Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការធ្វើបច្ចុប្បន្នភាព ពីលទ្ធផលក្នុងការដោះស្រាយ សំណួរ និង សំណូមពរដែលប្រជាពលរដ្ឋលើកឡើង ព័ត៌មានជាតិ
  • ក្រសួងសុខាភិបាលនឹងពង្រឹងវិធានការចត្តាឡីស័កនៅច្រកព្រំដែន បន្ទាប់ពីថៃមានមេរោគអុតស្វា បំប្លែងខ្លួនប្រភេទថ្មី សុខភាពនិងសម្រស់
  • ៣ថ្ងៃនេះ (29, 30, 31) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • ដើមខែថ្មីត្រៀមៗ ៣ថ្ងៃជាប់គ្នាឆ្នាំ​ទាំង​៦​មាន​លាភ​ធំ​ប្រជុំ​មាសប្រាក់ចូលជុំទិស ប្រញាប់ចូលអានហើយស៊ែរចេញ!! ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ
  • សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ការផ្ដន្ទាទោសជនល្មើស ស្រី ស៊ីណា ដាក់ពន្ធនាគារ ៣១ឆ្នាំ ព័ត៌មានជាតិ
  • ដាច់ខាតអានហើយស៊ែរចេញ ចន្លោះថ្ងៃ22, 23, 24 នេះ ហោចិនផ្តាំ អ្នកកើតឆ្នាំ ឆ្លូវ មមែ ច ថោះ ជូត ម្សាញ់ មមី រការ ហោរាសាស្ត្រ
  • ហេងនោះហេង ! ប្រុសស្រីកើតឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹកចាប់ពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍ ហោរាសាស្ត្រ

អ្នក ស្លា.ប់ កើនឡើងលើស ១,១០០នាក់ ទាំងនៅក្នុងអ៊ីស្រាអែលនិងតំបន់ហ្កាហ្សា ខណៈអាមេរិក បញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង ទៅគាំទ្រអ៊ីស្រាអែល

Posted on October 9, 2023 By Mah Khmer

ហ្ស៊េរុយសាឡិម៖ អ៊ីស្រាអែលបានបើកការវាយប្រហារលើតំបន់ហ្កាហ្សាប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះដោយបានសម្លាប់ មនុស្សរាប់រយនាក់ ជាការសងសឹកទៅនឹងការវាយប្រហារដ៏បង្ហូរឈាមមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលក្រុមហាម៉ាស់ (Hamas) បានសម្លាប់ ជនជាតិអ៊ីស្រាអែលជាង ៧០០នាក់ និងចាប់មនុស្សជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។

ក្រុម Hamas កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានបាញ់ស្រោចមីស៊ីលរាប់ពាន់គ្រាប់ ហើយបញ្ជូនជនសកម្មប្រយុទ្ធរបស់ខ្លួន ឆ្លងព្រំដែនដើម្បីវាយប្រហារ អ៊ីស្រាអែលដោយផ្ទាល់ ហើយនេះគឺជាការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាន គិតចាប់តាំងពីអេហ្ស៉ីប និងស៉ីរីបានបើកការវាយប្រហារលើអ៊ីស្រាអែលនៅក្នុងសង្រ្គាម Yom Kippur កាលពី៥០ឆ្នាំមុន។

ជាការសងសឹក អ៊ីស្រាអែលបានបើកការវាយប្រហារលើតាមផ្លូវអាកាសលើអគារ វិហារ និងផ្ទះរបស់ក្រុមមន្ត្រីហាម៉ាស់នៅក្នុងតំបន់ងហ្កាហ្សា ដោយបាន សម្លាប់មនុស្សច្រើនជាង ៤០០នាក់ ក្នុងនោះមានទាំងកុមារ ២០នាក់។ ចំណែក អាជ្ញាធរអ៊ីស្រាអែលវិញមិនទាន់បានបញ្ចេញតួលេខផ្លូវការ នៅឡើយទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មនុស្សយ៉ាងហោច ៧០០នាក់ ក្នុងនោះមានទាំងកុមារបានស្លាប់នៅក្នុងការវាយប្រហារ របស់ក្រុមហាម៉ាស់។ មួយវិញទៀត អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន ក៏បានទទួលស្គាល់ដែរថាមានពលរដ្ឋអាមេរិកជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហាររបស់ក្រុមហាម៉ាស់ និងកំពុងតាមដានស្ថានការណ៍យកចិត្តទុកដាក់ជាមួយការសន្យាផ្ដល់ការគាំទ្រដល់អ៊ីស្រាអែល។

គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពសង្រ្គាម រីឯសហរដ្ឋអាមេរិកបានសម្រេចចិត្តបញ្ជូនកងនាវាចម្បាំងដឹកនាំដោយ នាវាផ្ទុកយន្ដហោះចម្បាំង USS Gerald R. Ford ទៅកាន់ភាគខាងកើតនៃសមុទ្រមេឌីទេរ៉ាណេ ដើម្បីជាការបង្ហាញការគាំទ្រដល់អ៊ីស្រាអែលហើយក៏ បានចាប់ផ្ដើមបញ្ជូនអាវុធមួយចំនួនឱ្យសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួនមួយនេះក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) បាននិយាយថាលោកបាន បញ្ជាឱ្យកងនាវាចម្បាំងដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង USS Gerald R. Ford ធ្វើដំណើរទៅកាន់តំបន់សមុទ្រមេឌីទែររ៉ាណេខាងកើត ដើម្បីបង្ហាញ ការគាំទ្រ និងត្រៀមលក្ខណៈផ្ដល់ជំនួយដល់អ៊ីស្រាអែលបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់បានបន្សល់ទុកមនុស្សច្រើនជាង ១,០០០នាក់ នៃភាគីទាំងសងខាងបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។

នាវាផ្ទុកយន្ដហោះចម្បាំង USS Gerald R. Ford ដែលជានាវាផ្ទុកយន្ដហោះចម្បាំងស៊េរីទំនើបបំផុតមួយរបស់កងទ័ពជើងទឹកអាមេរិក និងដឹកទាហានជាង ៥,០០០នាក់ រួមទាំងផ្ទុកយន្ដហោះចម្បាំងផងនោះ នឹងត្រូវបានអមដំណើរដោយនាវាចម្បាំងប្រដាប់ដោយមីស៊ីល និងនាវាពិឃាដ ដើម្បីបង្ហាញសាច់ដុំ និង ត្រៀមលក្ខណៈធ្វើការឆ្លើយតប និងដឹកនាំសកម្មភាពឃ្លាំមើល ក៏ដូចជារារាំងរាល់ការបញ្ជូនអាវុធបន្ថែមណាមួយទៅឱ្យក្រុមហាម៉ាស់។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏កំពុងបង្កើនចំនួនយន្ដហោះចម្បាំង F-35, F-15, F-16 និង A-10 នៅក្នុងតំបន់ផងដែរ។

គួរបញ្ជាក់ថា បើតាមលោក Lloyd Austin រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នឹងផ្ដល់ឱ្យកងកម្លាំងអ៊ីស្រាអែលនូវបរិក្ខារ និងធនធានបន្ថែម ក្នុងនោះរួមមាន ទាំងមានទាំងអាវុធផងដែរ ហើយកញ្ចប់ជំនួយសន្តិសុខដំបូងអាចនឹងត្រូវបានបញ្ជូនទៅដល់ដៃអ៊ីស្រាអែលក្នុងពេលប៉ុន្មានថ្ងៃខាងមុខ៕


អន្តរជាតិ Tags:International News

Post navigation

Previous Post: លាភចូលកាត់ព្រឹក ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ ១១. ១១. ២២ នេះទៅ
Next Post: បើកទ្វារទទួលលាភ! ប្រុសស្រីកើតឆ្នាំទាំង៥​ត្រៀម​ទូ​រទុក​លុយ​ឱ្យ​ហើយ​ទៅលាភធំជិតមកដល់ហើយ

អត្ថបទទាក់ទង

  • ប្រទេសថៃ នៅ​ពេលនេះ​កំពុង​រអិល​ធ្លាក់​ក្នុង​ការ​បែកបាក់​សង្គម​ហើយ អន្តរជាតិ
  • របៀបបង្កើនលាភសំណាងសម្រាប់ឆ្នំាទំាង១២ ក្នុងខែថ្មី សូមធ្វើតាមសេចក្តីណែនំានេះ អន្តរជាតិ
  • ព័ត៌មានអន្តរជាតិ៖ លោក ដូណាល់ ត្រាំ ស្នើបង្កើត “ក្រុមប្រឹក្សាសន្តិភាព” ជំនួស UN បង្កការជជែកវែកញែកខ្លាំងលើឆាកពិភពលោក អន្តរជាតិ
  • សូមថែរក្សាសុខភាព! ករណីឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក កើនឡើង៨០% ដោយសារករណីបំប្លែងខ្លួនថ្មីរបស់វីរុស អន្តរជាតិ
  • មហាសេដ្ឋី អេឡុន ម៉ាសក៍ បង្កើតគណបក្សថ្មី អន្តរជាតិ
  • ទីបំផុត តុលាការ​កូរ៉េ​ខាងត្បូង ចេញដីកា​ចាប់ខ្លួន​ប្រធានាធិបតីព្យួរតំណែង​ យូន ស៊ុកយោល អន្តរជាតិ
  • ក្នុងខែថ្មីនេះ ឆ្នាំទាំង៦ ខាល មមី វក ជូត កុរ ម្សាញ់ មានលុយហូរចូលដូចទឹក មានង៉ូវហេងជាងគេ ហោរាសាស្ត្រ
  • ចន្លោះថ្ងៃ 5,6,7,8 នេះ ហោចិនផ្តាំ អ្នកកើតឆ្នាំ រោង វក ច ថោះ ជូត ម្សាញ់ មមី រការ លាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ
  • ពីស្អែកទៅ៣ថ្ងៃជា​ ប់គ្នា ឆ្នាំជូត ថោះ វក ម្សាញ់ ខាល មមី ជួបមហាទ្រព្យ រាសីខ្ពស់ សំណាងធំ ហោរាសាស្ត្រ
  • សំណាងពិតៗបានមកដល់! ឆ្នាំ​សំណាង​ទាំង​៥ចាប់ពីពេលនេះដល់ដាច់ខែសម្រុក​ប្រមូល​លុយ ហោរាសាស្ត្រ
  • ដឹងតែមិនខ្វះលុយចាយហើយ! ចុងខែនេះថ្ងៃ២៨,២៩,៣០ ឆ្នាំ​ទាំង​៨​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • ថ្ងៃទី២០,២១​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ ហោរាសាស្ត្រ
  • ចាប់ពីស្អែកទៅប្រុសស្រីកើតឆ្នាំ កុរ ច រោង ឆ្លូវ ថោះ មមី ប្រញាប់ធ្វើតាមហោភ្លាម នឹងមានព្រទ្យហូរចូលពេញផ្ទះ ហោរាសាស្ត្រ
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ សមិទ្ធផលថ្មី នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ជីវិតនិងសង្គម

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules