Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ឆ្នាំ រកា មមែ ខាល រោង វក ថោះ ច ប្រជុំ​ង៉ូ​វ​ហេង ដួង​រាសី​ឡើង​ខ្ពស់​ត្រដែត​មាន​លាភ មាស ប្រាក់ ​លាភសំណាង​មក​ដល់នៅថ្ងៃ​សុក្រនេះ​ហើយ ហោរាសាស្ត្រ
  • ដឹងតែមិនខ្វះលុយចាយហើយថ្ងៃ២៨,២៩,៣០ ឆ្នាំ​ទាំង​៨​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • ត្រៀមហិបដាក់លុយ ស្អែកថ្ងៃថ្មី រហូតដល់ចុងខែ ប្រុសស្រីកើតឆ្នាំឆ្លូវ ខាល ជូត កុរ ថោះ មមី ច វក មមែ លុយហូរចូលដោយមិនដឹងខ្លួន ហោរាសាស្ត្រ
  • ១៤ កុម្ភៈ! ឆ្នាំទាំង៣នេះហេងៗ និងសំណាងជួបតែមនុស្សល្អៗក្នុងជីវិត ហោរាសាស្ត្រ
  • កំពូល​ឆ្នាំ​ទាំង​៩​នេះ​លាភ​ធំសំណាងល្អ​កើតឡើងបន្ត​គ្នា​៣​ថ្ងៃ ហោរាសាស្ត្រ
  • ស្តេច​ហោរា​ចិន​អះអាង​ថា កំពូល​ឆ្នាំ​លាភ​ទាំង​៤​ ព្រឹកស្អែក​លុយ​ ចូល​ដូច​ ចាក់ទឹក ហោរាសាស្ត្រ
  • ក្រសួងប្រៃសនីណ៍​ ផាកពិន័យ​ក្រុមហ៊ុនទូរស័ព្ទចល័តធំៗមួយចំនួននៅកម្ពុជា ចាប់ពី១០លាន ទៅ៤០លានដុល្លារ សេដ្ឋកិច្ច
  • ចាប់ពីថ្ងៃស្អែកនេះ នាគនាំលាភ នាំទ្រព្យហូរចូលផ្ទះ ឆ្នាំទាំង៨មិនដាច់ប្រញាប់អានហើយស៊ែរចេញភ្លាម ហោរាសាស្ត្រ

ក្រសួងសុខាភិបាលនឹងពង្រឹងវិធានការចត្តាឡីស័កនៅច្រកព្រំដែន បន្ទាប់ពីថៃមានមេរោគអុតស្វា បំប្លែងខ្លួនប្រភេទថ្មី

Posted on August 30, 2024 By Mah Khmer

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា ក្រសួងនឹងពង្រឹងវិធានការចត្តាឡីស័កនៅ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺ នៅតាមច្រកចេញចូលប្រទេស។ ការប្រកាសរបស់ក្រសួងសុខាភិបាលអំពីវិធានការចត្តាឡីស័កនេះធ្វើឡើង បន្ទាប់ពីប្រទេសជិតខាងកម្ពុជា គឺប្រទេសថៃ រកឃើញករណីអ្នកជំងឺម្នាក់ មានមេរោគអុតស្វា ឬ អឹមផក(Mpox)បំប្លែងខ្លួនប្រភេទថ្មី Clad 1b ដែលជាមេរោគឆ្លងខ្លាំង។

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃ សុក្រទី ២៣សីហា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានជូនដំណឹងទៅអភិបាលខេត្តនៅតាមព្រំដែន ឲ្យពង្រឹងវិធានការចត្តាឡីស័ក និងតាមដានជំងឺឆ្លងអុតស្វា ប្រភេទថ្មី នៅតាមច្រកព្រំដែនចេញចូលប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។

បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា កម្ពុជាត្រូវពង្រឹងវិធានការចត្តាឡីស័ក ព្រោះបច្ចុប្បន្ននេះ មានការផ្ទុះឡើងនៃជំងឺអុតស្វា ឬអឹមផក(Mpox) ដែលជាជំងឺឆ្លងមួយគួរឱ្យព្រួយបារម្ភ។ កាលពីថ្ងៃទី១៤ សីហាកន្លងទៅ អង្គការសុខភាពពិភពលោក ធ្លាប់បានប្រកាសចាត់ទុក ជំងឺមេរោគអុតស្វា បំប្លែងខ្លួនប្រភេទថ្មី ប្រភេទ ក្លាដ (Clad) 1b ថា មេរោគបង្កគ្រោះអាសន្នដល់សុខភាពសាធារណៈកម្រិតអន្តរជាតិ។

យោងតាម នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) គិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤នេះ កម្ពុជាមានអ្នកជំងឺឆ្លងមេរោគ អុតស្វា ឬអឹមផក (Mpox) ២០ករណី ប៉ុន្តែ ជាមេរោគ អឹមផកប្រភេទចាស់(Clad 2) ដែលគេបានព្យាបាលឲ្យជាសះស្បើយទាំងអស់។

ក្រៅពីជំងឺឆ្លងអុតស្វា ឬអឹមផក នៅកម្ពុជាក៏មានការរីករាលដាលជំងឺឆ្លងផ្សេងទៀតដែរ ដូចជាជំងឺផ្ដាសាយបក្សី(H5N1) ដែលឆ្លងពីសត្វទៅមនុស្សចំនួន៧២ករណី ក្នុងនោះមានមនុស្សស្លាប់ ៤៣ករណី រួមទាំងជំងឺអង់ត្រាក់(Anthrak) ដែលមាននៅក្នុងតំបន់ និងប្រទេសជិតខាង។

លោកលី សូវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លងបានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី២៤ ខែសីហា នេះថា កម្ពុជាមិនទាន់មានជំងឺអុតស្វា ឬអឹមផកប្រភេទថ្មី Clad 1b នៅឡើយទេ។ ប៉ុន្តែ ជាវិធានការទប់ស្កាត់ ក្រសួងសុខាភិបាលបានជូនដំណឹងឲ្យអភិបាលខេត្តជាប់ព្រំដែន ពង្រឹងចត្តាឡីស័ក នៅតាមច្រកចេញចូលទាំងអស់។ ចំណែកនៅក្នុងប្រទេស ក៏ក្រសួងកំពុងតាមដានរុករកជំងឺនេះដែរ និងត្រៀមលក្ខណៈឆ្លើយតបគ្រប់ពេលវេលា។

យ៉ាងណាក៏ដោយ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លងរូបនេះមិនបានលម្អិតថា តើគ្រប់អ្នកដំណើរដែលចេញចូលនៅតាមច្រកព្រំដែន ត្រូវជាប់ចត្តាឡីស័កដែរឬទេ។ លោកគ្រាន់តែបញ្ជាក់ថា អាជ្ញាធរនឹងអនុវត្តទៅតាមវិធានការចត្តាឡីស័កដែលមានស្រាប់ និងយន្ដការតាមដាន ឆ្លើយតបទៅតាមបច្ចេកទេស។

គួរជ្រាបថា ជំងឺអុតស្វា ឬ អឹមផក (Mpox) ជាជំងឺមួយប្រភេទ ដែលឆ្លងតាមរយៈការរួមភេទជាមួយអ្នកដែលផ្ទុកមេរោគនេះ និងតាមរយៈការប៉ះពាល់ផ្ទាល់សរីរាង្គកាយខាងក្រៅ កន្លែងដែលមានដំបៅ រួមទាំងទឹកមាត់ និងតាមផ្លូវដង្ហើមរបស់អ្នកជំងឺអឹមផក។ បើតាម នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង CDC ជំងឺអុតស្វានេះក៏ឆ្លង តាមរយៈការប៉ះពាល់សម្ភារៈ របស់របរអ្នកជំងឺ និងពីម្ដាយទៅកូន អំឡុងពេល និងក្រោយពេលសម្រាល បើម្ដាយមានផ្ទុកមេរោគអឹមផក៕ ប្រភព៖ RFI


សុខភាពនិងសម្រស់ Tags:Health

Post navigation

Previous Post: ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox)
Next Post: ភូមិវត្តបូព៌នឹងរៀបចំឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកំសាន្ត និងអមដោយបរិស្ថានស្រស់បំព្រង

អត្ថបទទាក់ទង

  • ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox) សុខភាពនិងសម្រស់
  • ឆ្លូវ ម្សាញ់ ខាល មមី វក រកា លាភធំមកដល់នៅដើមសប្តាហ៍​ស្អែក​នេះហើយ ហោរាសាស្ត្រ
  • លាភធំជុំទិស បួនថ្ងៃនេះថ្ងៃ 15, 16, 17, 18 ឆ្នាំរោង មមែ រការ កុរ ឆ្លូវ ជូត លាភជ័យសិរីសួស្តីក្នុងមានលាភធំចូលមកជីវិតដោយមិនដឹងខ្លួន ហោរាសាស្ត្រ
  • ឆ្លូវ ម្សាញ់ ខាល មមី វក រកា លាភធំមកដល់នៅដើមសប្តាហ៍​ស្អែក​នេះហើយ ហោរាសាស្ត្រ
  • ប្រុសស្រីកើតឆ្នាំ ថោះ កុរ រកា មមី ម្សាញ់ លាភសំណាងមកដល់នៅ​ចុងសប្តាហ៍​នេះ​ហើយ ហោរាសាស្ត្រ
  • លាដៃទទួលលាភ! ពិតប្រាកដ១០០% ស​ប្តា​ហ៍​ថ្មី​សេដ្ឋី​ឆ្នាំ​ទាំង​៨​រាសី​ល្អ​លាភ​ហូរ​ចូល​៧​ថ្ងៃ ហោរាសាស្ត្រ
  • អ្នកស្រី ស្រីអូន ស្នើសុំអង្វរគ្រូសារខាងសពស្វាមី ឲ្យខ្លួនបានទៅចូលបុណ្យ៧ថ្ងៃផង ជីវិតនិងសង្គម
  • ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & អង្គភាពសារព័ត៌មានមហាខ្មែរ សម្រេចបញ្ឈប់ឈ្មោះ សុខ សំអុល ជាអ្នកសារព័ត៌មាន ព័ត៌មានជាតិ
  • គម្រោងផ្លូវល្បឿនលឿនទី៣ “ភ្នំពេញ-សៀមរាប” អាចនឹងសាងសង់ហួសទៅដល់ក្រុងប៉ោយប៉ែត សេដ្ឋកិច្ច

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules