Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ច្បា​ស់ដូចថ្ងៃ! ចុងសប្តាហ៍ រកា ច កុរ ជូត ឆ្លូវ ខាល មមី មមែ វក សំណាងធំណាស់ ហោរាសាស្ត្រ
  • លាភធំជុំទិស បួនថ្ងៃនេះថ្ងៃ 28, 29, 30, 31 ឆ្នាំរោង មមែ រការ កុរ ឆ្លូវ ជូត លាភជ័យសិរីសួស្តីក្នុងមានលាភធំចូលមកជីវិតដោយមិនដឹងខ្លួន ហោរាសាស្ត្រ
  • ដាច់ខាតអានហើយស៊ែរចេញ ចន្លោះថ្ងៃ 29, 30 នេះ ហោចិនផ្តាំ អ្នកកើតឆ្នាំ រោង វក ច ថោះ ជូត ម្សាញ់ មមី រការ Uncategorized
  • បុគ្គលិកធនាគារម្នាក់បង្ករបួលស្នាម ដល់មេភូមិតាវៀន ក្នុងសង្កាត់ សាលាកំរើក ក្រុងសៀមរាប ព័ត៌មានជាតិ
  • ថ្ងៃលាភថ្ងៃជ័យថ្ងៃទ្រព្យ! បីថ្ងៃនេះម្សាញ់ ច រកា កុរ មមែ ជូត ខាល រាសីល្អមានលាភមានសំណាងធំ ហោរាសាស្ត្រ
  • កម្លំាងនគរបាលជំនាញខេត្តសៀមរាបចាប់បាន ក្រុមបង្ហោះបង្កួតអួតកាំបិត ព័ត៌មានជាតិ
  • បីថ្ងៃដើមខែ ឆ្នាំ ជូត កុរ ថោះ មមែ ខាល រោង ទេវតាទ្រព្យនាំលាភដល់ផ្ទះ ហោរាសាស្ត្រ
  • ហៅលែងលឺ! ​មហា​ឆ្នាំ​ទាំង​៥​ក្លាយជា​អ្នកមាន​មួយ​រំពេច​នៅ​ចុងខែ​នេះ ហោរាសាស្ត្រ

អង្គុយនឹងច្បាប់បំពាន់ច្បាប់! តុលាការសម្រេចផ្តន្ទាទោសមេធាវី ផេង ស៊ីដេត ដាក់ពន្ធនាគារ២ឆ្នាំ

Posted on July 19, 2023 By Mah Khmer

(ភ្នំពេញ)៖ លោក លិ សុខា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿងលោកមេធាវី ផេង ស៊ីដេត ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារចំនួន២ឆ្នាំ ក្នុងបទចោទផ្តល់សក្ខីកម្មក្លែងក្លាយ ប៉ុន្តែទោសនោះត្រូវព្យួរជាធម្មតា។

សាលក្រមដែលប្រកាសដោយលោក ទុង រតនា ជាតំណាងអយ្យការលោកចៅក្រមបានសម្រេច ឱ្យលោក មេធាវី រួចផុតពីបទចោទ បរិហាបង្កាច់កេរ្ត៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២២។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានលើកយកសំណុំរឿងព្រហ្មទណ្ឌលេខ៣២៥៧ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ មកបើកសវនាការជាសាធារណៈ លើជនជាប់ចោទឈ្មោះ ផេង ស៊ីដេត ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេធាវី ជាប់ចោទពីបទ ផ្តល់សក្ខីកម្មក្លែងក្លាយ និងបទបរិហាបង្កាច់កេរ្ត៍ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ តាមច្បាប់បញ្ញាត្តិមាត្រា៣១១ និងមាត្រា៥៤៥ នៃក្រមព្រហ្មទណ្ឌ។

នៅពេលសវនាការដែលមានជនជាប់ចោទឈ្មោះ ផេង ស៊ីដេត បានឈរនៅក្នុងរង្វង់ក្រចកសេះ ដើម្បីឱ្យតុលាការសួរដេញដោលលើអង្គហេតុដែលបណ្ដាលឲ្យមានការចោទប្រកាន់ពីសំណាក់ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ជនជាប់ចោទមិនបានឆ្លើយចំពោះសំណួររបស់តុលាការចៅក្រម និងតំណាងអយ្យការនោះទេ គឺជនជាប់ចោទ ឆ្លើយបង្វៀងដោយយកសំណុំរឿងផ្សេងៗយកមកអះអាងទៅវិញ។ ដូចជាតុលាការសួរថា តើអ្នកណាជាអ្នកធ្វើលិខិតចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ឆ្លើយបំភ្លឺមកតុលាការពេលដែលលោកស្រី ឃី ជឺ ប្ដឹងព្រះតេជគុណ សេង សង រឿងលក់ដីវត្ត ដោយសារលិខិតនោះសរសេរចោទប្រកាន់ លោកស្រី ឃី ជឺ ថាលោភលន់ចង់បានដីវត្តគោកបញ្ជាន់ និងចោទថាឈ្មោះ ឃី ជឺ ស្នើសុំចុះបញ្ជីយកដីវត្តជាកម្មសិទ្ធផ្ទាល់ខ្លួន។

លោកមេធាវី ផេង ស៊ីដេត ឆ្លើយថា ខ្លឹមសារលិខិតបំភ្លឺនោះជាឆន្ទៈរបស់លោកសង្ឃ សេង ថង ទៅវិញ។ ចម្លើយនេះផ្ទុយពីខ្លឹមសារក្នុងលិខិតបំភ្លឺទាំងស្រុង ដោយសារលិខិតនោះបញ្ជាក់ច្បាស់ៗថា ខ្ញុំមេធាវី ផេង ស៊ីដេត ហើយនៅចុងបញ្ចប់នៃលិខិតព្រះសង្ឃ សេង ថង បានបោះត្រាវត្តគោកបញ្ជាន់ និងសរសេរបញ្ជាក់ថា បានអាន និងឯកភាពគ្មានសង្ឃដីកាអ្វីទាំងអស់ចំពោះលិខិតបំភ្លឺរបស់លោកមេធាវី ផេង ស៊ីដេត។

លោកចៅក្រម លិ សុខា ចៅក្រមជំនុំជំរះក្នុងរឿងក្ដីនេះបានលើកឡើងថា ភាពខុសឆ្គង និងការចោទប្រកាន់គេ ដោយពុំមានមូលដ្ឋានត្រឹមត្រូវនេះហើយទើបលោកស្រី ឃី ជឿ ប្ដឹង ព្រោះជនដែលស្នើសុំចុះបញ្ជីដីវត្តគោកបញ្ជាន់ មិនមែនលោកស្រី ឃី ជឺ ដូចក្នុងលិខិតបំភ្លឺរបស់លោកមេធាវីទេ។

ក្រោយសួរដេញដោល រួចរាល់ ចៅក្រមជំនុំជម្រះបានសម្រេចលើកយកសំណុំរឿងខាងលើទៅប្រកាសនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ហើយបានសម្រេចផ្តន្ទាទោសលោកមេធាវី ផេង ស៊ីដេត ចំនូន២ឆ្នាំ តែទោសនោះត្រូវព្យួរ៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ប្រជាពលរដ្ឋដែលមានវិវាទ និងបញ្ហាពាក់ព័ន្ធនឹងការទិញ-លក់-ជួលអចលនទ្រព្យ អាចដាក់ពាក្យបណ្ដឹង ឬសំណើសុំអន្តរាគមន៍ពី និយ័តករអាជីវកម្មអចលនវត្ថុ
Next Post: រាជរដ្ឋាភិបាល បង្កើតគណៈកម្មការអន្តរក្រសួង ជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

អត្ថបទទាក់ទង

  • ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់អនឡាញនៅកម្ពុជាមានប្រសិទ្ធភាពខ្លះៗ ខណៈគេហទំព័រខុសច្បាប់កំពុងកើនឡើង ព័ត៌មានជាតិ
  • តើឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ អនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ អាងខ្នងអ្នកណាបានហ៊ានរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ? ព័ត៌មានជាតិ
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តចាប់ផ្តើមប្រើធម៌ក្តៅបង្ក្រាបក្មេងទំនើងក្នុងក្រុងសៀមរាប ព័ត៌មានជាតិ
  • រដ្ឋមន្រ្តីការពារជាតិថៃ ស្នើឱ្យកម្ពុជាដកទ័ព តែត្រូវរដ្ឋមន្រ្តីការពារជាតិកម្ពុជាបដិសេធ! ព័ត៌មានជាតិ
  • ផាកពិន័យចិនអស់១ម៉ឺនដុល្លា ចិនប្តឹងទៅស្ថានទូត បញ្ឈរជើង៣នាក់! ព័ត៌មានជាតិ
  • ក្រសួងសុខាភិបាលប្រកាសព័ត៌មានស្តីពីករណីស្លាប់ ដោយសារជំងឺផ្តាសាយបក្សីលើមនុស្ស នៅប្រទេសកម្ពុជា ព័ត៌មានជាតិ
  • លាភសំណាងបានមកដល់ហើយសម្រាប់ ប្រុសស្រីកើតឆ្នាំទាំង៧នេះ ចាប់ពីថ្ងៃស្អែកទៅ Uncategorized
  • លាភសំណាងជាជង្រុកមាស ជង្រុកប្រាក់ចូលមកហើយ ថ្ងៃ 12, 13, 14 ឆ្នាំទាំង៧ មានលាភ សំណាង ង៉ូវហេងខ្ពស់ត្រដែត ហោរាសាស្ត្រ
  • អស្ចារ្យ ! ២ថ្ងៃចុងសប្តាហ៍នេះឆ្នាំ​ទាំង​៨​មានលាភ​ធំ​ង៉ូវហេងល្អណាស់ ហោរាសាស្ត្រ
  • ត្រៀមទទួលលាភធំ មកដល់ឆាប់ៗនេះ! ប្រុសស្រីកើតឆ្នំា កុរ វក ច រកា មមី ថោះ ម្សាញ់ ខាល រោង បើកទ្វារទទួលលាភចូលផ្ទះ ហោរាសាស្ត្រ
  • ដើមសប្តាហ៍! ថ្ងៃនេះ ថ្ងៃសិរីមង្គល ថ្ងៃលាភសំណាង លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • កុំខកខានឲ្យសោះ! 22,23,24​ជា​ថ្ងៃ​មានជោគ​មាន​ជ័យ​នៃ​ឆ្នាំ​ទាំង​៥​ប្រជុំ​លាភ​សំណាង ហោរាសាស្ត្រ
  • សំណាងណាស់ចុងខែថ្ងទី30,31​អ្នកកើត​ឆ្នាំ​ទាំង​៧​រាប់​លុយ​ចុក​ដៃ​ហើយ ហោរាសាស្ត្រ
  • លាភសំណាងធំមកដល់ចាប់ពីថ្ងៃស្អែកនេះហើយត្រៀមខ្លួនអោយហើយទៅឆ្នាំទាំង៧នេះ!!! ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules