គម្រោងផ្លូវល្បឿនលឿនទី៣ “ភ្នំពេញ-សៀមរាប” អាចនឹងសាងសង់ហួសទៅដល់ក្រុងប៉ោយប៉ែត


គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដែលជាគម្រោងផ្លូវល្បឿនលឿនថ្មីទី៣ របស់កម្ពុជា បច្ចុប្បន្នបាននិងកំពុងដំណើរការសិក្សានៅឡើយ ខណៈគម្រោងផ្លូវល្បឿនលឿនថ្មីនេះអាចនឹងបន្តហួសទៅដល់ក្រុងប៉ោយប៉ែតថែមទៀតផង។ នេះបើយោងតាមប្រសាសន៍លើកឡើងរបស់ឯកឧត្តម ស៊ុន​ ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅ ក្រុងបាវិត កាលពីព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣ ឯក​ឧត្តមបានមានប្រសាសន៍ថា “ដោយសារតែគេទុកចិត្តលើរាជរដ្ឋាភិបាល ដោយសារប្រទេសមានសុខសន្តិភាព សេដ្ឋកិច្ចមានការីកចម្រើន ហើយខ្ញុំសង្ឃឹមថាលទ្ធផលនៃការសិក្សានេះល្អ និងឈានដល់ការចុះកិច្ចព្រមព្រៀងជាដៃគូរវាងរដ្ឋនិងក្រុមហ៊ុនឯកជន ផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប អាចបន្តពីសៀមរាបទៅប៉ោយប៉ែតផងដែរ” ។

ក្នុងនោះឯឧត្តម ក៏បានលើកឡើងដែរថា​ “នៅដាច់ខែ៥ នេះក្រុមហ៊ុន CRBC)គាត់នឹងសិក្សាចប់ ហើយនឹងមានការស្នើរសុំចុះ MOU នៅខែក្រោយនេះ។ អ៊ីចឹងយើងបើកសារដ្ឋានសាងសង់ផ្លូវល្បឿនលឿនទី២ ពេលជាមួយគ្នានេះ យើងចុះហ្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា នៅខែ៦នេះដែរ ដោយបើកមួយចុះមកមួយទៀត” ។
សូមជម្រាបផងដែរថា សម្រាប់គម្រោងផ្លូវល្បឿនលឿនថ្មីទី៣នេះ នៅមិនទាន់បញ្ជាក់ប្រវែងសរុប និងចំនួនទឹកប្រាក់សម្រាប់ការសាងសង់នៅឡើយនោះទេ។ ប៉ុន្ដែគម្រោងផ្លូវនេះ អាចនឹងមានប្រវែង វែងជាងគម្រោងផ្លូវល្បឿនលឿនទី១ និងផ្លូវល្បឿនលឿនទី២ ហើយចំពោះថវិកាក៏នឹងអាចចំណាយច្រើនជាងផងដែរ៕​


Advertisements

Next Post

សូមប្រុងប្រយ័ត្នមកទៀតហើយ! មន្ត្រីជាន់ខ្ពស់សុខាភិបាលព្រមានពីការឆ្លងជំងឺកូវីដ-១៩ ឡើងវិញ ក្រោយប្រទេសជិតខាងផ្ទុះខ្លាំង

Mon May 29 , 2023
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានក្រើនរម្លឹកឱ្យប្រជាពលរដ្ឋបន្តការពារសុខភាព ដើម្បីចៀសវាងការឆ្លង​វីរុសកូវីដ-១៩ ប្រភេទ Omicron XBB.1.5 បន្ទាប់ពីមន្ទីរពេទ្យមួយរបស់ប្រទេសថៃប្រកាស​អស់គ្រែ​សម្រាប់​ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩។ នៅក្នុងសេចក្តីក្រើនរម្លឹកប្រុងប្រយ័ត្នការពារការចម្លងពពួក Omicron XBB.1.5 កាលពីល្ងាចថ្ងៃទី២៨ ឧសភា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា «ខ្ញុំសូមក្រើនរម្លឹកជូន​ដល់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាទាំងអស់ថា ការកើនឡើងនូវករណីឆ្លងនៅតាមបណ្ដាប្រទេសជិតខាង និងនៅលើសាកលលោក ជាសញ្ញាបង្ហាញថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ»។ លោកស្រីបានសូមរម្លឹកពលរដ្ឋឱ្យបន្តប្រុងប្រយ័ត្នខ្លួន និងថែទាំសុខភាពឱ្យបានល្អ ជៀសវាងការចម្លងវីរុសកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវ និងត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ដើម្បីឆ្ពោះទៅរកការរស់នៅបានយូរអង្វែង។ លោកស្រីបានបន្ថែមថា« យើងត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីសុខភាពល្អ រៀងៗខ្លួន និងទប់ស្កាត់ការវិល​ត្រឡប់ទៅរកសភាពលំបាករស់នៅដូចពេលមុនៗ។ យើងមិនដឹងថា នឹងមានការបំប្លែង វីរុសកូវីដ ១៩ថ្មី ដល់ត្រឹមណាទេ ហើយបើវាចេះតែបំប្លែងខ្លួនវាដូច្នេះ ហើយបើវាអាចចាប់ដៃជាមួយមេរោគផ្សេងៗ ទៀត ក្លាយជាមេរោគថ្មីស្រឡាង​មួយទៀតដែលមានភាពឆ្លងខ្លាំងជាងមុនៗ និងធ្ងន់ធ្ងរជាងពេលមុនៗនោះ តើពិភពលោក នឹងអាចកើតមាន​ជាវិបត្តិធ្ងន់​ធ្ងរទៀតដែរទេ? »។ លោកស្រីបាន្យដឹងទៀតថា« យើងត្រូវតែបន្តការពារ និងត្រៀម លក្ខណៈជាមុននូវលទ្ធភាពផ្ទុះឡើងនូវការឆ្លងថ្មីៗ​នាពេលខាងមុខ […]

អត្ថបទគួរអាន!

ព័ត៌មានទាន់ហេតុការណ៍