វិធីការពារកូន មិនឲ្យរលាកបំពង់ក
មានកូនក្មេងមួយចំនួននៅពេលដែលផ្តាសាយតែងតែមានអាការៈរលាកបំពង់កជានិច្ច ដូចនេះវាធ្វើឲ្យកូនពិបាកទ្រាំណាស់ ដោយវាធ្វើឲ្យកូនតែងតែក្អកដូចកូនឆ្កែ ហើយថែមទាំងមានសម្លេងស្អកទៀតផង បើកូនមានអាការៈទាំងនេះ នោះកូនប្រហែលជាមានជំងឺរលាកបំពង់កហើយ។ តើមានវិធីអ្វីសម្រាប់ការពារនោះ?
វិធីដែលល្អបំផុតក្នុងការការពារជំងឺនេះគឺ អ្នកត្រូវតែរក្សាសីតុណ្ហភាពខ្លួនកូនឲ្យមានភាពកក់ក្តៅជានិច្ច មិនត្រូវឲ្យកូនត្រូវត្រជាក់ទេ ព្រោះវាងាយធ្វើឲ្យកូនមានជំងឺផ្តាសាយ ជាហេតុដែលងាយធ្វើឲ្យគេរលាកបំពង់កខ្លាំងណាស់។
នៅពេលដែលកូនមានជំងឺរលាកបំពង់កនេះ អ្នកត្រូវតែនាំកូនទៅមន្ទីរពេទ្យព្យាបាលភ្លាម មិនត្រូវទុកយូរនោះទេ ព្រោះវាកាន់តែធ្វើឲ្យជំងឺកូនកាន់តែធ្ងន់ធ្ងរ ពិបាកព្យាបាលខ្លាំងណាស់ ហើយអ្នកមិនត្រូវច្រលំនឹងជំងឺក្តៅខ្លួន ហើយតែងតែឲ្យកូនផឹកថ្នាំចុះកម្តៅនោះទេ ព្រោះការរលាកបំពង់កក៏អាចធ្វើឲ្យកូនក្តៅខ្លួនដូចគ្នា។
នៅពេលដែលកូនមានជំងឺរលាកបំពង់កដោយតែងតែក្អក អ្នកមិនត្រូវឲ្យកូនផឹកថ្នាំបំបាត់ក្អកនោះទេ ព្រោះវាអាចប៉ះពាល់ដល់សួតរបស់កូន ជាហេតុដែលអាចធ្វើឲ្យកូនពិបាកដកដង្ហើម ដូចនេះអ្នកមិនត្រូវប្រើថ្នាំផ្តេសផ្តាសឡើយ អ្នកត្រូវតែនាំកូនទៅមន្ទីរពេទ្យទើបល្អចំពោះសុខភាពកូន វាមិនងាយបំផ្លាញឡើយ៕