អស្ចារ្យហើយពូទីន! កំពុងវា.យ លុ.កអ៊ុយក្រែន តែរុស្សី ទៅដេញថ្លៃធ្វើម្ចាស់ផ្ទះ Euro ២០២៨ ធ្វើព្រងើយ
សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA និងប្រទេសសមាជិកផ្សេងទៀតបានភ្ញាក់ផ្អើលជាខ្លាំងកាលពីថ្ងៃពុធ បន្ទាប់ពីមានការប្រកាសថា ប្រទេសរុស្សីនឹងដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Euro ២០២៨និង២០៣២។
ដំបូងវាត្រូវបានរំពឹងថា ចក្រភពអង់គ្លេសនិងអៀរឡង់គឺជាបេក្ខភាពតែ២គត់ដែលដេញថ្លៃសម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២៨ ខណៈទួរគីបានបង្ហាញការចាប់អារម្មណ៍ធ្វើជាម្ចាស់ផ្ទះឆ្នាំ២០៣២។
យ៉ាងណាក្ដី រុស្សីបានធ្វើការដេញថ្លៃដូចគ្នាសម្រាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ ក្រោយជោគជ័យធ្វើជាម្ចាស់ផ្ទះ World Cup ២០១៨។
នេះជារឿងដែលធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់ ក៏ព្រោះតែថ្មីៗនេះរុស្សីត្រូវបានដកចេញមិនឲ្យពាក់ព័ន្ធពីការប្រកួតក្នុង UEFA និង FIFA។ ការដកចេញនេះ បន្ទាប់ពីរុស្សីបានធ្វើការ ឈ្លា.ន ពា.ន លើប្រទេសអ៊ុយក្រែន។
ចំពោះម្ចាស់ផ្ទះ Euro ២០២៨និង២០៣២ នឹងប្រកាសនៅខែ កញ្ញា ឆ្នាំ ២០២៣៕