ចប់គ្រប់យ៉ាងសម្រាប់រុស្ស៊ី សូម្បីតែបាល់ទាត់គេមិនឱ្យលេងផង!
តុលាការបដិសេធសំណើ រុស្ស៊ីសុំចូលរួមប្រកួត World Cup វគ្គ Play-off ក្រោយ ស ង្គ្រា.ម ឈ្លា.ន ពា.ន អ៊ុយក្រែន ពីសំណាក់រុស្ស៊ីកើតឡើងតាំងពីចុងខែកុម្ភៈ ឆ្នាំ២០២២មក
FIFA បានសម្រេចដកក្រុមជម្រើសជាតិរុស្ស៊ីពីការប្រកួតទាំងអស់ ដែលក្នុងក៏មានការប្រកួត World Cup វគ្គ Play-off តទល់នឹងក្រុមជម្រើសជាតិប៉ូឡូញផងដែរ។
នៅក្នុងការប្រកួត Play-off មួយនេះ ប៉ូឡូញសុំមិនប្រកួតជាមួយតាំងពី FIFA មិនទាន់សម្រេចម្ល៉េះ។
ពាក់ព័ន្ធនឹងរឿងទាំងនេះក្រុមជម្រើសជាតិរុស្ស៊ី មិនពេញចិត្តនឹងការសម្រេចដ៏តឹងតែងមួយនេះ ក៏សម្រេច ប្ដឹ.ង ទៅកាន់តុលាការមជ្ឈត្តកម្មសម្រាប់កីឡា (Court of Arbitration for Sport) ។
នៅក្នុងថ្ងៃនេះតុលាការខាងលើបានសម្រេចឲ្យរក្សាសេចក្ដីសម្រេចរបស់ FIFA ដដែលដោយ មិនអនុញ្ញាតឲ្យក្រុមជម្រើសជាតិរុស្ស៊ីចូលរួមការប្រកួតនោះ។
ដូច្នេះការប្រកួត World Cup វគ្គ Play-off តទល់នឹង ប៉ូឡូញនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះគឺមិនកើតមាននោះទេ។
ចំពោះការដករុស្ស៊ីចេញពីប្រកួតទាំងអស់របស់ក្របខ័ណ្ឌ UEFA ខាងតុលាការខាងលើក៏សម្រេចនៅតែមិនឲ្យក្រុមជម្រើសជាតិនេះចូលលេងដដែល៕