Skip to content
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ចាប់ពីថ្ងៃ​នេះទៅ​ ​ឆ្នាំ​ទាំង​៨ ថោះ ម្សាញ់ មមី វក ច មមែ ជូត កុរ មាន​ង៉ូ​វ​ហេង​ល្អ​ លុយ​ហូរ​មក​ ទាំង​គីប ហោរាសាស្ត្រ
  • ថ្ងៃជ័យលាភលុយហូរចូល ចន្លោះថ្ងៃ ០៨រហូតដល់ដាច់ខែ ឆ្នាំ ឆ្លូវ មមែ ថោះ រោង កុរ ខាល វក រកា អ្វីៗនឹងត្រូវផ្លាស់ប្តូរបើហ៊ានខកខានធ្វើរឿងទាំងនេះ ហោរាសាស្ត្រ
  • ខែថ្មី ខែលាភ ខែទ្រព្យ ខែជ័យ!ដើមខែថ្មីបីថ្ងៃ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ ហោរាសាស្ត្រ
  • ថ្ងៃចន្ទដើមទ្រព្យ ឆ្នាំ​ ថោះ ច រកា វក ឆ្លូវ ជូត លាភជ័យសិរីសួស្តីចាប់ពីដើមសប្តាហ៍នេះ ត្រូវតែជួបសំណាង ហោរាសាស្ត្រ
  • ៣ថ្ងៃចុងខែនេះ ប្រុសស្រីកើតឆ្នាំ ឆ្លូវ ម្សាញ់ ថោះ ច មមែ រកា មាសប្រាក់ហូរចូលពេញផ្ទះ ហោរាសាស្ត្រ
  • ពិធីសម្ភោធដាក់ឱ្យដំណើរការម៉ាស៊ី CT Scan Revolution Maxima 128 Slices ទំនើបចុងក្រោយល្បឿនលឿនបំពាក់បច្ចេកវិទ្យា-បញ្ញាសិប្បនិម្មិត (AI) នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧! ជីវិតនិងសង្គម
  • សំណាងណាស់ចុងសប្តាហ៍បីថ្ងៃ​អ្នក​ឆ្នាំ​ទាំង8 រាប់​លុយ​ចុក​ដៃ​ហើយ ហោរាសាស្ត្រ
  • មិនយូរទេ ៣ថ្ងៃខាងមុខនេះអ្នកកើតឆ្នាំជូត ម្សាញ់ មមី រកា កុរ ឆ្លូវ មមែ លុយ​ចូល​ខាប់​ដូច​ទឹកគ្រឿង ហោរាសាស្ត្រ

លោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រើ «កណ្តាប់ដៃដែក» បំបែកសំណុំរឿងប្លន់ម៉ូតូកណ្តាលអធ្រាត្រ! ចាប់ខ្លួនជនសង្ស័យ ៨នាក់ និងដកហូតម៉ូតូប្រគល់ជូនម្ចាស់វិញ

Posted on June 19, 2026 By Mah Khmer

សៀមរាប៖ ក្រោមការដឹកនាំប្រកបដោយប្រសិទ្ធភាព និងការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងសកម្ម និងម៉ឺងម៉ាត់ រហូតឈានដល់ការបំបែកសំណុំរឿងប្លន់ម៉ូតូដ៏សាហាវមួយ ដែលបានកើតឡើងនៅចំណុចខាងលិចស្ពានក្អែក ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយចាប់ខ្លួនជនសង្ស័យបានចំនួន ៨នាក់ និងដកហូតម៉ូតូរបស់ជនរងគ្រោះបានមកវិញ ប្រគល់ជូនម្ចាស់ដោយជោគជ័យ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង ១:០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខណៈជនរងគ្រោះឈ្មោះ អង អែម អាយុ ១៩ឆ្នាំ ត្រូវបានក្រុមជនសង្ស័យមួយក្រុមប្រដាប់ដោយកាំបិតផ្គាក់ ធ្វើសកម្មភាពធាក់ និងកាប់បង្ករបួសស្នាម មុនពេលប្លន់យកម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២៦ រួចគេចខ្លួនបាត់។

ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានដាក់បទបញ្ជាភ្លាមៗឱ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោមការសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

ដោយប្រើប្រាស់វិធានការជំនាញ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងអធិការដ្ឋាននគរបាលស្រុកស្វាយលើ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងឈានដល់ការចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន ៨នាក់ ទាំងក្រុមដែលធ្វើសកម្មភាពផ្ទាល់ និងអ្នកទទួលផលចោរកម្ម។

ជនសង្ស័យទាំង ៨នាក់ រួមមាន៖
១- ឡុង រក្សា ហៅ សាល អាយុ ១៦ឆ្នាំ
២- ផា ផាន់ណាដុល្លា ហៅ ខ្លា អាយុ ១៥ឆ្នាំ
៣- ប្រុស អ៊ីវិនកុម្ភៈ ហៅ ជឺម អាយុ ១៦ឆ្នាំ
៤- ព្រុំ ផល្លា អាយុ ១៨ឆ្នាំ
៥- ហាច ធារ៉ា ហៅ បេន អាយុ ១៥ឆ្នាំ
៦- សោម សេងលី ហៅ ពេជ្រ អាយុ ២៤ឆ្នាំ (ទទួលផលចោរកម្ម)
៧- ធី ថែត អាយុ ២៨ឆ្នាំ (ទទួលផលចោរកម្ម)
៨- កុក ពេទ្យ អាយុ ១៨ឆ្នាំ (ទទួលផលចោរកម្ម)

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ៥នាក់ដំបូងបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពប្រើហិង្សាលើជនរងគ្រោះ និងប្លន់យកម៉ូតូពិតប្រាកដមែន មុននឹងយកទៅលក់នៅក្រុងប៉ោយប៉ែត ក្នុងតម្លៃ ៤០០ដុល្លារអាមេរិក ហើយចែកប្រាក់គ្នាចាយវាយអស់។

ការស្រាវជ្រាវបន្តបាននាំឱ្យសមត្ថកិច្ចឈានទៅដល់ការចាប់ខ្លួនអ្នកទទួលទិញម៉ូតូ និងអ្នកបន្តទិញទុកប្រើប្រាស់នៅស្រុកស្វាយលើ។ ជនសង្ស័យបានសារភាពថា បានទិញម៉ូតូក្នុងតម្លៃ ៣,៣០០,០០០រៀល និងថែមទាំងប្តូរស្លាកលេខ ដើម្បីបន្លំសមត្ថកិច្ចទៀតផង។
ទោះជាយ៉ាងណា ក្រោមការបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី និងការខិតខំប្រឹងប្រែងរបស់កម្លាំងជំនាញ សមត្ថកិច្ចបានរកឃើញ និងដកហូតម៉ូតូរបស់ជនរងគ្រោះបានមកវិញទាំងស្រុង។

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ តំណាងលោកស្នងការនគរបាលខេត្តសៀមរាប បានធ្វើការប្រគល់ម៉ូតូជូនជនរងគ្រោះវិញ ដែលជាការបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពប្រជាពលរដ្ឋ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៨នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកបក្ខពួកផ្សេងទៀតដែលនៅរត់គេចខ្លួន សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងសាវតារួចរាល់ហើយ កំពុងស្នើសុំដីកាចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់ជាបន្តទៀត។

ស្នាដៃបង្ក្រាបដ៏ជោគជ័យនេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំនគរបាលខេត្តសៀមរាប ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ មិនទុកឱ្យជនល្មើសណាម្នាក់រួចផុតពីសំណាញ់ច្បាប់ឡើយ និងធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ក្នុងខេត្តសៀមរាប។ ៕អត្ថបទដោយ៖ ល.ស


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: សកម្មភាពក្មេងទំនើងនៅខេត្តសៀមរាបថយចុះគួរឱ្យកត់សម្គាល់ ក្រោយការបង្ក្រាបម៉ឺងម៉ាត់របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

អត្ថបទទាក់ទង

  • ដំណឹងក្តៅៗ! កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបបានក្រុមឧក្រិដ្ឋជន៦នាក់ហើយ ពាក់ព័ន្ធករណីរំដោះអ្នកទោសមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប ព័ត៌មានជាតិ
  • ផាកពិន័យចិនអស់១ម៉ឺនដុល្លា ចិនប្តឹងទៅស្ថានទូត បញ្ឈរជើង៣នាក់! ព័ត៌មានជាតិ
  • ក្រសួងទេសចរណ៍ ប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលបានវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ និងតម្រូវឱ្យសុំទោសប្រជាជនកម្ពុជា ព័ត៌មានជាតិ
  • ក្រសួងសុខាភិបាលស្នើឲ្យប្រយ័ត្នជានិច្ចចំពោះផ្ដាសាយបក្សី ខណៈរកឃើញអ្នកស្លា.ប់២នាក់ហើយ ព័ត៌មានជាតិ
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកសសើរ ជាស្នងការគំរូ ព័ត៌មានជាតិ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ​លើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ចំពោះអ្នកទិញអចលទ្រព្យ ដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ចកិច្ច​​ ព័ត៌មានជាតិ
  • បើកទ្វារទទួលលាភ! ប្រុសស្រីកើតឆ្នាំទាំង៥​ត្រៀម​ទូ​រទុក​លុយ​ឱ្យ​ហើយ​ទៅលាភធំជិតមកដល់ហើយ ហោរាសាស្ត្រ
  • ដឹងតែមិនខ្វះលុយចាយហើយ! ចុងខែនេះថ្ងៃ២៨,២៩,៣០ ឆ្នាំ​ទាំង​៨​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • លាភសំណាងចូលផ្ទះពិតៗ! ម្សាញ់ ជូត មមី ច ខាល កុរ មានលាភធំចូលក្នុងជីវិត តម្រូវអោយធ្វើរឿងនេះ ហោរាសាស្ត្រ
  • ៣ថ្ងៃនេះ (29, 30, 31) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • ថ្ងៃទី 03,04,05,06 ឆ្នាំ​កុង្សីយ៍​ទាំង​៦​រាសី​ខ្ពស់​ជាង​ស្តេច​សម្រេច​ក្តី​បំណង​ភ្លាម ហោរាសាស្ត្រ
  • ចាប់ខ្លួនបានហើយជនដៃដល់ក្នុងសំណុំរឿងកាប់សម្លាប់ម្ចាស់បំណុល៣៦ម៉ឺនរៀល ព័ត៌មានជាតិ
  • ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា ជីវិតនិងសង្គម
  • ឆុតណាស់!!ឆ្លងផុតខែនេះ ជូត រកា រោង កុរ ឆ្លូវ ម្សាញ់ ថោះ មមី នឹងក្លាយជាសេដ្ឋីលុយ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules