Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ថ្ងៃនេះថ្ងៃសីល ឆ្នាំ​មាស​ទាំង​៨​យាយ​អ៊ុ​ន​ខ្លាំង​សន្សំ​កម្លាំង​ទុក​ទទួល​លុយ ហោរាសាស្ត្រ
  • មមែ កុរ និងឆ្លូវ ទ្រព្យដែល១០ឆ្នាំមានម្តងជិតចូលមកហើយ ហោរាសាស្ត្រ
  • ករណីឃា.ត.កម្មនៅស្រុកអង្គរជុំកើតហេតុកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ប្រើប្រាស់រយះពេលជិតពីរខែ ទើបបង្ក្រាបបាននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
  • អស្ចារ្យ! ជោគវាសនា​ឆ្នាំឆ្លូវ រោង មមែ កុរ​ស្ថិត​នៅ​លើ​ភ្នំ​មាស ហោរាសាស្ត្រ
  • ៣ថ្ងៃនេះ (29, 30, 31) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • ដើមខែថ្មី ចន្លោះបីថ្ងៃនេះ ឆ្នាំ ជូត ឆ្លូវ ខាល ថោះ កុរ និងរកា មានឬទ្ធិអំណាច រាសីខ្ពស់ត្រចង់ លុយចាយពេញដៃ ហោរាសាស្ត្រ
  • បីថ្ងៃចុងសប្តាហ៍នេះ​ ជូត ថោះ មមែ រោង រកា វក ឆ្លូវ មមី ប្រាថ្នាអ្វីបានសម្រេចគ្រប់កិច្ចការ ហោរាសាស្ត្រ
  • លាដៃចាប់លាភថ្ងៃស្អែក! 100% ឆ្នាំមមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ​នៅថ្ងៃស្អែក ហោរាសាស្ត្រ

រឿងដែលប្រជាពលរដ្ឋត្រូវដឹង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសសារជាថ្មីថា មិនយកថ្លៃភាស៊ីពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី

Posted on November 13, 2023 By Mah Khmer

(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត និងដូចអ្វីដែលធ្លាប់បានអនុវត្តហើយនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនីតិកាលទី៧ បន្ដអនុវត្តការមិនយកលុយថ្លៃភាស៉ី និងសេវាផ្សេងៗ ពីប្រជាពលរដ្ឋដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារនានាទូទាំងប្រទេស។

ការប្រកាសជាថ្មីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាធិបតីភាព វេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ដើម្បីប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា។

លើសពីនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានសម្រេចឲ្យអាជីវករលក់ដូរតាមផ្សារ និងទីតាំងផ្សាររដ្ឋទាំងអស់ ដែលមានសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលលើតូបរបស់ខ្លួន អាចផ្ទេរកម្មសិទ្ធិទៅឲ្យកូនចៅ ឬអ្នកដទៃបាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏នឹងបន្ដអនុវត្តនូវការលុបការបង់ភាស៉ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជី ល្អី នៅតាមទីផ្សារនានាទូទាំងប្រទេស ព្រមជាមួយគោលនយោបាយនៃការអនុញ្ញាតឲ្យអាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋ មានសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលលើតូបរាងស្ដង់ដារ ស្ដង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះឲ្យកូនចៅ និងអ្នកដទៃទៀតបាន»។

ត្រង់ចំណុចការបន្ដមិនយកភាស៉ីពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អីនេះ សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបន្ដតាមដានត្រួតពិនិត្យយន្ដការនេះឲ្យបានច្បាស់លាស់ ដោយហេតុថា ខ្លាចមានការឆកល្វែងណាមួយកើតឡើង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា កន្លងទៅនៅរាជធានីភ្នំពេញ ធ្លាប់មានបាតុភាពមិនសមរម្យមួយកើតឡើង ពាក់ព័ន្ធការយកភាស៉ីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ដូច្នេះសម្ដេចបានណែនាំឲ្យយកចិត្តទុកដាក់ពិនិត្យឲ្យបានច្បាស់លាស់លើការងារនេះ ហើយបើមានបាតុភាពកើតឡើងត្រូវចាត់ការជាបន្ទាន់ភ្លាមៗ។

សូមរំលឹកថា កន្លងមករាជរដ្ឋាភិបាល អាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញសារាចរលេខ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដោយសម្រេចលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទីកន្លែងលក់ដូរ និងទីផ្សារទូទាំងប្រទេស។

ជាមួយគ្នានេះ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យអនុវត្តនូវសារាចរណែនាំខាងលើ ឲ្យបានម៉ឺងម៉ាត់បំផុត៕ ប្រភព៖ Fresh News


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: សម្តេចធិបតី ហ៊ុន ម៉ាណែត ​លើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ចំពោះអ្នកទិញអចលទ្រព្យ ដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ចកិច្ច​​
Next Post: ឆុត១០០%! បីថ្ងៃ១៣,១៤,១៥​ជា​ថ្ងៃ​ល្អ​ថ្ងៃ​លាភ​ថ្ងៃជ័យ​ថ្ងៃ​មាស​ថ្ងៃ​ប្រាក់​នៃ​ឆ្នាំ​ទាំង​៧

អត្ថបទទាក់ទង

  • គ្រូជោគជ័យ អ៊ួន សារ៉ាត់ និង ​​គ្នីគ្នា​​បែក​គំនិត​ធ្វើ​វីដេអូ​Prank​បោក​ភ្នែក​មហាជន​ត្រូវសមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​ (វីដេអូ) ជីវិតនិងសង្គម
  • អ្នកសារព័ត៌មានមានសិទ្ធិថតរូបនៅកន្លែងផ្សេងៗ តាមគោលការណ៍សេរីភាពសារព័ត៌មាន ជីវិតនិងសង្គម
  • មោទនភាពជាតិខ្មែរ ! វេជ្ជបណ្ឌិតខ្មែរទាំង ៣រូប និងថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យទាំងនេះហើយ ដែលបានសង្រ្គោះទារកកើតមកមានដៃ៤ ជើង ៤ មកមានជីវិតប្រក្រតីវិញ ជីវិតនិងសង្គម
  • ឯកឧត្តម សៀង ណំា តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ក្នុងការងារមនុស្សធម៌ ជីវិតនិងសង្គម
  • រឿងឌឺដងគ្នារវាង លោក​តាន់ គីមសួរ និង លោក ណាវ៉ាត់ត្រា កាន់តែជ្រៅទៅរហូតដល់ មានការព្រមានពីលោកស្រីនឹម វណ្ណះ ចំពោះ… ជីវិតនិងសង្គម
  • ក្រសួងសុខាភិបាល ហាមឃាត់ផលិតផលបំប៉នសុខភាពទាំងនេះ ព្រោះអាចបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ជីវិតនិងសង្គម
  • លាភសំណាងពិតៗទាវតាប្រទានមក!វក មមី ជូត មមែ ច ខាល ចាប់ពី​ថ្ងៃ​ស្អែក​​ទៅង៉ូវហេងល្អ​លុយ​ហូរចូលរាល់ថ្ងៃ ហោរាសាស្ត្រ
  • គ្រូជោគជ័យ អ៊ួន សារ៉ាត់ និង ​​គ្នីគ្នា​​បែក​គំនិត​ធ្វើ​វីដេអូ​Prank​បោក​ភ្នែក​មហាជន​ត្រូវសមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​ (វីដេអូ) ជីវិតនិងសង្គម
  • Siem Reap City 2025: Where Ancient Heritage Meets Modern Innovation English
  • ស៊ែរចេញ លុយចូល!​ថ្ងៃចុងសប្តាហ៍ នាំមហាសំណាងដល់កំពូលឆ្នាំទាំង៥ជោកជាំ ហោរាសាស្ត្រ
  • Breaking News!កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ព័ត៌មានជាតិ
  • រដ្ឋាភិបាលម៉ាឡេស៊ី ថ្កោលទោសចំពោះការប្រមាថលើម្ហូបខ្មែរ ដោយ NIGEL NG (Uncle Roger) ជីវិតនិងសង្គម
  • ឆ្នាំ​សំណាង​ទាំង​៥ចាប់ពីពេលនេះដល់ដាច់ខែសម្រុក​ប្រមូល​លុយcmt $999 ហោរាសាស្ត្រ
  • ហេងនោះហេង! រាប់ពីថ្ងៃនេះដល់ចុងខែ ឆ្នាំ មមី ច រការ វក ឆ្លូវ ជូត លាភជ័យសិរីសួស្តី ត្រូវតែជួបសំណាង ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules