សារព័ត៌មានមហាខ្មែរ

ក្រសួង​ប្រៃសណីយ៍ ប្រកាស​ចាត់វិធានការ​លើក្រុមហ៊ុន ស្មា​ត ថា​បាន​អនុវត្ត​ខុស នឹង​នីតិវិធី ក្នុង​ការបើក​លេខ​ទូរស័ព្ទ ដល់​អតិថិជន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ នេះ បានប្រកាស​ពី​ការចាត់វិធានការ ចំពោះ​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ខូ អិ​ល​ធី​ឌី បន្ទាប់ពី​ក្រសួង បាន​រកឃើញថា ក្រុមហ៊ុន​មួយ​នេះ បាន​អនុវត្ត​ខុស​នឹង​នីតិវិធី ក្នុង​ការបើក​លេខ​ទូរស័ព្ទ ជូន​អតិថិជន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យោងតាម​សេចក្តីប្រកាស របស់​ក្រសួង​ប្រៃសណីយ៍ បានបញ្ជាក់​ថាៈ ”​នា​ថ្មីៗ​នេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​រកឃើញថា ក្រុមហ៊ុន ស្មា​ត អាស្សា​តា ខូ អិ​ល​ធី​ឌី (Smart Axiata Co., Ltd.)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាន​អនុវត្ត​ខុស​នឹង​នីតិវិធី ក្នុង​ការបើក​លេខ​ទូរស័ព្ទ ជូន​អតិថិជន ដោយបាន​កាត់ផ្តាច់ លេខ​ទូរស័ព្ទ របស់​អតិថិជន ដែល​កំពុង​ប្រើ ប្រាស់​រាល់ថ្ងៃ ហើយ​យកទៅលក់​បន្ត ឱ្យ​អតិថិជន​ថ្មី ដោយ​គ្មាន​ការយល់ព្រម ពី​ម្ចាស់​ដើម​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រសួង​ប្រៃសណីយ៍ បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​របស់ខ្លួន​ថាៈ ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍ អ្នកប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សូម​ជម្រាបជូន សាធារណជន អំពី​ការចាត់វិធានការ លើ​ក្រុមហ៊ុន ស្មា​ត អាស្សា​តា ខូ អិ​ល​ធី​ឌី ដូចខាងក្រោម​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ក្រុមហ៊ុន ស្មា​ត អាស្សា​តា ខូ​អិ​ល​ធី​ឌី ត្រូវ​ធ្វើការ​សុំទោស ជា​សាធារណៈ ដោយ​ចុះផ្សាយ ក្នុង​គេហទំព័រ​ផ្លូវការ របស់ខ្លួន និង​សន្យា​មិន​ឱ្យមាន​ហេតុការណ៍ ខាងលើ កើតមាន​សារជាថ្មី​ម្តងទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ក្រុមហ៊ុន ស្មា​ត អាស្សា​តា ខូ​អិ​ល​ធី​ឌី ត្រូវ​ផ្តល់​សំណង នៃ​ការខូចខាត ដល់​ម្ចាស់​ដើម ចំពោះ​ការប្រព្រឹត្ត ខុស​នឹង​នីតិវិធី ក្នុង​ការបិទ​លេខ​ទូរស័ព្ទ ពី​អតិថិជន ដែល​កំពុង​ប្រើប្រាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.​ម្ចាស់​ដើម​មាន​សិទ្ធិ​ទទួលបាន លេខ​ទូរស័ព្ទ​នោះ មកប្រើប្រាស់​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. រាល់​បុគ្គល​ពាក់ព័ន្ធ​នឹង​ករណី ខាងលើនេះ នឹងត្រូវ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់ ជា​ធរមាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សូម​រំលឹក​ដល់​ប្រតិបត្តិ​ករ ផ្តល់​សេវា​ទូរស័ព្ទ ចល័ត​ទាំងអស់ ត្រូវ​ពង្រឹង ការគ្រប់គ្រង និង​នីតិវិធី នៃ​ការ​ចែកចាយ និង​លក់​ស៊ីម​កាត ទូរស័ព្ទ​ចល័ត ឱ្យបាន​ត្រឹមត្រូវ ជូន​អតិថិជន​របស់ខ្លួន ជៀសវាង មាន​ករណីបែបនេះ កើតឡើង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹង​បន្ត​តាមដាន និង​ចាត់វិធានការ​យ៉ាង​តឹង រ៉ឹង​បំផុត ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន គតិយុត្ត ជា​ធរមាន ចំពោះ​ប្រតិបត្តិ​ករ ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ណា ដែល​បាន​ប្រព្រឹត្ត ខុស​៕