Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ខប់ៗ! ឆ្នាំទាំង៥​ត្រៀម​ទូ​ទុក​លុយ​ឱ្យ​ហើយ​ទៅលាភធំជិតមកដល់ហើយ ហោរាសាស្ត្រ
  • ចាប់ថ្ងៃទី ១៨, ១៩, ២០, ២១ នេះតទៅថ្ងៃមហាសំណាង ថ្ងៃល្អ សម្រាប់ប្រុសស្រីកើតឆ្នាំ វក ច កុរ រកា ម្សាញ់ ឆ្លូវ ថោះ លាភផ្ទួនៗចូលផ្ទះ ហោរាសាស្ត្រ
  • សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ មិនអាចឲ្យក្រុមជ្រុលនិយមប្រមាថបានឡើយ ព័ត៌មានជាតិ
  • លាភធំជុំទិស បួនថ្ងៃនេះថ្ងៃ 07,08,09,10 ឆ្នាំរោង មមែ រការ កុរ ឆ្លូវ ជូត លាភជ័យសិរីសួស្តីក្នុងមានលាភធំចូលមកជីវិតដោយមិនដឹងខ្លួន ហោរាសាស្ត្រ
  • ដឹងតែមិនខ្វះលុយចាយហើយ! ចុងខែនេះថ្ងៃ២៨,២៩,៣០ ឆ្នាំ​ទាំង​៨​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • ថ្ងៃច័ន្ទចែងចាំងមាសប្រាក់​! មាន​តែ​ឆ្នាំ​៤​ប៉ុណ្ណោះ​ដែល​ជួប​លាភ​ទ្វេ​នៅ​ថ្ងៃ​ដើមសប្តាហ៍ ហោរាសាស្ត្រ
  • រាប់លុយចុកដៃ!ថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភលាយដោយសិរីសួស្តីដ៏អស្ចារ្យ ហោរាសាស្ត្រ
  • ច្បាស់១០០% ឆ្នាំ២០២៣ជាឆ្នាំសំណាងជាងគេរបស់ប្រុសស្រីកើតឆ្នាំ កុរ ច ឆ្លូវ មមែ មមី វក រកា ហោរាសាស្ត្រ

ក្រសួងប្រៃសនីណ៍​ ផាកពិន័យ​ក្រុមហ៊ុនទូរស័ព្ទចល័តធំៗមួយចំនួននៅកម្ពុជា ចាប់ពី១០លាន ទៅ៤០លានដុល្លារ

Posted on November 21, 2023 By Mah Khmer

ភ្នំពេញ៖ បន្ទាប់ក្រុមបច្ចេកជំនាញរបស់ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះធ្វើអធិការកិច្ចគ្រប់ខេត្ត-ក្រុង​ ដោយរកឃើញថា​ ក្រុមហ៊ុនទូរស័ព្ទចល័តធំៗចំនួនបី​ នៅកម្ពុជា​ លួចលាក់ទីតាំងបង្គោលអង់តែន លាក់ចំនួនម៉ៃក្រូវ៉េវ និងលាក់ប្រាក់ចំណូលដើម្បីគេចវេះពីការបង់ពន្ធចូល ថវិកាជាតិ​ ។ ពេលនេះក្រសួងប្រៃសណីយ៍ បានធ្វេីការ​ផាកពិន័យក្នុងក្រុមហ៊ុននីមួយៗ​ គឺចាប់ពី១០លានទៅ៤០លានដុល្លារ។

សូមជម្រាបថា​ ក្រុមហ៊ុនទូរស័ព្ទចល័តនៅប្រទេសកម្ពុជា​ចំនួន៥ ក្នុងនោះមានក្រុមហ៊ុនទូរស័ព្ទធំៗចំនួនបី​ គឺមានឈ្មោះបោះសំឡេងល្បីល្បាញជាងគេ រីឯក្រុមហ៊ុនពីរទៀតគេពុំសូវស្គាល់ឡើយ។ ក្រុមហ៊ុនទូរស័ព្ទចល័តធំ ជាងគេអស់គឺ «ម៉ិតហ្វូន»(Metfone) របស់វៀតណាម។ ក្រុមហ៊ុនស្មាត របស់ម៉ាឡេស៊ី ដែលមានភាគហ៊ុន ជប៉ុន និងក្រុមហ៊ុនសែលកាត របស់លោកឧកញ៉ា គិត ម៉េង ដែលមានភាគហ៊ុនបរទេសផងដែរ។

ជាកិច្ចឆ្លើយតបការរិះគន់ពីសំណាក់អ្នកប្រើប្រាស់ ប្រព័ន្ធទូរស័ព្ទចល័ត នៅកម្ពុជាដែលបម្រើសេវាមិនល្អនោះ ត្រូវបានលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ធ្វើការដោះស្រាយបញ្ហាគុណភាព នៃសេវាទូរស័ព្ទ ចល័ត និងសេវាអ៊ិនធ័រណិត ដោយបានចាត់តាំងក្រុមការងារប្រតិបត្តិ នៃក្រសួងប្រៃសណីយ៍ ទទួលបន្ទុកតំបន់ ចំនួន៥ខែត្រក្រុង។ ក្រុមការងាររបស់ក្រសួងខាងលើបានរកឃើញ ប្រតិបត្តិករកំពុងប្រតិបត្តិការក្នុង វិស័យទូរគមនាគមន៍ មានចំ នួន៦៩ ដោយក្នុងនោះមាន ប្រតិបត្តិករទូរស័ព្ទចល័ត (ក្រុមហ៊ុនទូរស័ព្ទ) ចំនួន៥។ ប្រតិបត្តិករ (ក្រុមហ៊ុន) ផ្ដល់សេវាអ៊ិនធ័រណិត ( ISP ) ចំនួន៣៨។ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិកលើគោក និងខ្សែកាប អុបទិកក្រោមបាតសមុទ្រចំនួន៥។

ចំនួនស្ថានីយ៍អង់តែនទូរស័ព្ទចល័តកំពុងប្រើប្រាស់ទូទាំងប្រទេស១១,៤៨៩ និងបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នងមាន ១៩,២៧៩ គីឡូម៉ែត្រ។ ក្រុមការងារដដែលក៍បានរកឃើញចំនួនម៉ៃ ក្រូវ៉េវ ដែលជាឧបករណ៍សម្រាប់បញ្ជូនទិន្នន័យតាមរលកធាតុអាកាស និងការលាក់ប្រាក់ចំណូលរបស់ ក្រុម ហ៊ុននីមួយៗផងដែរ។ ការលាក់ទីតាំងបង្គោលអង់តែន របស់ក្រុមហ៊ុននីមួយៗ ព្រោះតែពួកគេមានការភ័យខ្លាចក្រសួងតម្រូវឱ្យដាំ បង្គោលបន្ថែមដែលកន្លែងគ្មានសេវា ឬកន្លែងចន្លោះកណ្ដាលមានសេវាខ្សោយ ដែលធ្វើឱ្យបន្ថែមការចំណា យច្រើន។ ដើម្បីឱ្យ ទូរស័ព្ទចល័តមានសេវាល្អក្រុមហ៊ុនត្រូវដាំបង្គោល៦គីឡូម៉ែត្រមួយ។ ការលាក់ចំនួន ម៉ៃក្រូវ៉េវ និងប្រាក់ចំណូល គឺក្រុមហ៊ុនមានចេតនាគេចវេះពីការបង់ពន្ធប្រចាំឆ្នាំចូលថវិកាជាតិ។

បើ​តាមការបញ្ជាក់ពី​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានលើកឡើងពីភាពមិនប្រក្រតី នៃក្រុមហ៊ុនទូរស័ព្ទចល័ត នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលការងារក្នុងរយៈពេល៥ឆ្នាំ» របស់ក្រសួង កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែង​លោករដ្ឋមន្ត្រី​ បានលាតត្រដាងពីការរកស៊ីភូតកុហករបស់ ក្រុមហ៊ុនទូរស័ព្ទចល័ត ទាំងនោះថា ពួកគេបានលួច សមត្ថភាពអង់តែនដែលបានបញ្ចេញសមត្ថភាពត្រឹមតែ៣០ភាគរយធ្វើឱ្យសេវាទូរស័ព្ទខ្សោយដើម្បីសន្សំសំចៃថវិកាហើយក៍បានទម្លាក់កំហុសទៅលើ ឧបករណ៍ រីភីទ័រ ( Repeater ) និង ប៊ូស្ទ័រ ( Booster ) ថា៖​ បានស្រូប ឬកាត់ផ្ដាច់សេវាទូរស័ព្ទចល័ត។ ក្រុមហ៊ុនបម្រើសេវា ទូរស័ព្ទចល័ត មិនត្រូវប្រើប្រាស់បច្ចេកវិទ្យាចាស់ដែល មានអាយុកាលលើសពី១០ឆ្នាំឡើយ។

លោករដ្ឋមន្ត្រី​ បន្តថា លោកធ្លាប់បានទាមទារឱ្យក្រុមហ៊ុន ប្រាប់ទីតាំងបង្គោលអង់តែន តែត្រូវបាន បដិសេធ។​ ដោយសារការលាក់បាំងចំនួន បង្គោលអង់តែននេះហើយ ក្រសួងក៍បង្កើតក្រុមការងារ៥តំបន់ ដែលមានការទទួលខុសត្រូវចុះទៅកាន់គ្រប់ខែត្រក្រុង ក្នុងនោះក៍បានពិនិត្យ ម៉ៃក្រូវ៉េវ និងបច្ចេកវិទ្យា ជាច្រើន មុខទៀត។ មូលហេតុដែលក្រុមហ៊ុនមិនប្រាប់ បង្គោលអង់តែនដោយសារខ្លាចក្រសួងតម្រូវឱ្យដាំបង្គោលថ្មីប ន្ថែមកន្លែងដែលគ្មានសេវា ជាហេតុធ្វើឱ្យក្រុមហ៊ុនមិនហ៊ានចំណាយប្រាក់។ ការដាំបង្គោលមួយទៅបង្គោល មួយទៀត ត្រូវមានរយៈប្រវែង៦គីឡូម៉ែត្រ ហើយក្នុងមួយបង្គោលត្រូវចំណាយប្រាក់យ៉ាងតិច១០ម៉ឺនដុល្លារ។ ដោយរឿងទាំងនេះដឹងដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ សង្កាត់ធ្ងន់ទៀតថា ក្រុមហ៊ុនលាក់ ឬភូតកុហកចំនួន ម៉ៃក្រូវ៉េវ និងប្រាក់ចំណូល ដើម្បីគេចវេះពីការបង់ពន្ធ ចូលថវិការដ្ឋ។

បើទោះជាយ៉ាងណា ប្រមុខរាជរដ្ឋាភិបាល លោកបានសម្រេចឱ្យក្រុមហ៊ុនមួយត្រូវតែបង់ពន្ធ ចូលថវិការដ្ឋចំនួន៤០លានដុល្លារ។ នៅក្នុងក្រុមហ៊ុននីមួយៗរកស៊ីចំណេញច្រើនណាស់ ដូច្នេះយើងមានមូល ដ្ឋានច្បាស់លាស់អស់ហើយ…។ នៅក្នុងរឿងខាងលើនេះដែរ មានមន្ត្រីជាន់ខ្ពស់ម្នាក់សុំមិនបញ្ចេញឈ្មោះបម្រើការនៅ ក្រសួងប្រៃសណីយ៍ បានបង្ហើបប្រាប់អង្គភាពយើងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះថា ឧបករណ៍ ម៉ៃក្រូវ៉េវ ក្រុមហ៊ុន ត្រូវបង់ពន្ធប្រចាំឆ្នាំចូលថវិការដ្ឋ។ ក្រុមហ៊ុនទូរស័ព្ទចល័តស្មាត ត្រូវបានជាប់ពិន័យបង់ប្រាក់ចូលរដ្ឋចំនួន ៤០លានដុល្លារ ដោយសារការភូតកុហកព័ត៌មាន។ ក្រុមហ៊ុនរបស់ម៉ាឡេស៊ី និងជប៉ុន ដែលមានលំដាប់លេខពីរ ស្មាតនេះបានលាក់សមត្ថភាពអង់តែន។

លាក់ចំនួនម៉ៃក្រូវ៉េវ លាក់ប្រាក់ចំណូល និងប្រើប្រាស់បច្ចេកវិទ្យាចាស់ៗហួសអាយុកាល១០ឆ្នាំផងដែរ។ ប្រភពដដែលបន្តទៀតថា រីឯក្រុមហ៊ុន «ម៉ិតហ្វូន» (Metfone) របស់វៀតណាម មានលំដាប់លេខមួយ និងក្រុមហ៊ុនសែលកាត មានលំដាប់លេខបី ពួកគេត្រូវជាប់ពិន័យបង់ថវិកាចូលរដ្ឋដែរ ចាប់ពី១០លានទៅ ២០លានដុល្លារឯណោះ។ ក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ត្រូវតែរាយការណ៍ដោយស្មោះត្រង់ពីចំនួន ម៉ៃក្រូវ៉េវ និងខ្សែកាបអុបទិក ទៅឱ្យក្រសួងបានដឹង ក៍ប៉ុន្តែពួកគេបានភូតកុហកក្រសួង។ នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក ខូវ មករា អ្នកនាំពាក្យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មិនទទួលទូរស័ព្ទអ្នកសារព័ត៌មានឡើយ ដើម្បីសុំការបញ្ជាក់បន្ថែម។ គេពុំអាចដឹងថា តើក្រុមហ៊ុនទូរស័ព្ទចល័ត ទាំងនោះបានបង់ថវិកាចូលរដ្ឋហើយឬនៅ ? រីឯ ក្រុមហ៊ុន«ម៉ិតហ្វូន» និងក្រុមហ៊ុនស្មាត គេពុំអាចទាក់ទងសុំ ការបំភ្លឺបានទេជុំវិញព័ត៌មានខាងលើ។

ទោះជាយ៉ាងណាបុរសម្នាក់រស់នៅ រាជធានីភ្នំពេញ បានលើកឡើងថា ការផាកពិន័យក្រុមហ៊ុនលួចលុយជាតិ ដែលមានប្រាក់ច្រើនៗអីចឹងពួកគេមិនងាយនឹងសង រដ្ឋាភិបាលនោះទេ។ ពួកគេទុកពេលវេលា អូសបន្លាយ ដើម្បីយកលេស ឬរកខ្សែដើម្បីអន្តរាគមន៍។ ក្រុមហ៊ុនទាំងនោះសុទ្ធតែមានខ្សែបណ្ដោយធំៗ ណាស់សម្រាប់ កាងនិងការពារ។ អ្នកស្រី ឌិន ណៃគាង មន្ត្រីបម្រើការងារនៅក្នុង ក្រុមហ៊ុនសែលកាត ទទួលបន្ទុកខាងព័ត៌មាន បានលើកឡើង កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ថ្មីៗ​នេះថា៖ គាត់មិនបានដឹងរឿងខាងលើនោះទេ។​ ក៏ប៉ុន្តែគាត់បានសុំ វីដេអូ ដែលលោករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍លើកឡើងពីការរកស៊ីខ្វះភាពស្មោះត្រង់ដោយភូតកុហករបស់ក្រុម ហ៊ុននីមួយៗ។

ជុំវិញករណីខាងលេីនេះ​ មជ្ឍដ្ឋានជុំវិញបានលេីក​សរសើរ​ដែរថា៖ រដ្ឋមន្ត្រីយ៉ាងតិច​ចំនួន ៣​អាណត្តិមកហើយ​ គឺពុំដែលបានសេីុបអង្គេត ឬចុះធ្វើអធិការកិច្ចដូចលោក ជា វ៉ាន់ដេត នោះឡើយ៕


សេដ្ឋកិច្ច Tags:Economic

Post navigation

Previous Post: ពិសេសណាស់! 24,25,26,27 ប្រុសស្រីកើតក្នុងមហា​ឆ្នាំ​ទាំង​៥​ នេះលាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ
Next Post: កំពូលឆ្នំាមហាសំណាង! ប្រុសស្រីកើតឆ្នាំរោង​ លាភធំចាប់ពីថ្ងៃនេះទៅ ឆ្នាំថោះ ច ឆ្លូវ ជូត មមែ កុរ ដាច់ខាតអានហើយធ្វើតាមហោចិន

អត្ថបទទាក់ទង

  • សម្ដេច​តេជោ​ ហ៊ុន​ សែន៖ ​បៀវត្សរ៍ឡើង បានតិចប្រសើរជាងបាត់បង់ការងារធ្វើ សេដ្ឋកិច្ច
  • នាទីស្វែងយល់!ការបង់ពន្ធគឺជាកាតព្វកិច្ចមួយដែលប្រជាពលរដ្ឋគ្រប់រូបត្រូវអនុវត្ត សេដ្ឋកិច្ច
  • គម្រោងផ្លូវដែកតភ្ជាប់ពីចិនមកកម្ពុជាកំពុងពិភាក្សាគ្នា សេដ្ឋកិច្ច
  • ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមសម្ភោធព្រលាន យន្តហោះខេត្តសៀមរាប សេដ្ឋកិច្ច
  • កិច្ចប្រជុំពិនិត្យ និងពិភាក្សា ស្ដីពីការបង្កើតក្រុងរុនតាឯក នៃខេត្តសៀមរាប សេដ្ឋកិច្ច
  • រាជរដ្ឋាភិបាល សម្រេចបង្កើត ក្រុងរុនតាឯកតេជោសែន នៃសៀមរាប សេដ្ឋកិច្ច
  • មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ទទួលបានប័ណ្ណសរសើរ ក្នុងឱកាសសន្និបាតសុខាភិបាលខេត្តសៀមរាប ជីវិតនិងសង្គម
  • ថ្ងៃលាភថ្ងៃជ័យមកដល់ហើយ បីថ្ងៃ​ 29 30 31 រកា កុរ ជូត ឆ្លូវ វក មមែ ត្រៀមខ្លួនទទួលលាភធំក្នុងជីវិត ហោរាសាស្ត្រ
  • ២ថ្ងៃនេះ (15-16) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • បារមីស័ក្តសិទ្ធិ ឆ្នាំច រោង ថោះ កុរ ជូត មមី ឆ្លូវ លាភលុយមកដល់នៅចុង​ស​ប្តា​ហ៍​នេះហើយ ហោរាសាស្ត្រ
  • ប្រសើរណាស់! ២​ថ្ងៃ​ទៀត​ឆ្នាំ​ទាំង​៦​មាន​កប់​ព​ព​​ក​លាភ​ធំ​លុយ​ចូល​ខ្លាំង​សំណាង​ស្ទួន ហោរាសាស្ត្រ
  • ប្រវត្តិខ្លះៗ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលជាស្នងការគំរូ! ជីវិតនិងសង្គម
  • ល្អ​ណាស់​! ​ឆ្នាំ​ទាំង​៦​ ជូត ថោះ ម្សាញ់ រកា មមី កុរ រាសី​ខ្ពស់​ លាភ​ធំ​ សំណាងល្អលុយ​ហូរបន្ត​បី​ថ្ងៃ ហោរាសាស្ត្រ
  • រាប់លុយចុកដៃ!ថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភលាយដោយសិរីសួស្តីដ៏អស្ចារ្យ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules