Skip to content
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • បីថ្ងៃចុងសប្តាហ៍ ពេលា​ល្អ​ឆ្នាំ​ទាំង​៧ ​ទេវតា​ទ្រព្យ​គោះ​ទ្វារ​ប្រទាន​លាភធំទាំងព្រឹក ហោរាសាស្ត្រ
  • លោក ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណន-តេជោ និងផ្លូវល្បឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត នៅតែបន្តសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី សេដ្ឋកិច្ច
  • ត្រៀមៗ មហាឆ្នាំទាំង៦​មានង៉ូវហេង​ល្អ​ណាស់ពេញ​១​ខែថ្មី​នេះ ហោរាសាស្ត្រ
  • ទ្រព្យហូរចូលពេញផ្ទះ! ចុងសប្តាហ៍ រកា ច កុរ ជូត ឆ្លូវ ខាល មមី មមែ វក សំណាងធំណាស់ ហោរាសាស្ត្រ
  • ហេងនោះហេង ! ចាប់ពីខែថ្មី នេះតទៅ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • មជ្ឈមណ្ឌល​វប្បធម៌​ និង​ព្រះពុទ្ធសាសនាតម្លៃជាង ​៣​ពាន់​លាន​ដុល្លារ​ គ្រោងនឹងសង់​នៅ​ខេត្តសៀមរាប​ ជីវិតនិងសង្គម
  • ឆុត១០០%! អ្នក​​កើត​ឆ្នាំ ជូត ឆ្លូវ ថោះ ម្សាញ់ មមី មមែ រកា ច កុរ មានសំណាង មានទ្រព្យសូម​លោក​អ្នក​បួងសួង​ ហោរាសាស្ត្រ
  • លាដៃទទួលលាភ! ច្បា​ស់ដូចថ្ងៃ ចុងសប្តាហ៍ រកា ច កុរ ជូត ឆ្លូវ ខាល មមី មមែ វក សំណាងធំណាស់ ហោរាសាស្ត្រ

ករណីឆេះឃ្លាំងស្តុកគ្រាប់​ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ​ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានហើយ

Posted on April 27, 2024 By Mah Khmer

ខេត្តកំពង់ស្ពឺ ៖ ករណី​ផ្ទុះ​គ្រាប់​ធុន​ធំ​តូច បណ្តាល​ឱ្យ​ឆេះ​ឃ្លាំង​ស្តុក​គ្រាប់ ក្នុង​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៣ នៃ​ខេត្តកំពង់ស្ពឺ ពេល​នេះ​សមត្ថកិច្ច​គ្រប់គ្រង​ស្ថានការណ៍​បាន​ហើយ ដោយ​សមត្ថកិច្ច​ជំនាញ បាន​ចូល ដើម្បី​បាញ់​ទឹក​ពន្លត់​អគ្គិ​ស​ភ័យ ដែល​កំពុង​តែ​ឆាបឆេះ ហើយ​ឈាន​ទៅ​គ្រប់គ្រង​ស្ថានការណ៍ ឱ្យ​មាន​លក្ខណៈ​ប្រក្រតី​ឡើង​វិញ​ហើយ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​ប្រាប់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ​ជា​០៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៤ ស្នូរ​គ្រាប់​បាន​ស្ងប់ស្ងាត់​ទៅ​វិញ (​លែង​ផ្ទុះ​ទៀត​ហើយ​) ក្នុង​កិច្ច​អន្តរាគមន៍ របស់​សមត្ថកិច្ច​ជំនាញ មាន​កម្លាំង​កងរាជអាវុធហត្ថ នគរបាល និង​យោធា​អង្គភាព​៧១១ ដែល​ត្រៀម​បង្ការ បាន​សម្រុកចូល​ទៅ​ចំណុច​ទីតាំង​ឃ្លាំង​ស្តុក​គ្រាប់​នោះ ដើម្បី​ធ្វើការ​បាញ់​ទឹក​សន្ធាប់​ឱ្យ​ភ្លើង​រលត់​។ ស្រប​ពេល​នោះ​ផង​ដែរ​មេឃ ក៏​បាន​បង្អុរ​ធ្លាក់​ភ្លៀង​ហាក់បីដូចជា​ជួយ​ស្រោចស្រព និង​បាញ់​ពន្លត់​ជាមួយ​សមត្ថកិច្ច​ផង​ដែរ ទើបបាន​គ្រប់គ្រង​ស្ថានការណ៍​បាន ។

ទន្ទឹម​នឹង​ការ​គ្រប់គ្រង​ស្ថានការណ៍​បាន ប្រភព​ក៏​បាន​បង្ហើប​ដែរ​ថា មាន​មន្ត្រី​យោធា​យ៉ាងតិច ២០​នាក់ បាន​បាត់បង់​ជីវិត នៅ​ក្នុង​ហេតុការណ៍​នោះ ខណៈ​ដែល​ពួក​គេ​កំពុង​រៀបចំ​ទុកដាក់​គ្រាប់ ដែល​ចល័ត​មក​ពី​ខេត្តកោះកុង និង​ប្រជាពលរដ្ឋ​ជិតខាង​ជា​ច្រើន​នាក់ រួម​ទាំង​កុមារ​ផង​ដែរ បាន​រង​របួស ហើយ​កំពុង​ទទួល​ការ​សង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យ​។ ចំនួន​អ្នក​ស្លាប់​នេះ​ដែរ នឹង​អាច​មានការ​កើនឡើង​បន្ថែម​ទៀត ខណៈ​ដែល​សមត្ថកិច្ច​គ្រប់គ្រង​សភាពការណ៍​បាន​ទាំងស្រុង និង​កំពុង​ស្រាវជ្រាវ​រក​អ្នក​ដែល​ស្ថិត​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ឃ្លាំង​ផ្ទុក​គ្រាប់​យុទ្ធភណ្ឌ នៅ​ក្នុង​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៣ ស្ថិត​ក្នុងភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​រង​ការ​ឆាបឆេះ ខណៈ​គ្រាប់​ធុន​ធំ​មួយ​គ្រាប់​បាន​ផ្ទុះ និង​គ្រាប់​ធុន​តូច​ជា​ច្រើន​គ្រាប់​ផ្សេង​ទៀត បាន​ផ្ទុះ​បន្តបន្ទាប់ ដែល​ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា​០២​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៤​នេះ ៕​

CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 90

ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាបថ្មី
Next Post: ឈ្វេងយល់ អំពីព្រែកជីកហ្វូណនតេជោ! (មានវីដេអូ)

អត្ថបទទាក់ទង

  • រឿងរ៉ាវលម្អិត!​ បុគ្គលិកអាជ្ញាធរអប្សរា២នាក់ ត្រូវបានចាប់ខ្លួនក្រោយប្រើហិង្សាលើក្មេងប្រុសម្នាក់ នៅស្ពានហាលអង្គរវត្ត ព័ត៌មានជាតិ
  • បទសម្ភាសន៍ជាមួយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ស្តីពី៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការធានាសុវត្ថិភាពសង្គម ក្នុងខេត្តសៀមរាប ព័ត៌មានជាតិ
  • រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្ដីពី ការកែប្រែដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ព័ត៌មានជាតិ
  • ស្នងការនគរបាលខេត្តសៀមរាបធ្វើសេចក្តីបំភ្លឺព័ត៌មាន ករណីបា.ញ់ ប្រ.ហារទៅលើអ្នកសារព័ត៌មានម្នាក់ នៅស្រុកជីក្រែង ខេត្តសៀមរាប គឺជាករណីទំនាស់រវាងបុគ្គល និងបុគ្គល ពុំមែនពាក់ព័ន្ទនឹងនយោបាយណាមួយនោះឡើយ(វីដេអូ) ព័ត៌មានជាតិ
  • រដ្ឋមន្រ្តីការពារជាតិថៃ ស្នើឱ្យកម្ពុជាដកទ័ព តែត្រូវរដ្ឋមន្រ្តីការពារជាតិកម្ពុជាបដិសេធ! ព័ត៌មានជាតិ
  • កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតនូវបំពង់សុីមាំងកែច្នៃដែលបង្កជាសំឡេងខ្លាំងៗ មកធ្វើការកិនកម្ទេចចោលសរុបចំនួន៣០០ដើម ព័ត៌មានជាតិ
  • ប្រជុំ​ឆ្នាំ​សំណាង​ទាំង​៩​លាភ​ធំ​លុយ​ផ្ទួន​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃដាច់ខែ ហោរាសាស្ត្រ
  • ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមសម្ភោធព្រលាន យន្តហោះខេត្តសៀមរាប សេដ្ឋកិច្ច
  • ថ្ងៃលាភ ថ្ងៃជ័យ ថ្ងៃសេរីសួស្តី! ឆ្នំាថោះ ច រកា មមែ វក ជូត ចាប់ពីថ្ងៃនេះទៅមានលាភ មានជ័យដ៏អស្ចារ្យ ហោរាសាស្ត្រ
  • សំណាងដល់ហើយ បីថ្ងៃនេះ ឆ្នាំ ឆ្លូវ ជូត វក រកា មមី មមែ ខាល ច ពោរពេញដោយលាភសំណាង លុយហូរចូលផ្ទះ ហោរាសាស្ត្រ
  • លាដៃទទួលលាភ!ប្រុសស្រីកើតឆ្នំាមមី ច រកា ជូត ខាល ហេងខ្លាំងសំណាងល្អលាភផ្ទួននៅថ្ងៃស្អែក ហោរាសាស្ត្រ
  • សកម្មភាពការងារ និងការងារមនុស្សធម៌គួរឲ្យកោតសរសើរ របស់លោកស្រី មុិល សុគង្គា ជីវិតនិងសង្គម
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​នៅ​ស្អែក​នេះ!! ហោរាសាស្ត្រ
  • សំណាងណាស់ចុងសប្តាហ៍បីថ្ងៃ​អ្នក​ឆ្នាំ​ទាំង៨រាប់​លុយ​ចុក​ដៃ​ហើយ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules