Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • លាដៃទទួលលាភ! លេខ​ល្អ​ថ្ងៃ​ល្អ​នាំ​មហាសំណាង​ដ​ល់​​ឆ្នាំ​​ទាំង​8ហេងហេង ហោរាសាស្ត្រ
  • តើឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ អនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ អាងខ្នងអ្នកណាបានហ៊ានរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ? ព័ត៌មានជាតិ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាមិនយកពន្ធអ្វីថ្មីពីប្រជាពលរដ្ឋនោះទេ និងមិនតម្លើងពន្ធលើពលរដ្ឋទេ សេដ្ឋកិច្ច
  • ម្ចាស់សណ្ឋាគារ​ដែលធានារ៉ាប់រង​ចិញ្ចឹម​កូន​ឧកញ៉ា​ឈាង រ័ត្ន​ ទទួលរង​ការ​រិះគន់​យ៉ាងចាស់ដៃ ជីវិតនិងសង្គម
  • ចាប់ខ្លួនបានហើយជនដៃដល់ក្នុងសំណុំរឿងកាប់សម្លាប់ម្ចាស់បំណុល៣៦ម៉ឺនរៀល ព័ត៌មានជាតិ
  • សំណាងបានមកដល់!ឆ្នាំទាំង៦នេះ ខាល មមី រកា វក ម្សាញ់ ឆ្លូវ លាភហូរចូលទំាងព្រឹកព្រលឹមចាប់ពីស្អែកទៅ ហោរាសាស្ត្រ
  • ប្រជុំ​ឆ្នាំ​សំណាង​ទាំង​៩​លាភ​ធំ​លុយ​ផ្ទួន​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃដាច់ខែ ហោរាសាស្ត្រ
  • សេចក្តីប្រកាសព័ត៌មាន ព័ត៌មានជាតិ

ក្រសួងដែនដី និងវិស័យឯកជនសម្រួលឱ្យអ្នកទិញផ្ទះបង់រំលស់នឹងបុរី ទៅបង់រំលស់ជាមួយធនាគារវិញ

Posted on January 20, 2025 By Mah Khmer

រដ្ឋមន្ត្រីក្រសួងដែនដី លោក សាយ សំអាល់ នៅថ្ងៃទី០៣​ មករា បានបើកកិច្ចប្រជុំជាមួយធនាគារជាតិ រួមនឹងអ្នកធ្វើការលើវិស័យអចលនទ្រព្យ និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីសម្របសម្រួល ឱ្យអតិថិជនដែលទិញផ្ទះ ដោយបង់រំលស់ជាមួយម្ចាស់បុរីអាចផ្ទេរបំណុលទៅបង់ជាមួយធនាគារ ឬមីក្រូហិរញ្ញវត្ថុវិញ។​

ការពិភាក្សានេះ ធ្វើឡើងបន្ទាប់ពីអ្នកពាក់ព័ន្ធសង្កេតឃើញថាការទិញផ្ទះដោយបង់រំលស់ជាមួយម្ចាស់បុរី គឺមានអត្រាការប្រាក់ខ្ពស់ ខណៈការបង់ជាមួយធនាគារ ឬុមីក្រូហិរញ្ញវត្ថុមានអត្រាការប្រាក់ទាបជាង។

លោកស្រី ជា សេរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអះអាងថា យន្តការនេះ គឺជួយសម្រួលដល់អតិថិជនជាអ្នកបង់រំលស់ផ្ទះផង និងជួយដល់ម្ចាស់បុរីផង។

ត្រង់ចំណុចនេះ លោកស្រី ជា សេរី ពន្យល់ថា ធនាគារនឹងសងលុយទៅម្ចាស់បុរីជំនួសអតិថិជន ដ្បិតថា អតិថិជននៅបន្តបង់សងបំណុលត្រឡប់ទៅធនាគារវិញ តែស្ថិតក្នុងលក្ខខណ្ឌធូរស្រាលជាង។ ចំណែក ម្ចាស់បុរីទទួលបានទុនសម្រាប់បន្តការអភិវឌ្ឍរបស់ខ្លួនទៅមុខ។

ចំណែកលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ពុំបានបញ្ជាក់លម្អិតអ្វីឡើយពាក់ព័ន្ធនឹងការសម្របសម្រួលលក្ខខណ្ឌបង់រំលស់របស់អតិថិជនទិញលំនៅឋានលក្ខណៈបុរីនោះទេ។ ប៉ុន្តែលោករដ្ឋមន្ត្រីរូបនេះបានលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំកន្លះមកនេះ ក្រសួងបានអនុវត្តនូវការងារចំនួន៦ ហើយបានសម្រេចនូវលទ្ធផលមួយដែលលោកចាត់ទុកថា គ្មានវិវាទក្នុងប្រទេស។

ការរៀបចំយន្តការសម្របសម្រួលដល់អតិថិជនបង់រំលស់ជាមួយម្ចាស់បុរីនេះ ធ្វើឡើងក្រោយអាជ្ញាធរ និងអ្នកធ្វើការលើវិស័យអចលនទ្រព្យ មើលឃើញ ការរឹបអូសផ្ទះដោយម្ចាស់បុរី បាននិងកំពុងក្លាយជាបញ្ហាដែលតែងកើតមានឡើងជាញឹកញាប់ ខណៈពលរដ្ឋជាច្រើនបានស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសពីលោកនាយករដ្ឋមន្ត្រី។

គួរកត់សម្គាល់ថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ លោកហ៊ុន សែន ដែលគ្រានោះនៅកាន់តំណែងជានាយករដ្ឋមន្ត្រីបានស្នើដល់ម្ចាស់បុរីទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរឹបអូសផ្ទះពីអតិថិជនដែលគ្មានលទ្ធភាពបង់រំលស់បន្ត។ ចំពោះលោក ហ៊ុន សែន ការរឹបអូសផ្ទះរបស់អតិថិជន ពុំមែនជារឿងល្អដល់សេដ្ឋកិច្ចជាតិនោះទេ។

លោក ប៉ូ អ៊ាវ គង់ អគ្គនាយកក្រុមហ៊ុន Advance Real estate បានថ្លែងមកវិទ្យុបារាំងអន្តរជាតិRFIថា ការរៀបចំយន្តការ និងនីតិវិធីជួយសម្រួលកម្ចីរបស់អតិថិជនដែលមានបំណងចង់ទិញលំនៅឋាន គឺជាពេលវេលាដែលល្អដើម្បីដោះស្រាយបញ្ចប់បញ្ហាវិវាទដែលធ្លាប់កើតមានកន្លងមករវាងអ្នកអភិវឌ្ឍន៍ និងអ្នកទិញ។ ក្នុងនាមជាអ្នកធ្វើការលើវិស័យអចលនទ្រព្យ លោក ប៉ូ អ៊ាវគង់ លើកទឹកចិត្តឱ្យអ្នកទិញលំនៅឋានត្រូវស្វែងរកកម្ចីពីវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុដែលមានការប្រាក់សមរម្យ និងមានការការពារហានិភ័យ៕ ប្រភព៖ RFI


សេដ្ឋកិច្ច Tags:Economic

Post navigation

Previous Post: ដើមសប្តាហ៍! ថ្ងៃនេះ ថ្ងៃសិរីមង្គល ថ្ងៃលាភសំណាង លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ
Next Post: លោក ជា សាវី អ្នករស់នៅខេត្តសៀមរាប ទទួលបានជយលាភីលេខ១ ក្នុងកម្មវិធី «សំណេរអង្គរ» លើកទី២ សម្រាប់បេក្ខជនអាយុលេីស ១៩ឆ្នាំ

អត្ថបទទាក់ទង

  • បំណុលជាតិសរុបរបស់អាមេរិក គិតត្រឹមឆ្នាំ ២០២៥ ប្រហែល ៣៦.៦ ទ្រីលានដុល្លារ! សេដ្ឋកិច្ច
  • រាជរដ្ឋាភិបាល សម្រេចបង្កើត ក្រុងរុនតាឯកតេជោសែន នៃសៀមរាប សេដ្ឋកិច្ច
  • ឧបនាយករដ្ឋមន្ដ្រី ស សុខា ប្រាប់ពលរដ្ឋកុំឲ្យសងប្រាក់ទៅក្រុមកម្ចីអនឡាញខុសច្បាប់, បើមានការគំរាមកំហែងប្ដឹងមកសមត្ថកិច្ច សេដ្ឋកិច្ច
  • ក្រុមហ៊ុនចិនដ៏ធំពិគ្រោះយោបល់ជាមួយរដ្ឋបាលខេត្តសៀមរាបលើផែនការសាងសង់ផ្លូវរថភ្លើងធុនស្រាល សេដ្ឋកិច្ច
  • អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យាពេលយកពន្ធលើចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ រហូតរហូតដល់ដំណាច់ឆ្នាំ ២០២៤ សេដ្ឋកិច្ច
  • តើពន្ធអាករទាំង១៨របស់កម្ពុជាមានអ្វីខ្លះ? តើអ្វីទៅជាសារៈសំខាន់នៃការបង់ពន្ធ? សេដ្ឋកិច្ច
  • ដើមខែថ្មី ចន្លោះបីថ្ងៃនេះ ឆ្នាំ ជូត ឆ្លូវ ខាល ថោះ វក និងរកា មានឬទ្ធិអំណាច រាសីខ្ពស់ត្រចង់ លុយចាយពេញដៃ ហោរាសាស្ត្រ
  • ៣ថ្ងៃខាងមុខទៀតនឹងមានការផ្លាស់ប្តូរស្នងការខេត្តសៀមរាបហើយ ព័ត៌មានជាតិ
  • ហេងហេង!បីថ្ងៃ ច័ន្ទ អង្គារ៍ ពុធ ​ឆ្នាំលាភទាំង​៤ cmt 459 លុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • ប្រជាជន ១លាននាក់ ក្នុងតំបន់ហ្កាហ្សា ភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈអ៉ីស្រាអែលត្រៀមធ្វើសង្រ្គាមជើងគោក អន្តរជាតិ
  • ថ្ងៃលាភ ថ្ងៃជ័យ! បីថ្ងៃនេះម្សាញ់ ច រកា កុរ មមែ ជូត ខាល រាសីល្អមានលាភមានសំណាងធំ ហោរាសាស្ត្រ
  • លាភធំជុំទិស បួនថ្ងៃនេះថ្ងៃ 28, 29, 30, 31 ឆ្នាំរោង មមែ រការ កុរ ឆ្លូវ ជូត លាភជ័យសិរីសួស្តីក្នុងមានលាភធំចូលមកជីវិតដោយមិនដឹងខ្លួន ហោរាសាស្ត្រ
  • បីថ្ងៃចុងសប្តាហ៍ ​ឆ្នាំ​ទាំង​៧ ​ទេវតា​ទ្រព្យ​គោះ​ទ្វារ​ប្រទាន​លាភធំ ហោរាសាស្ត្រ
  • អស្ចារ្យ​ឆ្នាំ​អំណាច​ទាំង​៨​មាសប្រាក់​ហូរ​ចូល​រាប់​កោដិ​នៅ​ចន្លោះបួនថ្ងៃ​នេះ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules