ភ្ញៀវទេសចរបរទេសចាប់ផ្តើមដើរកំសាន្តសប្បាយពេញទីក្រុងសៀមរាប

170

សៀមរាប៖ នៅថ្ងៃទី ០៩ ខែតុលា ឆ្នំា២០២៣ នេះសហការីនៃទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & អង្គភាពសារព័ត៌មានមហាខ្មែរ បានចុះទៅផ្តិតរូបភាព នៃសកម្មភាពភ្ញៀវទេសចរបរទេស ដើរកំសាន្តក្នុងក្រុងសៀមរាប។
ក្នុងនោះដែរ ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ បានចូលទៅមើលកន្លែងសត្វជ្រឹងរស់នៅ ការអុជធូបនៅកន្លែងទីសក្ការៈព្រះអង្គចេក ព្រះអង្គចម និងដើរកំសាន្ត មើលព្រះរាជដំណាក់ ព្រោះទំាងរូបសំណាក ស្តេចខ្មែរជំនាន់មុនទំាង១២អង្គផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ខេត្តសៀមរាបទើបតែទទួលភ្ញៀវទេសចរបទេសជនជាតិកូរ៉េខាងត្បូងចំនួន៤០០នាក់មកកំសាន្ត។

យើងសង្ឈឹមថា នៅពេលខាងមុខ ខេត្តសៀមរាប និងទទួលបានភ្ញៀវទេសចរបរទេសកើនឡើងជាក់ជាមិនខាន៕ ដោយ៖ សហការី