សារព័ត៌មានមហាខ្មែរ

អីយ៉ាៗ ខួបកំណើត ស៊ន សៀវម៉ី មើលទៅសាមញ្ញ តែមានក្តីសុខ…

48

កញ្ញា ស៊ន សៀវម៉ី គឺជាកីឡាការិនី ជម្រើសជាតិរបស់កម្ពុជា ផ្នែកកីឡាតេក្វាន់ដូ។ សៀវម៉ី ត្រូវបានគេប្រសិទ្ធនាម ជាវីរកីឡាការិនី បន្ទាប់ពីកញ្ញា កែប្រែប្រវត្តិសាស្ត្រកីឡារបស់កម្ពុជា ដោយដណ្តើមបានមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៧ នៅទីក្រុងអ៊ិនឆន ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម ៣សម័យកាលផងដែរ។


លុះដល់ ព្រឹក នាថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ កន្លងផុតទៅនេះ កីឡាការិនី តេក្វាន់ដូ ដ៏ល្បាញល្បី របស់កម្ពុជា រូបនេះ បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបគាត់បានរកឃើញគូជីវិត របស់ខ្លួនហើយ ដោយបានភ្ជាប់ពាក្យជាមួយ បុរសសង្ហាម្នាក់ ជាអ្នកថតរូបអាជីពមួយរូប គឺលោក កែវ ដេវីត។


មើលទៅអ្នកទាំងពីរ បានបង្ហាញការសប្បាយរីករាយ និងពេញចិត្តគ្នាទៅវិញទៅមក ខ្លាំងណាស់ ក្នុងថ្ងៃដ៏ពិសេសនេះ។ ក្នុងនោះផងដែរ ក៏មានវត្តមានភ្ញៀវកិត្តិយស មិត្តភក្តិ ព្រមទាំងសាច់ញាតិទាំងសងខាង បានមកចូលរួមក្នុងពិធីនេះ ប្រកបដោយទឹកមុខស្រស់ស្រាយគ្រប់ៗគ្នា។


ចំណែកនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២០ នេះ ចំថ្ងៃបុណ្យភ្ជុំ ហើយក៏ត្រូវជាថ្ងៃខួបកំណើត របស់ កញ្ញា ស៊ន សៀវម៉ី ផងដែរនោះ គេឃើញ កីឡាការិនី រូបនេះ បានបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹកជាមួយ គូដណ្តឹង ហើយភ្ជាប់សារដ៏មានន័យមួយឃ្លាថា “សាមញ្ញតែមានក្ដីសុខmybithday”។


ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម អ្នកគាំទ្រជាច្រើន នាំគ្នា ចូល comment ថា ៖ ស្អាតណាស់ចែម៉ី, រីករាយថ្ងៃខួបកំណើត អាយដលរបស់ខ្ញុំ, មើលទៅ Sweet ណាស់ អាយដល ព្រមទំាងនៅមានពាក្យជូនពរជាច្រើនទៀត លាយឡំនិងការសរសើរថា សៀវម៉ី ពិតជាស្រស់ស្អាតណាស់ ក្នុងឈុតសំលៀកបំពាក់មួយនេះ។៕

អត្ថបទទាក់ទង