កប់សេរី ! iPhone 12 ទើបប្រកាសយប់មិញ ឥឡូវចេញតម្លៃនៅខ្មែរបាត់!
Apple ទើបតែបានប្រកាសចេញ iPhone ជំនាន់ថ្មីដែលមានសរុបរហូតដល់ចំនួន ៤ ម៉ូដែល
ជាមួយការឌីហ្សាញរូបរាងថ្មីខុសប្លែកពីមុន និងមានគាំទ្រនូវសេវា 5G ជាលើកដំបូងបំផុត។
iPhone ទាំង ៤ ម៉ូដែលនោះមានដូចជា iPhone 12 mini តម្លៃចាប់ពី ៦៩៩ដុល្លារ, iPhone 12
តម្លៃចាប់ពី ៧៩៩ដុល្លារ, iPhone 12 Pro តម្លៃចាប់ពី ៩៩៩ដុល្លារ និង iPhone 12 Pro Max តម្លៃចាប់ពី ១០៩៩ដុល្លារ នៅលើទីផ្សារបរទេស។
ជាមួយគ្នានេះ បន្ទាប់ពីការប្រកាសយប់មិញនេះហើយ ហាងលក់ទូរសព្ទនៅក្នុងស្រុកមួយ
បានបង្ហើបពីតម្លៃនៃ iPhone ថ្មីទាំង ៤ ម៉ូដែល សម្រាប់ទីផ្សារប្រទេសកម្ពុជាតែម្តង។ តម្លៃរបស់វាមានដូចតទៅ៖
iPhone 12 Mini
iPhone 12 Mini 64G តម្លៃ ៨៤០ដុល្លារ
iPhone 12 Mini 128G តម្លៃ ៨៩០ដុល្លារ
iPhone 12 Mini 256G តម្លៃ ៩៩០ដុល្លារ
iPhone 12
iPhone 12 64G តម្លៃ ៩៩០ដុល្លារ
iPhone 12 128G តម្លៃ ១០៤០ដុល្លារ
iPhone 12 256G តម្លៃ ១១៤០ដុល្លារ
iPhone 12 Pro
iPhone 12 Pro 128G តម្លៃ ១២២០ដុល្លារ
iPhone 12 Pro 256G តម្លៃ ១៣២០ដុល្លារ
iPhone 12 Pro 512G តម្លៃ ១៥២០ដុល្លារ
iPhone 12 Pro Max
iPhone 12 Pro Max 128G តម្លៃ ១៤២០ដុល្លារ
iPhone 12 Pro Max 256G តម្លៃ ១៥២០ដុល្លារ
iPhone 12 Pro Max 512G តម្លៃ ១៧២០ដុល្លារ