ភរិយារបស់សកម្មជនបក្សប្រឆាំងម្នាក់បានរ ងរបួ ស បន្ទាប់ពីរងអំពើហិ ង្សាក្នុងពេលត វ៉ាអោយដោះលែងស្វាមីរបស់ខ្លួន
ម្នាក់ដែលគេស្គាល់ថា ជាភរិយារបស់លោក ស៊ុន ធន់ គ្រូបង្រៀននិងជាអតីតសកម្មជនគណបក្សប្រឆាំងបានរ ង របួ ស បន្ទាប់ពីរងអំ ពើ ហិ ង្សាពីកងកម្លាំងសន្តិសុខខណ្ឌ៧មករា ក្នុងអំឡុងពេលដែលពួកគេត វ៉ាអោយមានការដោះលែងស្វាមីរបស់ខ្លួន។ សូមបញ្ជាក់ថា ចាប់តាំងពីដើមខែមិថុនាឆ្នាំ២០២០មក ក្រុមគ្រួសាររបស់អតីតសមាជិកគណបក្សប្រឆាំងជាច្រើនរូប បានរងការប ង្ក្រាបពីកងកម្លាំងសន្តិសុខ ខណៈពេលពួកគេបានចេញត វ៉ាទាមទារអោយមានការដោះលែងឳពុក និងស្វាមី របស់ពួកគេ។
អ្នកស្រី សេង ចាន់ថន អាយុ៤៩ឆ្នាំ ដែលគេស្គាល់ថា ជាភរិយារបស់លោក ស៊ុន ធន់ ជាគ្រូបង្រៀន និងជាសកម្មជនអតីតគណបក្សប្រឆាំងនៅក្នុងខេត្តកំពង់ធំ ត្រូវបានប ញ្ជូនទៅស ង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីអ្នកស្រីបានរ ងអំ ពើ ហិ ង្សាពីសំណាក់កងកម្លាំងសន្តិសុខខណ្ឌ៧មករា នៅក្នុងអំឡុងពេលនៃការត វ៉ានៅមុខតុលាការក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៤ កញ្ញា។
អ្នកស្រី សេង ចាន់ថន ភរិយារបស់លោក ស៊ុន ធន់ អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ និងជាសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវបានរាំងខ្ទប់ដោយកម្លាំងសន្ដិសុខខណ្ឌ៧មករា ពីការតវ៉ាជាសាធារណៈនៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយក្រុមស្ដ្រី និងសាច់ញាតិដទៃទៀតរបស់អតីតសមាជិកគណបក្សប្រឆាំ ងដែលត្រូវបានរំ លា យ ។ ខណៈដែលកម្លាំងសន្ដិសុ ខជាច្រើនប៉ះទង្គិចគ្នាជាមួយក្រុមស្រ្តី សន្តិសុខម្នាក់បានចាប់បោកអ្នកស្រី ចាន់ថន យ៉ាង ហិ ង្សាផ្ ទប់ទៅនឹងថ្នល់។ អ្នកស្រី ត្រូវបានបញ្ជូ នទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នេះបើតាមការសរសេររៀបរាប់របស់អង្គការសិទ្ធិមនុស្សលីកាដូ តាមរយៈគណនីយហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី ០៤ កញ្ញានេះ។ បើតាមលីកាដូ ស្វាមីរបស់អ្នកស្រី សេង ចាន់ថន គឺលោក ស៊ុន ធន់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ តាំងពីដើមខែមិថុនាមក ដោយរងការចោទប្រកាន់ពីបទរួមគំនិតក្ប ត់ បទញុះ ញ ង់ឱ្យប្ រព្រឹត្តប ទឧ ក្រិ ដ្ឋជា អា ទិ៍ និងប ទញុះ ញ ង់កុំឱ្យយោធិនស្ដាប់បង្គា ប់។ ក្នុងនោះមានបទចោទខ្លះ ត្រូវបានចោ ទប្រ កា ន់ពា ក់ព័ន្ធនឹងសកម្មភាពតាំងពីខែកក្កដា ឆ្នាំ២០១៨។
បើតាមការកត់សំគាល់របស់អង្គការសិទ្ធិមនុស្សលីកាដូនេះ គឺចាប់តាំងពីដើមខែមិថុនាឆ្នាំ២០២០មក ក្រុមគ្រួសាររបស់អតីតសមាជិកគណបក្សប្រឆាំង ត្រូវបានអូស ទាញ ទា ត់ និងវា យ ដំ ក្នុងអំឡុងពេលដែលពួកគេ បានតវ៉ាដោយសន្ដិវិ ធី ដើម្បីអំពាវនាវអោយដោះលែ ងសមាជិកគ្រួសារពួកគេ។ កាលពីថ្ងៃទី ១៤ សីហា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅកម្ពុជា បានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា គោរពសិទ្ធិរបស់អ្នកត វ៉ាក្នុងការជួបប្រជុំ និងឲ្យការពារអ្នកដែលប្រើសិទ្ធិជួបប្រជុំនេះ បន្ទាប់ពីការិយាល័យនេះ បានសង្កេតឃើញថា បើទោះបីជាការជួបប្រជុំដោយសន្តិវិធី ដែលរៀបចំដោយបុគ្គលផ្សេងៗមានលក្ខណៈសន្តិវិធីក្តី ក៏គេបានឃើញនូវការចា ប់ ខ្លួ ន និងឧ ប្បត្តិហេ តុមួយចំនួននៃការប្រើប្រាស់កម្លាំ ងហួសប្រមាណទ ប់ទ ល់នឹងក្រុ មបា តុ ករដែលភាគច្រើនជាស្ត្រី និងយុវជនកម្ពុជា។
គួរជំរាបជូនថា គិតមកទល់ពេលនេះ មានអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន២៣នាក់ហើយ ត្រូវបានចា ប់និងឃុំ ខ្លួ នក្នុងព ន្ធ នា គារ ខណៈយុវជននិងអ្នកតវ៉ាផ្សេងៗទៀតប្រមាណជាង១០នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ បន្ទាប់ពីពួកគេចូលរួមនៅក្នុងសកម្មភាពតវ៉ាអោយមានការដោះ លែ ងលោក រ៉ុង ឈុន នារយៈពេលចុងក្រោយនេះ។ សម្រាប់អាជ្ញាធររដ្ឋាភិបាលវិញបានចាត់ទុកថា សកម្មភាពតវ៉ាទាំងនេះ គឺធ្វើឡើងដោយខុ សច្ បាប់៕