Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ឆ្នាំទាំង៥​ត្រៀម​ទូ​ទុក​លុយ​ឱ្យ​ហើយ​ទៅលាភធំជិតមកដល់ហើយ ហោរាសាស្ត្រ
  • ខេត្តសៀមរាបស្វាគមន៍ភ្ញៀវទេសចរកូរ៉េជាង៤០០នាក់ ដែលបានមកដល់ជាលើកដំបូងក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ច
  • កើបលុយឆឹបៗ ហឹប​មាស​ហឹប​ប្រាក់​ហោះ​ចូល​ពេញផ្ទះ​អ្នក​ឆ្នាំ​ទាំង​៦​នៅ​ក្នុង​ខែ​ថ្មីនេះ​ហើយ ហោរាសាស្ត្រ
  • ករណីក្រុមមន្ត្រីអាជ្ញាធរជាតិអប្សរាប្រើប្រាស់ហិង្សាលើកុមារមហាជនស្នើសុំឱ្យអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្ត ព្រោះជាករណីព្រហ្មទណ្ឌ ខណៈអាជ្ញាធរអប្សរាសេចក្តីប្រកាសព័ត៌មានទទួលស្គាល់កំហុស ព័ត៌មានជាតិ
  • ក្តៅៗ! ពលរដ្ឋ​៣​ឃុំ ស្មើនឹង​២០​ភូមិ នាំ​គ្នា​តវ៉ា​ជាមួយ​មន្ត្រី​អាជ្ញាធរ​អប្សរា ដែល​ចុះ​រុះរើ​ផ្ទះ​(វីដេអូ) ព័ត៌មានជាតិ
  • ហោចិនប្រាប់ថា ថ្ងៃ១៣​,១៤,១៥ ​ឆ្នាំ​ទាំង​៦​លុយ​ធំ​សំណាងល្អ​សុខ​សប្បាយ​ទាំងអស់​គ្នា ហោរាសាស្ត្រ
  • ជនបរទេស​ប្រមាណ​ជា​១០​នាក់ ទម្លាយ​បង្អួច​អគារ​ស្រែកយំ និង​សំពះ​សុំ​ឲ្យ​ជួយ​មហាជន​ជួយ​(វីដេអូ) ព័ត៌មានជាតិ
  • ឆ្នាំ រកា មមែ ខាល រោង វក ថោះ ច ប្រជុំ​ង៉ូ​វ​ហេង ដួង​រាសី​ឡើង​ខ្ពស់​ត្រដែត​មាន​លាភ មាស ប្រាក់ ​លាភសំណាង​មក​ដល់នៅថ្ងៃ​សុក្រនេះ​ហើយ ហោរាសាស្ត្រ

មនុស្សចំនួន ២៤៧នាក់ និងជនបរទេស៣០នាក់ត្រូវបានឃាត់ខ្លួន ក្នុងក្លឹបកម្សាន្ត២ទីតាំងផ្សេងគ្នា ពាក់ព័ន្ធការប្រើប្រាស់សារធាតុញៀន ក្នុងក្រុងភ្នំពេញ

Posted on November 4, 2023 By Mah Khmer

(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លឹបកំសាន្ត ដែលបានប្រើប្រាស់សារធាតុញៀន បញ្ចូលក្នុងប៉េងប៉ោង (Happy balloon ប៉េងប៉ោងបញ្ចូលឧស្ម័នណាយទ្រីសអុកសៃ Nitrous oxide) ២កន្លែង ដោយឃាត់មនុស្សចំនួន ២៥០នាក់ (ស្រី៨៥នាក់) ក្នុងនោះមានជនបរទេសចំនួន៣០នាក់ ព្រមទាំងដកហូតបំពង់ផ្ទុកសារធាតុ Nitrous oxide ចំនួន១៣បំពង់ និងប៉េងប៉ោង ព្រមទាំងឧបករណ៍មួយចំនួនធំ។

ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ការបង្ក្រាបក្លឹបកម្សាន្តទាំង២ទីតាំងនេះ ដោយមានការសហការពីកម្លាំងនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

* ទីតាំងទី១៖ នៅក្លឹបឈ្មោះណាំប៊ឺរណាញ(Number 9) ស្ថិតនៅផ្លូវលេខ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនមនុស្ស ១០៥នាក់ ស្រី៤១នាក់ ក្នុងនោះ ម្ចាស់ក្លឹប អ្នកគ្រប់គ្រង សន្តិសុខ ៣នាក់ និងភ្ញៀវ ១០៤នាក់ មានជនបរទេស ២៣នាក់ ស្រី៥នាក់ (ចិនតៃវ៉ាន់ ៩នាក់(ស្រី១), កូរ៉េ ៩នាក់, វៀតណាម ២នាក់(ស្រី), ហ្វីលីពីន ១នាក់(ស្រី), អាមេរិក ១នាក់(ស្រី), អង់គ្លេស ១នាក់)។ ចាប់យកបាន ដបឧស្ម័នធំៗ (ផ្ទុកឧស្ម័នណាយទ្រៅសអុកសៃ) ចំនួន ១២ដប និងប៉េងប៉ោងមួយចំនួនទៀតផង។

* ទីតាំងទី២៖ នៅក្លឹបឈ្មោះ DRIP 13 ស្ថិតនៅផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ឃាត់មនុស្ស ១៤២នាក់ ស្រី៤៧នាក់ ក្នុងនោះ មេការ-បុគ្គលិក ៣២នាក់ និងភ្ញៀវ ១០៩នាក់ មានជនបរទេស ៩នាក់(វៀតណាម ៧នាក់(ស្រី២), កូរ៉េ១នាក់, អាហ្វ្រិក១នាក់) បានចាប់យកបំពង់ឧស្ម័ន ១បំពង់ និងប៉េងប៉ោងមិនទាន់ផ្លុំមួយចំនួនធំ (ប៉េងប៉ោងដែលបញ្ចូលឧស្ម័នហើយ ពួកវាចាក់ទម្លុះចោលអស់)។

បច្ចុប្បន្នមនុស្សចំនួន ២៤៧នាក់ កំពុងឃាត់ខ្លួននៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរ ធ្វើតេស្តរកសារធាតុញៀន ស្រាវជ្រាវបង្ក្រាបបន្ត និងកសាងសំណុំរឿង ប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន បានអំពាវនាវដល់សារធារណជន ពិសេសយុវជន យុវនារី សូមមេត្តា កុំប្រើប្រាស់ កុំសាកល្បងប្រើប្រាស់ ប៉េងប៉ោងសប្បាយ (Happy balloon) ឱ្យសោះ ព្រោះប៉េងប៉ោងដែលផ្ទុកឧស្ម័នសប្បាយ Nitrous Oxide បង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សរសៃប្រសាទ សរសៃឈាម ធ្វើឱ្យបាត់ស្មារតីចងចាំ គាំងបេះដូង រហូតបាត់បង់ជីវិត។

សូមសារធារណជន ពិសេសយុវជនចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីរក្សាសុខមាលភាព សុខភាព និងអនាគតកូនចៅយើងទាំងអស់គ្នា ដោយរាយការណ៍ពីរាល់ទីតាំងដែលមានស្តុកទុក លក់ចែកចាយសារធាតុ Nitrous Oxide (Happy balloon )។

នាយឧត្តមសេនីយ៍បន្តថា ក្នុងពេលឆាប់ៗនេះ ឧស្ម័នប្រភេទនេះនឹងត្រូវដាក់បញ្ចូលក្នុងច្បាប់ហាមឃាត់ ខណៈនៅបណ្ដាប្រទេសផ្សេងៗ ដូចជាប្រទេសអូស្ត្រាលី បើចែកចាយប្រើប្រាស់ឧស្ម័ននេះ នឹងត្រូវផ្ដន្ទាទោស២ឆ្នាំ-៥ឆ្នាំ។ ចំណែកឯនៅប្រទេសហូឡង់ កំពុងដាក់បញ្ចូលក្នុងច្បាប់ ឯនៅប្រទេសអង់គ្លេស ត្រូវបានហាមឃាត់៕ ប្រភព៖ Fresh News


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: លាភធំបានមកដល់ ! ប្រុសស្រីកើតឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹកចាប់ពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍
Next Post: ថ្ងៃច័ន្ទដើមទ្រព្យ! ឆ្នាំ រោង កុរ ច មមែ ជូត​ ខាល រការតាមជើងលេខត្រូវផ្លា​ ស់ប្តូរវាសនាថ្មី

អត្ថបទទាក់ទង

  • កាត់ ទោ.ស ឧកញ៉ាលាន អាហ្វ្រីលគីនីនចេញសែកស្អុយសងម្ចាស់បំណុល ព័ត៌មានជាតិ
  • មាឌប៉ុនដំរី អត់ចេះរកស៊ីអី?! សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនបានបុរសរត់ម៉ូតូកង់បី ដែលបង្កបញ្ហាលើ​ស្ត្រី​ជន​ជាតិបារាំង បណ្តាលឱ្យរងរបួស.. ព័ត៌មានជាតិ
  • មន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ត្រូវបានប្រជាពលរដ្ឋប្តឹងទៅតុលាការ ដើម្បីរកយុត្តិធម៌ក្រោយមានករណីស្លាប់មនុស្សម្នាក់ ព័ត៌មានជាតិ
  • បទល្មើសនេសាទគ្រប់ប្រភេទកំពុងបំផ្លាញកូនមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរ ក្នុងខេត្តសៀមរាប ព័ត៌មានជាតិ
  • ចាប់លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល និង បក្សពួក ៤ នាក់ ពាក់ព័ន្ធបទល្មើស កំហែងយក ព័ត៌មានជាតិ
  • ចាប់ខ្លួនអ្នកកាសែតម្នាក់ក្រោយហ៊ានដោះមីនតោនដឹកយកទៅឱ្យប៉ូលិស ព័ត៌មានជាតិ
  • ច្បាស់នោះច្បាសឆ្នាំទាំង៨ រោង ច វក ជូត កុរ ថោះ មមី រកា ហោរាសាស្ត្រ
  • ចោរលួចកាប់ឈើគ្រញូងអាជ្ញារធរជាតិអប្សរា មិនដែលចាប់បាន តែបើពលរដ្ឋធ្វើទ្រុងមាន់រកឃើញភ្លាម! ព័ត៌មានជាតិ
  • ថ្ងៃ06,07,08,09,10 ប្រុសស្រីកើតឆ្នាំ ជូត ឆ្លូវ ថោះ ម្សាញ់ មមែ វក រកា ជួបលាភផ្ទួនលុយហូរចូលមិនដា​ច់ ហោរាសាស្ត្រ
  • បើកទ្វារទទួលលាភ! 100% ឆ្នាំមមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ​នៅថ្ងៃស្អែក ហោរាសាស្ត្រ
  • ៤ថ្ងៃនេះ (២០, ២១, ២២, ២៣) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • ស្អែកថ្ងៃថ្មី ថ្ងៃសិរីមង្គល លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • សំណាងណាស់ចុងខែថ្ងទី30,31​អ្នកកើត​ឆ្នាំ​ទាំង​៧​រាប់​លុយ​ចុក​ដៃ​ហើយ ហោរាសាស្ត្រ
  • សំណាងពិតៗ! ឆ្នាំ​សំណាង​ទាំង​៥ចាប់ពីពេលនេះដល់ដាច់ខែសម្រុក​ប្រមូល​លុយ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules