ព្រំ សំណាង ប្រកួតជាមួយ និង Dave Leduc បានត្រឹមស្មើពិន្ទុគ្នា
ភ្នំពេញ៖ ទោះបីមុនពេលប្រកួត អ្នកលេងគុនខ្មែរ ព្រំ សំណាង និងស្ដេចប្រដាល់ភូមា Dave Leduc លេងសំដីឆ្លងឆ្លើយគ្នា យ៉ាងណាក៏ដោយ តែលទ្ធផលនៃការប្រកួត នាយប់ថ្ងៃទី ៥ វិច្ឆិកា លទ្ធផលត្រឹមស្មើគ្នាប៉ុណ្ណោះ។ Dave Leduc ជាម្ចាស់ខ្សែក្រវាត់ Lethwei World Cup ចំពោះសំណាង វិញ មួយរយៈនេះ គេហាក់ដូចជាពុំធ្លាប់ស្មើ ឬបរាជ័យឡើយ ហេតុនេះហើយ ទើបធ្វើឲ្យគេមានជំនឿចិត្តខ្លាំង ក្នុងការយកឈ្នះ លើគូប្រកួតរបស់ខ្លួន។ សូមបញ្ជាក់ថា ជំនួបរវាងជើងខ្លាំងទាំងពីរ គឺប្រើពេល ១ទឹកប៉ុណ្ណោះ និងមានរយៈពេល ៩នាទី ដោយប្រើអំបោះឆៅ ជំនួសហ្គង់។ យ៉ាងណាមិញ បន្ទាប់ពីឆ្លងកាត់ការប្រកួត ដ៏ស្វិតស្វាញ ចៅក្រមនៃការប្រកួត បានសម្រេចផ្ដល់ពិន្ទុ ឲ្យអ្នកលេងគុនខ្មែរ ព្រំ សំណាង និងម្ចាស់ខ្សែក្រវាត់ Lethwei World Cup កីឡាករ Dave Leduc ស្មើគ្នា ចំពោះមុខអ្នកទស្សនិកជន…
អានបន្ត “ព្រំ សំណាង ប្រកួតជាមួយ និង Dave Leduc បានត្រឹមស្មើពិន្ទុគ្នា” »

