អធិរាជ មហាសាច់ បានលេបថ្នាំ ស ម្លា.ប់ ខ្លួ.ន


(ភ្នំពេញ)៖ អ្នកសារព័ត៌មានម្នាក់ ដែលតែងតែធ្វើការឡាយផ្ទាល់..! និងមាន រហ្សនាម«អធិរាជ មហាសាច់»បានលេបថ្នាំសម្លា.ប់ខ្លួន កាលពីយប់ទី០១.០៦.២០២៣។
នេះបើយោងតាមគណនីFacebook អធិរាជ មហាសាច់ បង្ហោះនៅថ្ងៃទី០២.០៦.២០២៣។

ជនអត្តឃាតត្រូវបានគេស្គាល់ថាឈ្មោះ ហ៊ត ប៉ូ រហ្សនាម«អធិរាជ មហាសាច់»មានស្រុកកំណើត នៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ.មុខរបរសារព័ត៌មាន«អនឡាញ»អតីតកងកម្លាំងអង្គរក្ស ដែលត្រូវបានថ្នាក់ដឹកនាំ សម្រេចបណ្ដេញចេញពី ក្របខណ្ឌក្រសួងការពារជាតិ កាលពីឆ្នាំ២០២២កន្លងទៅ..!។

ជុំវិញការលេបថ្នាំ សម្លា.ប់ខ្លួននេះដែរ កាលពីម្សិលមិញលោក ហ៊ត ប៉ូ បានឡាយផ្ទាល់.និងយំសោកបោកខ្លួន សម្ដែងការឈឺចាប់ជាខ្លាំង..!។
ដោយអះអាងថាៈ ប្រពន្ធខ្លួនលួចមានប្រុស រត់តាមប្រុស ទុករូបលោកចោល ខណៈលោក គ្មានសល់អ្វីក្រៅពីប្រពន្ធម្នាក់នឹងទៀតទេ..!។

ក្នុងនោះសព ហ៊ត ប៉ូ បានរៀបរាប់ថាៈ ម្ដេចក៏ជីវិត លោកជួបតែរឿង និងបញ្ហាគ្មានឈប់ឈរបែបនេះ..?។
ពោលគឺៈ ប្រពន្ធមុនក៏ស្លាប់.កូនក៏ស្លាប់.ការងារក៏ត្រូវគេដកចោល.រីឯរថយន្តនិងទ្រព្យសម្បត្តិ ក៏ត្រូវគេរឹបអូស.! ។
លុះឥឡូវប្រពន្ធក្រោយរបស់លោក ក៏មានប្រុសថ្មីចោលរូបលោកទៀត! អញ្ចឹងតើឱ្យលោក ទទួលយកម្ដេចនិងបាន?សព ហ៊ត ប៉ូ បញ្ជាក់ថាៈ”លោកមិនរស់ទេដើម្បីបញ្ចប់បញ្ហា”។

បន្ទាប់ពីសម្ដែងការឈឺចាប់តាមបណ្ដាញសង្គម ហ្វេសប៊ុកបែបនេះ នៅព្រឹកព្រលឹមទី០២.០៦.២០២៣។

ប្អូនស្រីរបស់សព ហ៊ត ប៉ូ បានបង្ហោះហ្វេសប៊ុក អមដោយរូបសព និងសារចូលរួមរំលែកទុក្ខបងប្រុស ហើយអះអាងថាៈ រហ្សនាម«អធិរាជ មហាសាច់»ពិតជាបានលេបថ្នាំសម្លាប់ខ្លួនប្រាកដមែន ខណៈសាកសព ត្រូវបានដឹកពីភ្នំពេញ យកទៅកាន់ស្រុកកំណើតហើយ។

បច្ចុប្បន្នៈសព«អធិរាជ មហាសាច់»ត្រូវបានធ្វើបុណ្យ នៅស្រុកកំណើត ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ៕


Advertisements

Next Post

ចាប់ខ្លួនជនដៃដល់៣នាក់ ក្រោយ ស ម្លា.ប់ កា.ត់ ក្បា ល ជនជាតិចិនម្នាក់នៅខេត្តកំពង់ចាមហើយគេចខ្លួនមកសៀមរាប

Sat Jun 3 , 2023
សៀមរាប៖ សមត្ថកិច្ចបានចាប់ខ្លួនជនដៃដល់៣នាក់នៅរសៀលថ្ងៃទី២ខែមិថុនាឆ្នាំ២០២៣ នៅចំណុចភូមិរុងរឿង ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជា ករណី ឃា.ត កម្ម កាលពីដើមខែ មេសា ឆ្នាំ២០២៣ នៅ ខេត្តកំពង់ចាម។ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ករណី ឃា .ត កម្ម នាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានសហការ ជាមួយនគរ បាលខេត្តកំពង់ចាម បើកការស៊ើបអង្កេត ដោយកំណត់បានអត្តសញ្ញាណជនសង្ស័យចំនួន៣នាក់។ *ទី១៖ ឈ្មោះ តាំង ចេងម៉េង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាមុំ *ទី២៖ ឈ្មោះ ហឹម លីសា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ ស្វាយ […]

អត្ថបទគួរអាន!

ព័ត៌មានទាន់ហេតុការណ៍