អស្ចារ្យហើយពូទីន! រុស្ស៊ី ជា.ប់ ទ.ណ្ឌ ក.ម្ម បែរជាប្រកាសដេញថ្លៃធ្វើម្ចាស់ផ្ទះ Euro ២០២៨ និង ២០៣២ ធ្វើឱ្យអង់គ្លេសអង់គ្លេស និងអៀរឡង់ មានការស្រងាកចិត្តជាខ្លំាង
រុស្ស៊ី ៖ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) និងប្រទេសជាសមាជិកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃទី២៣ ខែមីនា កន្លងទៅ។ ខណៈមានសេចក្តីប្រកាសមួយថា ប្រទេសរុស្ស៊ីនឹងដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Euro ២០២៨ និង ២០៣២។
ដើមឡើយគេរំពឹងថា ការដេញថ្លៃរួមគ្នារវាងចក្រភពអង់គ្លេស និងអៀរឡង់ នឹងក្លាយជាការដេញថ្លៃតែមួយគត់សម្រាប់ម្ចាស់ផ្ទះព្រឹត្តិការណ៍ Euro ២០២៨។ ស្របពេលដែលប្រទេសតួកគីក៏បានបង្ហាញចំណាប់អារម្មណ៍ ដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍សម្រាប់ឆ្នាំ ២០៣២ ផងដែរ។
ទោះយ៉ាងណា រឿងដ៏ភ្ញាក់ផ្អើលបានកើតឡើង ក្រោយពេលរុស្ស៊ីដែលធ្លាប់ទទួលជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះ World Cup ២០១៨ កន្លងមក បានអះអាងថា ខ្លួននឹងដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Euro ២០២៨ និង ២០៣២។
ខណៈបច្ចុប្បន្ន រុស្ស៊ីកំពុង ជា.ប់ ទ.ណ្ឌ ក.ម្ម ដោយត្រូវដកចេញពីការប្រកួតទាំងអស់របស់ UEFA និង FIFA ។ ហើយ ទ.ណ្ឌ ក.ម្ម នេះ កើតឡើងក្រោយពេលដែលរុស្ស៊ីប្រកាសបើកប្រិតបត្តិការណ៍ យោ ធា ពិសេសលើអ៊ុយក្រែន។
លោក Sergey Anokhin សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី (RFU) បានអះអាងថា «គណៈកម្មាធិការប្រតិបត្តិបានសម្រេចថា នឹងដាក់ពាក្យដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួត Euro ឆ្នាំ ២០២៨ និង ២០៣២»។
សូមជម្រាបជូនថា សម្រាប់ម្ចាស់ផ្ទះព្រឹត្តិការណ៍ Euro ២០២៨ និង ២០៣២ នឹងត្រូវប្រកាសជាផ្លូវការនៅខែកញ្ញា ឆ្នាំ ២០២៣។ ពោលនៅមុនពេលការប្រកួត Euro ២០២៤ ដែលអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះ។
ជាមួយគ្នានេះផងដែរ អង់គ្លេស និងអៀរឡង់ សហការគ្នាចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះ Euro 2028 ជំនួសការចូលរួមដេញថ្លៃ 2030 World Cup
ចក្រភពអង់គ្លេស និងអៀរឡង់ បានប្រកាសពីគម្រោងក្នុងការចូលរួមដេញថ្លៃ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ 2028 European Championship។ នេះបើតាមការឲ្យដឹងពីសមាគមបាល់ទាត់អង់គ្លេស, អៀរឡង់ខាងជើង, ស្កុតឡេន, វេលស៍ និងសាធារណរដ្ឋអៀរឡង់ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍រួមមួយ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។
សមាគមបាល់ទាត់នៃប្រទេសទាំង៥ បានបោះបង់ចោលគម្រោងក្នុងការចូលរួមដេញថ្លៃ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ 2030 World Cup ហើយនឹងជំនួសមកវិញនូវការផ្តោតលើព្រឹត្តិការណ៍ Euros។
ពួកគេបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការធ្វើជាម្ចាស់ផ្ទះ UEFA Euro ផ្តល់នូវការវិលត្រឡប់ស្រដៀងគ្នា លើការវិនិយោគ ជាមួយនឹងព្រឹត្តិការណ៍តំបន់អឺរ៉ុប ចំណាយតិចជាង ហើយទទួលបានផលប្រយោជន៍លឿនជាង»។
«យើងជឿជាក់ថា អង់គ្លេស និងសាធារណរដ្ឋអៀរឡង់អាចផ្តល់ឲ្យ UEFA និងស្ថាប័នបាល់ទាត់អឺរ៉ុប នូវអ្វីដែលពិសេសក្នុងឆ្នាំ២០២៨។ ការសហការគ្នារៀបចំ ជាលក្ខណៈ ៥ប្រទេសនេះដែលប្លែកពីគេនេះ នឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ក្រុម និងអ្នកគាំទ្រ»។
គួររំលឹកថា ព្រឹត្តិការណ៍ 2020 Euros ត្រូវបានធ្វើឡើងនៅតាមបណ្តាទីក្រុងជាច្រើននៅទូទាំងទ្វីបអឺរ៉ុប។ សម្រាប់ព្រឹត្តិការណ៍ក្នុងឆ្នាំ២០២៤ ខាងមុខ នឹងត្រូវធ្វើជាម្ចាស់ផ្ទះដោយប្រទេសអាល្លឺម៉ង់តែមួយគត់។
ប៉ុន្តែអ្វីដែលប្លែក និងចម្លែកបំផុតនោះគឺរុស្ស៊ី បានចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះផងដែរ។ ដែលធ្វើឱ្យបណ្តាប្រទេសជាច្រើនមានការងឺងឆ្ងល់ជាខ្លំាង ដោយសារប្រទេសនេះកំពុងតែ ឈ្លា.ន ពា.ន ប្រទេសអ៊ុយក្រែនតែមានពេលមកដេញថ្លៃធ្វើម្ចាស់ផ្ទះទៅវិញ៕