ទីបំផុតTwitter ព្រមទទួលយកការស្នើសុំទិញក្រុមហ៊ុនក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិកពីសំណាក់កំពូលមហាសេដ្ឋី Elon Musk

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(បរទេស)៖ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Twitter បានយល់ព្រមលើសំណើរនៃកិច្ចព្រមព្រៀងទិញយកបណ្ដាញសង្គម មួយ នេះក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិកពីសំណាក់កំពូលមហាសេដ្ឋី Elon Musk

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយកិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យ ក្រុមហ៊ុន Twitter ក្លាយជាបណ្ដាញសង្គមឯកជន និងឯករាជ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាសេដ្ឋីលំដាប់ទី១នៅលើពិភពលោករូបនេះ បានសន្យាថា នឹង ក ម្ចា.ត់ ការផ្ញើសារបែប អ នា មិ.ក ឬសាររំខាន «spam bots» នៅលើបណ្ដាញសង្គម Twitter ហើយបានអះអាងថា នឹងធ្វើឱ្យវាក្លាយជាបណ្ដាញសង្គមមួយដែលឯករាជ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានការបញ្ចេញ មតិ បែបសេរី និងមិនមានការរឹងបន្ដឹងទៅឡើងសិទ្ធិសេរីភាពនៃការបញ្ចេញមតិឡើយ ដែលសកម្មភាពមួយនេះត្រូវបានលោកតែង តែ រិះ គ.ន់ ជារឿយៗនៅលើគណនី Twitter របស់លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបញ្ជាក់ពីប្រភពខាងលើ លោក Musk បានចរចាទិញ Twitter ក្នុងតម្លៃ ៥៤,២០ដុល្លារអាមេរិក ក្នុងមួយហ៊ុន ហើយវាជាការទិញដោយផ្ទាល់ពីសំណាក់រូបលោក ពោលគឺមិនេះពាក់ព័ន្ធនឹងក្រុមហ៊ុន Tesla ឡើយ ប៉ុន្តែព័ត៌មាន មួយនេះ ក៏បានធ្វើឱ្យតម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla កើនឡើងភ្លាមៗផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយកប្រតិបត្តិក្រុមហ៊ុន Twitter លោក Parag Agrawal បានប្រាប់និយោជិតកាលពីថ្ងៃចន្ទម្សិលមិញនេះថា អនាគតរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះគឺមិនប្រាកដប្រជាឡើយ បន្ទាប់ពីកិច្ចព្រមព្រៀងដែលត្រូវយកទៅជាក្រុមហ៊ុនឯកជន និងស្ថិតក្រោមការកាន់កាប់របស់មហាសេដ្ឋី Elon Musk។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា នៅសប្ដាហ៍មុននេះ បណ្ដាញសង្គម Twitter បានចេញគោលការណ៍ថ្មី ដោយកំណត់សិទ្ធិក្នុងការ កាន់កាប់ចំណែកភាគហ៊ុនសម្រាប់ម្ចាស់ហ៊ុនម្នាក់ៗមិនឱ្យលើសពី ១៥ភាគរយឡើយ ប៉ុន្តែសម្រាប់កិច្ចព្រមព្រៀងទិញលក់ នេះ គេនៅមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់នោះទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង