Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ខែថ្មី ខែលាភ ខែទ្រព្យ ខែជ័យ!ដើមខែថ្មីបីថ្ងៃ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ ហោរាសាស្ត្រ
  • តិចអត់ដឹងត្រូវបង់ពន្ធប៉ុន្មាន ! នេះជាវិធីដែលពន្ធដារគណនាពន្ធលើចំណេញមូលធន20% សេដ្ឋកិច្ច
  • ពិតជា​ល្អខ្លាំងណាស់!!! ​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ ៣១ ​ឆ្នាំ​ទាំង ​៥ ​រាសី​ល្អ​លាភ​ធំ​ផុស​ចាំ​អ្នក ហោរាសាស្ត្រ
  • ដាច់ខាតអានហើយស៊ែរចេញ ចន្លោះថ្ងៃ22, 23, 24 នេះ ហោចិនផ្តាំ អ្នកកើតឆ្នាំ ឆ្លូវ មមែ ច ថោះ ជូត ម្សាញ់ មមី រការ ហោរាសាស្ត្រ
  • អស្ចារ្យឆ្នាំទាំង៧លាភធំមកដល់នៅក្នុងចន្លោះបួនថ្ងៃ ២២,២៣,២៤,២៥ ​នេះហើយ ហោរាសាស្ត្រ
  • ថ្ងៃទី 20​, 21, 22, 23 ឆ្នាំ​កុង្សីយ៍​ទាំង​៦​រាសី​ខ្ពស់​ជាង​ស្តេច​សម្រេច​ក្តី​បំណង​ភ្លាម ហោរាសាស្ត្រ
  • រាប់លុយឆឹបៗ ប្រុសស្រីកើតឆ្នាំឆ្លូវ ខាល ជូត កុរ ថោះ មមី ច វក មមែ មានលាភធំបីថ្ងៃ 18 19 20 ហោរាសាស្ត្រ
  • មហាស័ក្តិសិទ្ធិណាស់! លាភ​ផ្ទួន​៤​ថ្ងៃ (11, 12, 13, 14)ឆ្នាំ​ទាំង​៥​ សំ​ណា​ងល្អ​មាសប្រាក់​ហូរ​ចូល​កាន់​តែ​ខ្លាំង ហោរាសាស្ត្រ

មកដឹងពីរបៀបប្តូរសៀវភៅស្នាក់នៅ ក្រោយពេលប្តូរទីលំនៅ

Posted on November 13, 2024 By Mah Khmer

សៀមរាប ៖ សៀវភៅស្នាក់នៅ ជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួន មនុស្សដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្តុំ។ សៀវភៅនេះ ពុំអាចត្រូវបានប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្តល់បានតែមួយគត់ជូនចំពោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅឋានអចិន្ត្រៃយ៍ ណាមួយជាកំណត់ ទោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារនោះមានលំនៅឋានលើសពីមួយក៏ដោយ។

មានសំនួរពីពលរដ្ឋម្នាក់សួរថា «ប្រសិនបើខ្ញុំ ប្ដូរទីលំនៅ ឧទាហរណ៍ ពីឃុំមួយទៅសង្កាត់មួយ ឬរហូតពីខេត្ត មករាជធានីភ្នំពេញ តើត្រូវប្ដូរសៀវភៅស្នាក់នៅទេ?» និងធ្វើយ៉ាងដូចម្ដេច?

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ព្រោះតែដើម្បីឆ្លើយតបនឹងបញ្ហានេះហើយ ទើបបានជាអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានកំណត់ក្នុងសេចក្ដីណែនាំលេខ០០១ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ យ៉ាងច្បាស់ថា ការផ្លាស់ប្តូទីលំនៅ ឬតាំងទីលំនៅថ្មី មិនថាពីភូមិមួយទៅភូមិមួយ ឬពីឃុំមួយទៅឃុំមួយ ឬពីខេត្តមកភ្នំពេញ ពីភ្នំពេញទៅខេត្ត គឺសាមីខ្លួនត្រូវតែធ្វើសៀវភៅស្នាក់នៅថ្មី ដោយមានឯកសារតម្រូវ និងអនុវត្តនីតិវិធីដូចខាងក្រោម៖

ទី១.សាមីខ្លួន ឬអាណាព្យាបាល ត្រូវតែជាប្រជាពលរដ្ឋខ្មែរ និងមានសញ្ជាតិខ្មែរ ហើយត្រូវទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ដែលជាទីលំនៅអចិន្ត្រៃយ៍របស់ខ្លួន ដើម្បីស្នើសុំបំពេញនូវសុំណុំបែបបទដែលត្រូវផ្លាស់ចេញ និងបញ្ចាក់ឱ្យបានច្បាស់ចំពោះទីលំនៅថ្មីដែលខ្លួនត្រូវផ្លាស់ទៅនៅទីនោះ ព្រមទាំងភ្ជាប់ជានូវឯកសារមួយចំនួនរួមមាន សៀវភៅគ្រួសារ (បញ្ជាក់) សៀវភៅស្នាក់នៅ (បញ្ជាក់) ឬសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត ឬសេចក្តីចំឡងសំបុត្របញ្ជាក់កំណើត និងអត្តសញ្ញាណប័ណ្ណ (ថតចម្លង) និងសំបុត្រអាពាហ៍ពិពាហ៍បើមាន ទៅតាមការស្នើសុំរបស់អាជ្ញាធរ។

ទី.២ នៅពេលដែលទទួលបានលិខិតអនុញ្ញាតពីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់រួចហើយសាមីខ្លួន ឬអាណាព្យាបាលត្រូវកាន់លិខិតអនុញ្ញាតនោះ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ថ្មី ដែលត្រូវផ្លាស់ចូល ដោយភ្ជាប់បន្ថែមជាមួយឯកសារមួយចំនួនរួមមាន សៀវភៅគ្រួសារ (បញ្ជាក់) សៀវភៅស្នាក់នៅ (បញ្ជាក់) ឬសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត ឬសេចក្តីចំឡងសំបុត្របញ្ជាក់កំណើត និងអត្តសញ្ញាណប័ណ្ណ (ថតចម្លង) និងសំបុត្រអាពាហ៍ពិពាហ៍បើមាន ដើម្បីចុះឈ្មោះស្នើសុំសៀវភៅស្នាក់នៅ ជាគ្រួសារអចិន្រ្តៃយ៍ ក្នុងនាមជាប្រជាពលរដ្ឋរស់នៅដោយស្របច្បាប់នៅក្នុងមូលដ្ឋានថ្មី មានន័យថា ឈ្មោះរបស់លោកអ្នកដែលមាននៅមូលដ្ឋានចាស់ត្រូវបានលុបចេញជាស្វ័យប្រវត្តិ។

ត្រង់ចំណុចខាងលើនេះ យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃលេខ ២៨៨៤ ប្រ.ក ស្តីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ គឺសៀវភៅស្នាក់នៅទុតិយតា (ធ្វើឡើងវិញ) ការធ្វើលិខិតបញ្ជាក់ទីលំនៅ ការកែប្រែសមាជិកគ្រួសារ ការផ្លាស់ប្ដូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅ ត្រូវបានផ្ទេរពីរដ្ឋបាលស្រុក (អធិការនគរបាល) ទៅកម្រិតឃុំសង្កាត់ (ប៉ុស្ដិ៍នគរបាល)។

បើតាមលោកបណ្ឌិត ទូច សុឃៈ ចំណុចខាងលើនេះ គឺមានន័យថាពីមុនសៀវភៅស្នាក់នៅដែលធ្លាប់ធ្វើនៅអធិការដ្ឋាននគរបាលស្រុក ឬខណ្ឌ ត្រូវរុញទម្លាក់មកនៅត្រឹមប៉ុស្តិ៍នគរបាលឃុំ សង្កាត់ជំនួសវិញ ដើម្បីផ្តល់ភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងទស្សនៈដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺធ្វើអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: ​សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ​គាំទ្ររាល់ការផ្សព្វផ្សាយព័ត៌មានពិត​ ​ដែលបានរួមចំណែកដល់ការដោះស្រាយបញ្ហានៅតាមមូលដ្ឋាន ហើយ​​ចៀសវាងការផ្សព្វផ្សាយជាថ្នូរនឹងផលប្រយោជន៍
Next Post: ពិតជាប្រសើខ្លំាងណាស់!ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តសៀមរាប៖ អំឡុងអុំទូកទេសចរក្នុងខេត្តមានការកើនឡើង រីឯសន្ដិសុខសណ្ដាប់ធ្នាប់ក៏ល្អប្រើសើរ ពុំមានបទល្មើសកើតឡើងនោះឡើយ

អត្ថបទទាក់ទង

  • អបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ២០២៥ ក្រោមប្រធានបទ“សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” ជីវិតនិងសង្គម
  • នៅប្រទេសកម្ពុជាគិតត្រឹម ត្រីមាសទី៣ ឆ្នាំ២០២៣ នេះ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៦៧​៣៨៣ នាក់ ជីវិតនិងសង្គម
  • តម្លៃលេចធ្លោជាសកលរបស់ «រមណីដ្ឋានប្រាសាទកោះកេរ»ដែលអាចចុះបញ្ជីបេតិកភណ្ឌពិភពលោក ជីវិតនិងសង្គម
  • ទីបំផុតលោក ផែង វណ្ណៈ សូមទោសចំពោះការប្រើពាក្យពេចន៍ ប៉ះពាល់សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន តែប្តឹងបុគ្គល២នាក់វិញ! ជីវិតនិងសង្គម
  • ពិតជាឲ្យគោរពណាស់! ពិធីសម្អាតបរិស្ថាន ក្នុងក្រុងសៀមរាប អភិបាលខេត្តដើរប្រមូលសម្រាមខ្លួនឯង ជីវិតនិងសង្គម
  • ស៊ែរចែកគ្នាដឹង! សិស្ស​​ជាប់បាក់​ឌុ​ប ​និ​ន្ទេ​ស A,B,C នឹង​ជាប់​ធ្វើ​ជា​គ្រូបង្រៀន ដោយ​ស្វ័យប្រវត្តិ ជីវិតនិងសង្គម
  • ៥ថ្ងៃជាប់គ្នា 27,28,29,30,31 ប្រុសស្រីកើតឆ្នំាខាល រោង មមី មមែ វក រកា ច កុរ ផុត​ គ្រោះ ច .ង្រៃ ជួបសំណាងពីជាតិមុន ហោរាសាស្ត្រ
  • លុយហូរចូលកាន់ពេញៗដៃ! ត្រឹមតែ​៤​ថ្ងៃ​ សោះ​ លុយ​ ហោះ​​ ពេ​ញ​​ ផ្ទះ​ អ្នក​ឆ្នាំ​ទាំង​៦ មមែ ឆ្លូវ ខាល រោង ម្សាញ់ រកា ក្នុង​រង្វង់​បួន​ថ្ងៃ​គឺ​ថ្ងៃ​25-26-27-28 ហោរាសាស្ត្រ
  • សំណាណាស់ និងមានទ្រព្យហូរចូលពេញផ្ទះសម្រាប់ប្រុសស្រីកើតឆ្នាំសេដ្ឋីទាំង៧ បីថ្ងៃ28,29,30ជា​ថ្ងៃ​ល្អ​ថ្ងៃ​លាភ​ថ្ងៃជ័យ​ថ្ងៃ​សិរី​សួស្តី​ ហោរាសាស្ត្រ
  • ដើមខែថ្មីបីថ្ងៃនេះ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ណាស់ ហោរាសាស្ត្រ
  • ស៊ែរចេញភ្លាមលាភចូលផ្ទះភ្លែត! លាភចូលកាត់ព្រឹក ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ 11,12,13,14នេះ ហោរាសាស្ត្រ
  • ថ្ងៃលាភ ខែជ័យ សេរីសួស្តីខែថ្មី !​មហាសំណាងបានមកដល់កំពូលឆ្នាំទាំង៥នេះ ហោរាសាស្ត្រ
  • ដើមសប្តាហ៍! ថ្ងៃនេះ ថ្ងៃសិរីមង្គល ថ្ងៃលាភសំណាង លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • សំណាងមកដល់ហើយ! ២ថ្ងៃនេះ (15-16) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules