបាលខេត្តសៀមរាប ព័ត៌មានជាតិ
  • កុំអោយខកខានប្រុសស្រីកើតឆ្នាំសេដ្ឋីទាំង៧ បីថ្ងៃ26,27,28 ​ជា​ថ្ងៃ​ល្អ​ថ្ងៃ​លាភ​ថ្ងៃជ័យ​ថ្ងៃ​សិរី​សួស្តី​ ហោរាសាស្ត្រ

បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា គឺជាកន្លែងដែលមិនចេះទទួលខុសត្រូវ និងគ្មានព្រហ្មវិហារធម៌!

Posted on October 15, 2024October 15, 2024 By Mah Khmer

សៀមរាប៖នៅថ្ងៃទី៩ ខែកញ្ញា ឆ្នំា ២០២៤ វេលាម៉ោងប្រមាណជា១០យប់ មានករណីចោរលួចម៉ូតូមួយគ្រឿងដែលមានផ្លាកលេខ កណ្តាល 1I-9276 ម៉ាក ហុងដា ពណ៌ខ្មៅ របស់បុគ្គលិកខ្លួន ឈ្មោះ តុង ស្រីតូច ភេទស្រី អាយុ ២៣ឆ្នំា បំរើការនៅបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា ដែលមានអាសយដ្ឋាន ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ថ្លែងប្រាប់សារព័ត៌មានថា ក្រោយចោរលួចបាត់ម៉ូតូរបស់ខ្លួននៅក្នុងម៉ោងធ្វើការនោះហើយ ខ្លួនក៏បាននំាម្តាយទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកំរើក ដើម្បអោយជួយស្វែងរក ក្រែងរកឃើញ ដើម្បីយកបានមកជិះទៅរៀនសូត្រវិញ ព្រោះ កញ្ញា តុង ស្រីតូច ជានិស្សិតពេទ្យផ្នែកគិលានុប្បដ្ឋាក កំពុងសិក្សានៅសាកលវិទ្យាល័យអង្គរ និងជានិស្សិតក្រីក្រ។
កញ្ញា តុង ស្រីតូច ថ្លែងបន្តថា ខ្លួនធ្វើការនៅ បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា បានប្រាក់ខែតែ៥០(ហាសិប)ដុល្លាទេក្នុងខែ។ មិនអាចរកលុយបានបានទិញម៉ូតូជិះទៅរៀនបន្តទៀតបានឡើយ។
ម្តាយរបស់កញ្ញា តុង ស្រីតូច បានទៅសុំជំនួយឧបត្ថម្ភពី វេជ្ជបណ្ឌិត លេន ឡំា ក្រែងបានថវិកាខ្លះមក និងដើរខ្ចីលុយគេបន្ថែមដើម្បីទិញម៉ូតូចាស់មួយគ្រឿងទៀតអោយកូនជិះទៅរៀនបន្ត។ ចំពោះម៉ូតូដែលបាត់នោះ គឺឪពុករបស់ខ្លួន ដែលត្រូវជាជីតារបស់របស់កញ្ញា តុង ស្រីតូច បង់រំលស់យកមកអោយចៅជិះទៅរៀន។ ប៉ុន្តែក្រោយពេលទៅសួរនំាដើម្បីអោយជួយនោះ វេជ្ជបណ្ឌិត លេន ឡំា គ្មានចិត្តសណ្តោះប្រណីដល់បុគ្គលិកខ្លួនសោះនោះឡើយ និងគ្មានការជួយឧបត្ថម្ភដល់បុគ្គលិករបស់ខ្លួនផងដែរ។
ក្រោយមក ម្តាយរបស់កញ្ញា តុង ស្រីតូច ព្រមទំាងកញ្ញាផងនោះ បានមកទីស្នាក់ការរបស់របស់ទីភ្នាក់ងារសារព័ត៌ លឹម សំបូរ ញូស៍ & សារព័ត៌មានមហាខ្មែរ ដើម្បីអោយជួយផ្សាយពីករណីការបាត់ម៉ូតូនោះ។
ក្នុងក្រមខ័ណ្ឌវិជ្ជាជីវៈសារព័ត៌មាន យើងចំាបាច់ត្រូវតែសួរនំាអោយបានច្បាស់លាស់ជាមុនសិន មុននឹងចេញផ្សាយ។ ដោយសារព័ត៌មានយើងខ្ញុំបានទាក់ទងទៅសុំការបំភ្លឺពីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកំរើក បានបំភ្លឺថាមានពាក្យបណ្តឹងករណីបាត់ម៉ូតូដូចខាងលើមែន។ បន្តទៀតយើងបានទាក់ទងទៅកាន់វេជ្ជបណ្ឌិត លេន ឡំា ដែលជាម្ចាស់បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ លោកបានបំភ្លឺថាពិតជាបានត្រូវចោរលួចក្នុងម៉ោងធ្វើការមែន។ សំនួរដែលសារព័តត៌មានយើងខ្ញុំសួរទៅកាន់វេជ្ជបណ្ឌិត លេន ឡំា តើលោកមានចិត្តជួយឧបត្ថម្ភខ្លះទេ ដើម្បីអោយក្មេងមានលិទ្ធភាពទិញម៉ូតូទៅរៀនបន្ត ព្រោះថាឈ្មោះ តុង ស្រីតូច នេះក្រណាស់? វេជ្ជបណ្ឌិត លេន ឡំា ឆ្លើយថាអត់មានទេ។ សំនួរបន្ត ម្តេចបានជាវេជ្ជបណ្ឌិត អោយប្រាក់ខែបុគ្គលិករបស់ខ្លួនតែ៥០ដុល្លាក្នុងមួយខែ ដែលការនេះវាខុសច្បាប់របស់ក្រសួងការងារ? វេជ្ជបណ្ឌិត លេន ឡំា សួរអ្នកសារព័ត៌មានវិញដឹងពីណា? ហើយពីណាអ្នកប្រាប់? បន្តទៀត វេជ្ជបណ្ឌិត លេន ឡំា ថ្លែងថាកញ្ញា តុង ស្រីតូច ជាសិស្សចុះមកធ្វើកម្មសិក្សានៅកន្លែងរបស់ខ្លួន។ ហើយយើងគ្មានគោលការណ៍ ក្នុងការជួយបឧបត្ថម្ភណាមួយនោះទេ។ កុំចេះតែផ្សាយ (នេះជាការគម្រាមមួយមកលើអ្នកសារព័ត៌មានវិជ្ជាជិវៈ)។
ករណីដែល វេជ្ជបណ្ឌិត លេន ឡំា ថាឈ្មោះ តុង ស្រីតូច ជាសិស្សចុះមកធ្វើកម្មសិក្សានេះ យើងទាក់ទងទៅសុំការបំភ្លឺពី លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធានគណៈគ្រូពេទ្យខេត្តសៀមរាប។ ដោយលោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ថ្លែងថាគ្មានគោលការណ៍ច្បាប់ឯណាដែលអនុញ្ញាតិតអោយវេជ្ជបណ្ឌិត លេន ឡំា ទទួលសិស្សកម្មសិក្សានោះទេ។ លោក នឹងហៅទៅសួរនំា អំពីរឿងនេះ។
ជាសរុបមក លោកវេជ្ជបណ្ឌិត លេន ឡំា គឺជាមនុស្សដែលមិនចេះទទួលខុសត្រូវ និងគ្មានព្រហ្មវិហារធម៌ ឬចិត្តសប្បុរសណាមួយទៅលើបុគ្គលិករបស់ខ្លួន។ នេះជាករណីចោរលួចម៉ូតូរបស់បុគ្គលិករបស់ខ្លួន ចុះបើអ្នកជំងឺទៅព្យាបាលបាត់សម្ភារៈ ឡាន ម៉ូតូ ឬក៏ការព្បាបាលខុសបច្ចេកទេសណាបណ្តាលអោយស្លាប់នោះ ក៏ប្រហែលជាលោកវេជ្ជបណ្ឌិត លេន ឡំា នឹងមិនទទួលខុសត្រូវដែរហើយ ព្រោះថាត្រឹមនិស្សិតក្រីក្រ និងជាបុគ្គលិករបស់ខ្លួនប្រឹងប្រែងធ្វើការអោយប្រាក់ខែត្រឹមតែ៥០ដុល្លាក្នុង១ខែ ពេលបាត់ម៉ូតូក្នុងម៉ោងធ្វើការលោកវេជ្ជបណ្ឌិត លេន ឡំា មិនខ្ចីអាណិតអាសូរផងនោះ៕
ជុំវិញករណីខាងលើនេះសារព័ត៌មានហើយខ្ញុំរងចំាការឆ្លើយបំភ្លឺយ៉ាងជាក់លាក់ណាមួយពីលោកវេជ្ជបណ្ឌិត លេន ឡំា រាល់ម៉ោងធ្វើការ។ ដោយ៖ ល.ស


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: Breaking News!កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ
Next Post: What is AI Chatbot & How do AI Chatbots Work? The Complete Guide Helios Blog

អត្ថបទទាក់ទង

  • ម្ចាស់សណ្ឋាគារ​ដែលធានារ៉ាប់រង​ចិញ្ចឹម​កូន​ឧកញ៉ា​ឈាង រ័ត្ន​ ទទួលរង​ការ​រិះគន់​យ៉ាងចាស់ដៃ ជីវិតនិងសង្គម
  • មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ទទួលបានប័ណ្ណសរសើរ ក្នុងឱកាសសន្និបាតសុខាភិបាលខេត្តសៀមរាប ជីវិតនិងសង្គម
  • នៅប្រទេសកម្ពុជាគិតត្រឹម ត្រីមាសទី៣ ឆ្នាំ២០២៣ នេះ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៦៧​៣៨៣ នាក់ ជីវិតនិងសង្គម
  • លោក លឹម សំបូរ សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ រដ្ឋសភា ជីវិតនិងសង្គម
  • លោក ជា សាវី អ្នករស់នៅខេត្តសៀមរាប ទទួលបានជយលាភីលេខ១ ក្នុងកម្មវិធី «សំណេរអង្គរ» លើកទី២ សម្រាប់បេក្ខជនអាយុលេីស ១៩ឆ្នាំ ជីវិតនិងសង្គម
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អញ្ជើញចូលរួម អបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ និងពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ជីវិតនិងសង្គម
  • ប្រាកដហើយឆ្នាំទាំង8មានលា ភមានលុយធំក្នុង៣ថ្ងៃទៀត! ហោរាសាស្ត្រ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បើកឱកាសឲ្យពលរដ្ឋអាចចូលជាមូលនិធិជាមួយរាជរដ្ឋាភិបាលកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ស្របតាមមតិពលរដ្ឋ ព័ត៌មានជាតិ
  • ក្នុងខែថ្មី ឆ្នំាថ្មីនេះ ឆ្នាំទាំង៦ ខាល មមី វក ជូត កុរ ម្សាញ់ មានលុយហូរចូលដូចទឹក មានង៉ូវហេងជាងគេ ហោរាសាស្ត្រ
  • រាប់លុយចុកដៃ!ថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភលាយដោយសិរីសួស្តីដ៏អស្ចារ្យ ហោរាសាស្ត្រ
  • ករណីឆេះឃ្លាំងស្តុកគ្រាប់​ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ​ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានហើយ ព័ត៌មានជាតិ
  • ពិតជា​សំណាងខ្លាំងណាស់!!! ​ចាប់ពី​យប់​នេះ​រហូត​ដល់​ថ្ងៃ​ ខែថ្មី ​ឆ្នាំ​ទាំង ​៥ ​រាសី​ល្អ​លាភ​ធំ​ផុស​ចាំ​អ្នក ហោរាសាស្ត្រ
  • បើកទ្វារទទួលលាភ! ប្រុសស្រីកើតឆ្នាំទាំង៥​ត្រៀម​ទូ​រទុក​លុយ​ឱ្យ​ហើយ​ទៅលាភធំជិតមកដល់ហើយ ហោរាសាស្ត្រ
  • សារសំឡេងសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនសមាជិក រាជរដ្ឋាភិបាល ពាក់ព័ន្ធករណីពន្ធដារ៖ មិនទាន់មានការសម្រេចជាផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៤ ហើយរាជរដ្ឋាភិបាលថ្មីក៏មិនមានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះទេ !(វិដេអូ) ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules