ខេត្តសៀមរាប៖ ក្រោមការដឹកនាំចង្អុលបង្ហាញពី លោកឧត្តមសេនីយ៌ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប កម្លាំងសមត្ថកិច្ចនគរបាលជំនាញបានចេញប្រតិបត្តិការ នៅតាមដងផ្លូវទាំងអស់
ធ្វើការឃាត់ម៉ូតូដែលមានដាក់ភ្លើងសញ្ញាខុសបច្ចេកទេស និងរថយន្តដាក់ភ្លើងសញ្ញាខុសបច្ចេកទេស យកមកដើម្បីធ្វើកិច្ចសន្យាអប់រំ និងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត
លោកឧត្តមសេនីយ៌ទោស្នងការខេត្តសៀមរាប សំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើង ដែលប្រើប្រាស់ម៉ូតូ សូមកុំបំពាក់ស៊ីម៉ាំងមានសំលេងលឺខ្លាំងខុសបច្ចេកទេស រឺក៏ដាក់ភ្លើងសញ្ញាខុសបច្ចេកទេស ដែលធ្វើឲ្យរំខានដល់សណ្តាប់ធ្នាប់សារធារណៈ បន្ថែមពីនេះលោកស្នងការខេត្ត ក៏សំណូមពរដល់ម្ចាស់អាជីវកម្មហាងលក់គ្រឿងបន្លាស់ គ្រឿងភ្លើង ម៉ូតូរថយន្ត សូមកុំលក់អ្វីដែរធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណៈ ក្នុងនោះស្នងការខេត្ត និងមានផែនការចុះទៅណែនាំ រឺក៏អាចដកហូត នៅតាមបណ្តាលហាងអាជីវកម្មដែលមានលក់គ្រឿងភ្លើងដែរនាំឲ្យខុសបច្ចេកទេសផងដែរ ។
ម៉ូតូកែច្នៃ ចំនួន ០៧ គ្រឿង ដែលបានធ្វើការឃាត់ នៅថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០២៥ ហើយមកដល់ថ្ងៃទី ១២ ខែ មិនា ឆ្នាំ២០២៥ យើងបាន ប្រគល់អោយម្ចាស់ម៉ូតូ យកទៅប្រើប្រាស់វិញ បន្ទាប់ពីយើងធ្វើការអប់រំ និង ធ្វើកិច្ចសន្យា ។
ក្នុងនោះដែរបានអោយធ្វើការដោះដូរ ស៊ីមុំាងលឺខ្លាំង ចំនួន ០២ គ្រឿង ម៉ូតូអត់កញ្ចក់ ចំនួន ០៣ គ្រឿង (អោយបំពាក់កញ្ចក់ឡើងវិញ ) ហើយម៉ូតូប្រើប្រាស់ភ្លើងឡាស៊ែ ចំនួន ០៤គ្រឿង (អោយដោះដូរ ) និង អំពូលខ្សែភ្លើងញាក់បានចំនួន ០៧ គ្រឿង រួមនិងកន្ទុយម៉ូតូចំនួន ០៣ គ្រឿង ៕




