សារព័ត៌មានមហាខ្មែរ

រូបភាពរថយន្ត Rolls Royce នៅមុខអគ្គនាយកដ្ឋានពន្ឋដារកំពុងទាក់ទាញ

2

រូបភាព​រថយន្ត​ស៊េរី​ទំនើប​ដែល​មាន​តម្លៃ​មហាសាល​ប្រភេទ Rolls Royce ចំនួន​២​គ្រឿង ដែល​គេ​ចត​នៅ​ខាង​មុខ​ទីស្នាក់ការ​កណ្តាល​នៃ​អគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ​ក្នុង​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ទទួល​ការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​

​គេ​មិនដឹង​ថា រថយន្ត​ដែល​មាន​តម្លៃ​កប់​ពពក​ទាំង​ពីរ​គ្រឿង​នេះ ជាក​ម្មសិ​ទ្ឋិ​របស់​ឥស្សរជន ឬ អ្នកមាន​ទ្រព្យ​សម្បត្តិ​រូប​ណា​នោះ​ទេ ប៉ុន្តែ​អ្នកលេង​បណ្តាញ​សង្គម​ភាគច្រើន​ក្រោយ​ឃើញ​រូបភាព​នេះ បាន​យល់​ឃើញ​ផ្ទាល់​ខ្លួន​ថា ប្រសិនបើ​រថយន្ត​ខាងលើ​ជា​របស់​មន្ត្រី​ព​ន្ឋ​ដារ ការ​យក​រថយន្ត​តម្លៃ​ថ្លៃ​មក​ចត​នៅ​ខាង​មុខ​អគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ ដែល​ជា​ស្ថាប័ន​រក​ចំណូល​ជូន​ជាតិ​នេះ គឺ​បង្ហាញ​ពី​ភាព​ស៊ី​វិ​ល័យ​នៃ​មន្ត្រី​ព​ន្ឋ​ដារ ហើយក៍​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ដែល​ជាប់​កាតព្វកិច្ច​បង់​ព​ន្ឋ ហាក់​មិន​សប្បាយចិត្ត​និង​ចោទ​ស្ថាប័ន​នេះ​ជាប់​ពាក់​ព័​ន្ឋ​នឹង​អំពើ​ពុក​រលួយ​នោះ​ថែម​ទៀត ខណៈ​ដែល​ពលរដ្ឋ​មួយ​ចំនួន​បាន​និង​កំពុង​ជួប​នូវ​បញ្ហា​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ការ​បាត់បង់​ការងារ ការ​កាត់​ប្រាក់ខែ​អំឡុង​វិបត្តិ​កូ​វី​ដ​១៩​នេះ​.. ។​

​ចុះ​លោក​អ្នក​យល់​ឃើញ​បែប​ណា​ដែរ ជុំវិញ​រូបភាព​នេះ ? ៕

អត្ថបទទាក់ទង