សារព័ត៌មានមហាខ្មែរ

លិទ្ធផលនៃការចាប់ឆ្នោតជុំផ្តាច់ព្រ័ត្រវគ្គ៣២ក្រុមពានរង្វាន់បាល់ទាត់ពិភពលោកបានចេញហើយ

9

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ដូហា)៖ ការចាប់ឆ្នោតជុំផ្តាច់ព្រ័ត្រវគ្គ ៣២ក្រុមពានបាល់ទាត់ពិភពលោក FIFA World Cup 2022 ក្រុមម្ចាស់ផ្ទះកាតា បានស្ថិតក្នុងពូល A ជាមួយក្រុមខ្លាំងហូឡង់, សេណេហ្គាល់ នឹងក្រុមអេក្វាឌ័រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈប្រេស៊ីល ដែលជាក្រុមឈ្នះពាននេះច្រើនជាងគេស្ថិតក្នុងពូល G ជាមួយក្រុមស្វីស, ស៊ែប៊ី និងក្រុមកាមេរូន សម្រាប់ការបែងចែក ៨ពូលនេះដែលគ្រោងធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដែលប្រាក់រង្វាន់ ៤២លានដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

FIFA ក៏បានបង្ហាញថាក្រុមជើងឯក World Cup 2022 ទទួលបានប្រាក់រង្វាន់ ៤២លានដុល្លារ ហើយជើងឯករងបាន ៣០លានដុល្លារ និងលេខ៣ ទទួលបាន ២៧លានដុល្លា ខណៈក្រុមលេខ៤ បានចំនួន ២៥លានដុល្លារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលដែលក្រុមចាប់ពីលេខ៥-៨ ទទួលបាន ១៧លានដុល្លារ ហើយចំណោមក្រុមឈរនៅចំណាត់ថ្នាក់ចាប់ពីលេខ៩-១៦ ទទួលបានប្រមាណ ១៣លានដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតក្រុមឈរលេខរៀងចាប់ពី១៧-៣២ ក៏ទទួលបានការលើកទឹកចិត្តប្រមាណ ៩លានដុល្លារផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់វគ្គ ៣២ក្រុមនេះមិនទាន់គ្រប់នោះទេ ត្រូវរង់ចាំក្រុមឈ្នះមកពីតំបន់អឺរ៉ុបរវាងជម្រើសជាតិវ៉េល (Wales), ស្កុតឡេន (Scotland) ឬអ៊ុយក្រែន (Ukraine) ឡើងទៅបំពេញក្នុងពូលB

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយការជម្រុះអន្តរទ្វីបត្រូវយក ២ក្រុមដែលមកពីតំបន់អូសេអានី(OFC) នូវែលសេឡង់ (New Zealand) ត្រូវប៉ះជាក្រុមមកពីតំបន់អាមេរិកខាងជើង CONCACAF គឺក្រុមកូស្តារីកា(Costa Rica)ទៅបំពេញក្នុងពូលE ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកក្រុមតំបន់អាស៊ី អារ៉ាប់រួម(UAE) ប៉ះក្រុមអូស្ត្រាលី (Australia) ដើម្បីទៅប៉ះក្រុមប៉េរូ (Peru) មកពីតំបន់អាមេរិកឡាទីន បញ្ចូលក្នុងពូលD ដែលត្រូវសម្រេចនៅខែមិថុនាខាងមុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រេស៊ីល ជាក្រុមលើកពាននេះច្រើនជាងគេ ៥សម័យកាល ដ្បិតក្រុមអាល្លឺម៉ង់ ដណ្តើមបានចំនួន ៤សម័យកាលស្មើគ្នានិងក្រុមអីតាលី ក្នុងចំណោមក្រុមដែលធ្លាប់លើកពាននេះមានអាហ្សង់ទីន, បារាំង, អ៊ុយរូហ្គាយ លើកបាន ២ដងដូចៗគ្នា ហើយក្រុមអង់គ្លេស និងអេស្ប៉ាញ ធ្វើបានម្នាក់ ១ដងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់ផងថា នេះជាការប្រជែងពានបាល់ទាត់ FIFA World Cup លើកទី២២ ចាប់តាំងពីការធ្វើលើកដំបូងនៅឆ្នាំ១៩៣០ សម្រាប់រយៈពេល ៤ឆ្នាំម្តង ដ្បិតខកខានក្នុង ស ង្គ្រា.ម លោកលើទី១ និងទី២ ដែលកាលពីឆ្នាំ២០១៨ ដែលធ្វើនៅប្រទេសរុស្ស៊ី ក្រុមជើងឯកបានទៅលើក្រុមបារាំង ដែលមានក្រុមក្រូអាត ជាក្រុមជើងឯករង៕

អត្ថបទទាក់ទង