Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • កុំឱ្យ​ស្តាយក្រោយ​ឆ្នាំ​មហា​សំណាង​ទាំង​៩​មិន​គួរ​រំលង​… ហោរាសាស្ត្រ
  • លាភចូលកាត់ព្រឹក ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ 19, 20,21,22 នេះ ហោរាសាស្ត្រ
  • ឯកឧត្តម កើត រិទ្ធ ណែនាំដល់មន្ត្រីតុលាការទូទាំងប្រទេសត្រូវពង្រឹងគុណភាពការងារយុត្តិធម៌ និងអភិបាលកិច្ចផ្ទៃក្នុង ព័ត៌មានជាតិ
  • ទ្រាំបន្តិចទៅ! ឆ្នាំទំាង៥នេះ ចាប់ចូលខែថ្មីទៅ រាសីឡើងកប់ លាភលុយចូលច្រើនៗ! ហោរាសាស្ត្រ
  • អ្នកសៀមរាបគួរដឹង! អនុក្រឹត្យ ស្តីពី ការកែប្រែតំបន់ការពារទេសភាពអង្គរ ព័ត៌មានជាតិ
  • ឆ្លូវ ម្សាញ់ ខាល មមី វក រកា លាភធំមកដល់នៅដើមសប្តាហ៍​ស្អែក​នេះហើយ ហោរាសាស្ត្រ
  • ពិសេសណាស់! 25, 26, 27ុ 28 ប្រុសស្រីកើតក្នុងមហា​ឆ្នាំ​ទាំង​៥​ នេះលាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ
  • ទីបំផុត ក្រសួងសុខាភិបាល បានសម្រេចបិទចោលទីតាំងក្រុមហ៊ុន គ្រួសារកក់ក្តៅ ជីវិតនិងសង្គម

អង្គកឋិនទានសាមគ្គី ត្រូវបានដង្ហែវេរប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តតាហង្សសរារ៉ាម 

Posted on November 3, 2025 By Mah Khmer

ខេត្តសៀមរាប៖នៅរសៀលថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទជិតឆ្ងាយទាំង៧ភូមិចំណុះជើង វត្តតាហង្សសរារ៉ាម ទាំងអស់បានស្រុះស្រួល មូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើអង្គកឋិនទានសាមគ្គី នៅភូមិប្រាសាទ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងខ័ណ្ឌសីមា និងដើម្បីប្រមូលបច្ច័យសម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃនិងកសាងហេដ្ឋារចនាសម្ព័ននិងសមិទ្ធិផលនានាក្នុងវត្តតាហង្សសរារ៉ាម ដែលជាប្រយោជន៍រួមសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូលផងដែរ ។ 
 
ព្រះជិនវំសបាលោ សេង ហុង និងជា ព្រះគ្រូចៅអធិការវត្តតាហង្សសរារ៉ាម បានមានថេរដីកាថា កឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាង ទី១.ប្លែកដោយកាល គឺជាកាលទាន ក្នុងមួយឆ្នាំធ្វើបានតែ១ដង មានរយៈពេលកំណត់ត្រឹមតែ២៩ថ្ងៃ ហើយវត្តមួយទទួលបានកឋិនតែ១ដងប៉ុណ្ណោះ ទី២. ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាម ពុទ្ធប្បញ្ញត្តិ ទី៣.ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគម្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយព្រះសង្ឃត្រូវក្រាលគ្រង ឲ្យត្រូវតាមវិន័យបញ្ញត្តិ ទី៤.ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុដែលនៅចាំព្រះវស្សា គ្រប់៣ខែ ដោយមិនដាច់វស្សាទើបទទួលក្រាលគ្រងបាន ទី៥.ប្លែកដោយអានិសង្ស ជាបុណ្យមានផលានិសង្សច្រើន អ្នកធ្វើទទួលបានអានិសង្ស ៥យ៉ាងគឺ ១.មានប្រាជ្ញាក្លៀវក្លាមុះមុត ២.មានពណ៌សម្បុរល្អ ៣.មានរូបល្អ ៤.មាន ទ្រង់ទ្រាយល្អ ៥.នឹងបានជាស្តេចចក្រពត្តិក្នុងជាតិណាមួយពុំខានឡើយ ។ 

ព្រះគ្រូចៅអធិការវត្តតាហង្សសរារ៉ាម បានបន្តថាក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាពអាចទទួលបាន នូវបរិវាកឋិនរួមមាន សម្ភារៈ ថវិកា សម្រាប់បម្រើដល់ការកសាងទីសេនាសនៈផ្សេងៗមានដូចជា ព្រះវិហារ កុដិ ឧបដ្ឋានសាលា ការទំនុកបម្រុងវិស័យពុទ្ធិកសិក្សា ជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និង វិស័យ សង្គមកិច្ចជាដើមផងដែរ។ 

ព្រះតេជគុណ សេង ហុង បានមានថេរដីកាបន្ថែមថា បុណ្យកឋិនសាមគ្គី គឺបង្ហាញពីការរួបរួមគ្នារបស់ពុទ្ធបរិស័ទចំណុះជើងវត្ត ឬញាតិញោមមកពីទីជិតឆ្ងាយ ក្នុងការរួមចំណែកកម្លាំងកាយចិត្ត និងថវិកា (បច្ច័យ) ដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការឡើយ។

សូមបញ្ជាក់ថានៅឆ្នាំនេះកឋិនទាន ចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃពុធ ១រោច ខែអស្សុជ ដល់ថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥។  ចំពោះបុណ្យកឋិនទានគឺប្រារព្ធឡើង ក្នុងគោលបំណងសំខាន់ៗ មួយចំនួន គឺ ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គមដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានចម្រើនរុងរឿងគង់វង្សយូរអង្វែង.ដើម្បីផ្តល់កម្លាំងកាយចិត្តដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ.ដើម្បីបានថ្វាយឧបការៈទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរនិងដើម្បីកុំឱ្យកើតសេចក្តីប្រមាទចំពោះមហាកុសលរបស់ខ្លួន ៕


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមតុលាការខេត្តសៀមរាបសម្រេចឱ្យបើកការស៊ើបអង្កេតលើករណីឆបោក
Next Post: ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការធ្វើបច្ចុប្បន្នភាព ពីលទ្ធផលក្នុងការដោះស្រាយ សំណួរ និង សំណូមពរដែលប្រជាពលរដ្ឋលើកឡើង

អត្ថបទទាក់ទង

  • ចាប់ពីឆ្នាំ២០២៣តទៅ សិស្សជាប់និទ្ទេស A, B, C ចូលធ្វើគ្រូបង្រៀនដោយស្វ័យប្រវត្តិ​ ប៉ុន្តែ​ត្រូវ​មាន​លក្ខខណ្ឌ​មួយ​ចំនួន ជីវិតនិងសង្គម
  • ក្រសួងសុខាភិបាល ហាមឃាត់ផលិតផលបំប៉នសុខភាពទាំងនេះ ព្រោះអាចបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ជីវិតនិងសង្គម
  • មន្ទីរពេទ្យជ័យវ័រ្មនទី៧ ព្យាបាលក្មេងប្រុសអាយុ៦ឆ្នំាបានដោយជោគជ័យស្ទើរមិនគួរឱ្យជឿ(English below) ជីវិតនិងសង្គម
  • លោក លឹម សំបូរ សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ រដ្ឋសភា ជីវិតនិងសង្គម
  • ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ ឯ.ក & អង្គភាពសារព័ត៌មានមហាខ្មែរ ជ្រើសរើសបុគ្គលិកជាច្រើនរូប ជីវិតនិងសង្គម
  • រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា ការផ្តល់សៀវភៅស្នាក់ សៀវភៅគ្រួសារ គឺពុំតម្រូវឲ្យបង់ប្រាក់នោះទេ ជីវិតនិងសង្គម
  • បីថ្ងៃចុងសប្តាហ៍នេះ​ ជូត ថោះ មមែ រោង រកា វក ឆ្លូវ មមី ប្រាថ្នាអ្វីបានសម្រេចគ្រប់កិច្ចការ ហោរាសាស្ត្រ
  • ថ្នាក់បើកថ្មី! កម្មវិធីសិក្សា Professional WordPress web design! កម្មវិធីសិក្សា
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ព័ត៌មានជាតិ
  • បើកទ្វារទទួលលាភ!​ ថ្ងៃសំណាង ខែលាភ បានមកដល់ប្រុសស្រីកើត ឆ្នាំទាំង៦ នេះមានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • ពេញ១ខែថ្មីនេះ មមី ថោះ ឆ្លូវ ម្សាញ់ កុរ មានង៉ូវហេងល្អខ្លាំងណាស់ ហោរាសាស្ត្រ
  • ពលរដ្ឋជាង៣០នាក់ពុលអាហាប៊ូហ្វេនៅហាងស្រីខួច ខិនថេនើ ខណៈ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបថាមកពីស៊ីអាក្រក់ពេក ព័ត៌មានជាតិ
  • ពិតជា​សំណាងខ្លាំងណាស់!!! ​ចាប់ពី​យប់​នេះ​រហូត​ដល់​ថ្ងៃ​ ខែថ្មី ​ឆ្នាំ​ទាំង ​៥ ​រាសី​ល្អ​លាភ​ធំ​ផុស​ចាំ​អ្នក ហោរាសាស្ត្រ
  • ច្បាស់១០០%! ឆ្នាំមមី រកា ថោះ ច ខាល ម្សាញ់ បើកភ្នែកលុយហូរចូលដល់ផ្ទះបន្ទាប់ពីធ្វើរឿងនេះ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules