Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ឆាប់លាដៃ​ក្តោប​លាភ​ភ្លាម​ពេញ១ថ្មីនេះ​​លាភ​ប្រជ្រៀតចូ​លផ្ទះអ្នកឆ្នាំទាំង៦ ហោរាសាស្ត្រ
  • ខមិន១៦៨ ហេងហេងលាភចូលពេញ១សប្តាហ៍ថ្មីនេះ សម្រាប់ឆ្នាំ កុរ ម្សាញ់ មមី វក ឆ្លូវ រោង ថោះ ហោរាសាស្ត្រ
  • ប្រជុំ​ឆ្នាំ​សំណាង​ទាំង​៩​លាភ​ធំ​លុយ​ផ្ទួន​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃដាច់ខែ ហោរាសាស្ត្រ
  • កំពូល​ឆ្នាំ​ទាំង​៩​នេះ​លាភ​ធំសំណាងល្អ​កើតឡើងបន្ត​គ្នា​៣​ថ្ងៃ ហោរាសាស្ត្រ
  • ស្អែកថ្ងៃថ្មី ប្រុសស្រីកើត ឆ្នាំ មមី មមែ វក រកា ច ជូត ឆ្លូវ ខាល សំណាងខ្លាំង មានលុយចាយពេញដៃ ហោរាសាស្ត្រ
  • ច្បាស់ៗណាស់! ប្រុសស្រីកើតឆ្នាំ ថោះ កុរ រកា មមី ម្សាញ់ លាភសំណាងមកដល់នៅ​ចុងសប្តាហ៍​នេះ​ហើយ ហោរាសាស្ត្រ
  • ​អ្នក​កើត​ឆ្នាំទាំង​៧​នេះខ្សែជីវិត ទៅថ្ងៃអនាគត​នឹងមាន​ឃ្លាំងប្រាក់​ ហោរាសាស្ត្រ
  • លាដៃទទួលលាភ! ខែថ្មី​រាសីចក្រ​លាភ​ផ្ទួន​ឆ្នាំ​ទាំង​៤​បរិបូណ៌​ដោយ​មាស​ និង​ប្រាក់ ហោរាសាស្ត្រ

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរចាត់វិធានការដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង

Posted on May 23, 2024 By Mah Khmer

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ រួមជាមួួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹងនិងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសូមភ្ជាប់មួយទៀតរឿងបងធំបងតូចកាប់គ្នាច្រើនណាស់អត់កើតទេ សូមពង្រឹងកិច្ចការងារនេះ​, ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមចេញបញ្ជារទៅអភិបាលរាជធានីខេត្តទាំងអស់ ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបន្តឹង និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើងជាពិសេសក្រុមដាវសាំម៉ូរ៉ៃ កាប់គ្នាបំផ្លាញនូវទ្រព្យសម្បត្តិ និងបង្ករឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កម្លាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស ត្រូវធ្វើឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ដោយធ្វើទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ក្នុងការបង្ការទប់ស្កាត់ ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីធ្វើយ៉ាងណាការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម និងត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុតទៅតាមច្បាប់ជាធរមាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សន្តិសុខសង្គម សុវត្ថិភាពនៅតាមភូមិឃុំ គឺជាគោលដៅអតិភាពចម្បងរបស់រាជរដ្ឋាភិបាល, ចំពោះបញ្ហាគ្រឿងញៀនយើងបានអនុវត្តន៍ ហើយក៏នៅតែបន្តអនុវត្តន៍ជាប្រចាំបន្តទៀត, ក្នុងនោះចំពោះបញ្ហារឿងបើកឡានស្រវឹងបុកគេ គឺតាមអនុវត្តន៍ចាប់មិនឱ្យរួចនោះទេ បញ្ហានេះគឺរាងស្ងប់ស្ងាត់ហើយ តែបញ្ហានៅពេលនេះគឺនៅមានក្រុមដាវស៉ាំម៉ូរៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដែរថា សម្តេចបានឱ្យខាងច្បាប់ និងក្រសួងយុត្តិធម៍ពិនិត្យមើលហើយ រឿងដាក់ដាវស៉ាំម៉ារៃតាមខ្លួននេះមិនបាននោះទេ ជាពិសេសគឺសិស្សសាលា, សម្តេចក៏បានអំពាវនាវដល់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ មានវិធានការលើការអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការចាត់តាំងលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងនេះប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

បន្ថែមពីនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់អាណាព្យាបាល និងឱពុកម្តាយគ្រប់រូប ត្រូវខិតខំតាមដានអប់រំនិងទូន្មានប្រដៅកូនៗខ្លួនឱ្យបានល្អ ព្រោះកិច្ចការនេះត្រូវទាមទារឱ្យមានការចូលរួមទាំងនៅក្នុងផ្ទះ និងនៅក្នុងសាលា ទើបក្មេងៗទទួលបានផលល្អនិងទទួលបានអនាគត់ដ៏ល្អផងដែរ៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ចាប់ខ្លួនបានហើយជនដៃដល់ក្នុងសំណុំរឿងកាប់សម្លាប់ម្ចាស់បំណុល៣៦ម៉ឺនរៀល
Next Post: ដីព្រៃតំបន់៣ចំនួន៧៧ហិចតាក្នុងសង្កាត់ជ្រាវត្រូវអ្នកមានអំណាចដាក់គ្រឿងចក្រឈូសឆាយទន្ទ្រានដោយផ្អែកលើឯកសារមួយសន្លឹក

អត្ថបទទាក់ទង

  • អ្នកសារព័ត៌មានរាប់រយនាក់ ប្ដឹងសុំលុបអាជ្ញាប័ណ្ណសារព័ត៌មាន របស់បុគ្គល ផែង វណ្ណៈ ខណៈ គណនីមួយបង្ហោះវីដេអូថាបុគ្គល ផែង វណ្ណៈ ធ្លាប់យកកាតបាញ់សុំលុយនៅកន្លែងជល់មាន់នៅខេត្តកំពង់ចាម ព័ត៌មានជាតិ
  • កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតនូវបំពង់សុីមាំងកែច្នៃដែលបង្កជាសំឡេងខ្លាំងៗ មកធ្វើការកិនកម្ទេចចោលសរុបចំនួន៣០០ដើម ព័ត៌មានជាតិ
  • មន្ត្រីយោធាឈ្មោះ លោក រី ស៊ីប្រាក់ខែរដ្ឋតែយកតួរនាទីមករកស៊ីដឹងឈើវិញ! ព័ត៌មានជាតិ
  • អភិបាល នៃគណៈអភិបាលខេត្តសៀមរាបត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ ព័ត៌មានជាតិ
  • សាលាដំបូងខេត្តសៀមរាបចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីគំរាមកំហែងហែកកេរ្តិ៍ ដែលមានជនជាប់ចោទឈ្មោះ ចិន សីដា ព័ត៌មានជាតិ
  • សង្វៀនបញ្ជាល់មាន់ និងអាប៉ោង បើកលេងស៊ីសងខុសច្បាប់ ក្នុងចំណុច សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង របស់ឈ្មោះ រ៉ូត និងឈ្មោះ ខ្វៃ អាជ្ញាធរពាក់ព័ន្ធមិនទាន់ចាត់វិធានការបង្រ្កាប! ព័ត៌មានជាតិ
  • ៥ថ្ងៃជាប់គ្នា 27,28,29,30,31 ប្រុសស្រីកើតឆ្នំាខាល រោង មមី មមែ វក រកា ច កុរ ផុត​ គ្រោះ ច .ង្រៃ ជួបសំណាងពីជាតិមុន Uncategorized
  • ស្អែក​ថ្ងៃ​លាភ ថ្ងៃជ័យសម្រាប់អ្នក​កើត​ឆ្នាំ​ហេង​ទាំង​៧​ស៊ែរ​នាំ​លាភ​សំណាង និងសុភមង្គល​ចូលផ្ទះ ហោរាសាស្ត្រ
  • ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox) សុខភាពនិងសម្រស់
  • ច្បាស់ៗដូចថ្ងៃចឹង! ៣ថ្ងៃខាងមុខ​ ប្រុសស្រីកើតឆ្នាំទាំង៦ នេះ ជើងលេខថាមានលាភសំណាងមហាសាល ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ
  • លាភចូលកាត់ព្រឹក ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ 21, 22, 23,24 នេះ ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃនេះទៅឆ្នាំទាំង៦ជុំជិតដោយមាសប្រាក់ ​និងសិរី​សួស្តី ហោរាសាស្ត្រ
  • អ្នកសារព័ត៌មានរាប់រយនាក់ ប្ដឹងសុំលុបអាជ្ញាប័ណ្ណសារព័ត៌មាន របស់បុគ្គល ផែង វណ្ណៈ ខណៈ គណនីមួយបង្ហោះវីដេអូថាបុគ្គល ផែង វណ្ណៈ ធ្លាប់យកកាតបាញ់សុំលុយនៅកន្លែងជល់មាន់នៅខេត្តកំពង់ចាម ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules