ទឹកចិត្តស្នេហាជាតិរបស់ប្រជាជនអ៊ុយក្រែនកាន់តែខ្លំាងឡើង!លុយលែងសំខាន់ដូចទឹកដី Lomachenko ស្ម័គ្រ ស្លា.ប់ ការពារជាតិក៏មិនទៅប្រកួតដណ្ដើមខ្សែក្រវាត់ដែរ
កំពូលអ្នកប្រដាល់ Vasyl Lomachenko ហាក់មិនចាប់អារម្មណ៍ចង់ទៅប្រកួតវិញឡើយ ទោះបីប្រទេសអ៊ុយក្រែនបើកផ្លូវឲ្យទៅប្រកួតក៏ដោយ ព្រោះតែគេចង់បន្តការពារជាតិ ទ.ល់ នឹងរុស្សី។
ថ្មីៗកន្លងទៅនេះអ្នកចាប់គូ (Promoter) Bob Arum បានបញ្ជាក់ថា លោកទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលអ៊ុយក្រែនក្នុងការមានសិទ្ធិអាចនាំ Lomachenko អាចចេញពីប្រទេសដើម្បីត្រៀមខ្លួនប្រកួតជាមួយ George Kambosos។
លោក Arum បានបញ្ជាក់ថា រដ្ឋាភិបាលអ៊ុយក្រែនសប្បាយសម្រាប់ការអនុញ្ញាតឲ្យ Lomachenko ប្រកួតទល់នឹង Kambosos និង Usyk វាយជាមួយ Joshua។
ត្បិតតែមានការចាប់គូបែបនេះក្ដីប៉ុន្តែ Lomachenko ដូចជាគ្មានចេតនាចង់ប្រកួតដណ្ដើមខ្សែក្រវាត់ជាមួយ Kambosos ឡើយ ។
បើតាមអ្នកចាប់គូ Lou DiBella បានប្រាប់សារព័ត៌មានក្នុងពេលថ្មីៗនេះថា លោកបានទៅនិយាយជាមួយលោក Egis Klimas ដែលជាអ្នកគ្រប់គ្រងរបស់ Lomachenko ហើយគេបានបញ្ជាក់ថា Loma នឹងមិនអាចប្រកួតជាមួយ George បានឡើយ។
Loma ក៏មិនបានផ្ដល់ចម្លើយដែរ ដូច្នេះការប្រកួតមិនអាចកើតឡើងឡើយ។
Lomachenko និងមិត្តរួមជាតិ Usyk បច្ចុប្បន្នកំពុងស្ថិតនៅ ស.ម រ ភូមិជួរមុខការពារទីក្រុងគៀវ។ មកទល់នឹងពេលនេះប្រទេសរុស្សីបាន វា.យ លុ.ក និង ឈ្លា.ន ពា.ន ប្រទេសអ៊ុយក្រែនអស់រយៈពេលជិតមួយខែហើយ។
ពលរដ្ឋអ៊ុយក្រែនជាច្រើនបានចូលស្ម័គ្រចិត្តបម្រើទ័ពដើម្បីការពារប្រទេសរបស់ពួកគេ។
កង ក ម្លាំ.ង រុស្ស៊ី បានរុលមកកាន់កៀកក្រុងគៀវហើយ ដោយបន្ដ ផ្លោ.ង គ្រា.ប់ ចូលទីក្រុងនេះកាន់តែខ្លាំងឡើង។ នៅតាមបណ្ដាក្រុងសំខាន់ៗដទៃទៀត ក៏រុស្ស៊ីកំពុង វា.យ ប្រ .ហា.រ ទាំងថ្ងៃទាំងយប់ដែរ ដោយលែងខ្វល់ពីជនស៊ីវីល ចាស់ ក្មេងអ្វីទៀតហើយ។
អ្វីដែលសំខាន់នៅពេលនេះ រុស្ស៊ី ក្រោមបញ្ជារបស់បុរសខ្លាំងពូទីន ត្រូវតែយកឈ្នះលើអ៊ុយក្រែនឱ្យបានក្នុង ស ង្គ្រា.ម មួយនេះ។ ដោយឡែកបើងាកទៅមើល ទឹកចិត្តរបស់ទ័ពអ៊ុយក្រែនវិញ ក៏មិនព្រមចុះ ចា.ញ់ ដូចគ្នា។
កាលពីម្សិលមិញនេះ ប្រមុខថ្នាក់ដឹកនាំអ៊ុយក្រែន បានប្រកាសជំហរថាមិន ទ ម្លា.ក់ អា វុ.ធ ចុះ ចា.ញ់ នោះទេ ពួកគេនឹងបន្ដ ច្បាំ.ង រហូតទោះសល់ទាហានត្រឹមតែម្នាក់ ក៏មិនរត់ចោលជួរដែរ៕