ខ្លាំងបាត់ ! សម រង្ស៊ី ចង់ឲ្យព្រះមហាក្សត្រលាលែងពីប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

មេដឹកនាំ​គណបក្សប្រឆាំង លោក សម រ​ង្ស៊ី បាន​ចាត់​ទុក​ស្ថាប័ន​ឧត្តម​ក្រម​ប្រឹក្សា​នៃ​អង្គចៅក្រម​ជា​ស្ថាប័ន​លេងសើច និង ចង់​ឲ្យ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះ​អង្គជា​ព្រះប្រធាន​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នោះ​លាលែង​ពី​តំណែង​នោះ​ថែម​ទៀត ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​មាន​រយៈ​ប្រមាណ​៣​នាទី ដែល​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​២៥ តុលា ២០២០ លោក សម រ​ង្ស៊ី បាន​លើក​ឡើង​ដដែល​ជា​ដដែល​ដោយ​ចោទប្រកាន់​ស្ថាប័ន​តុលាការ​ជា​ស្ថាប័ន​ដែល​ប្រជារាស្ត្រ​ខ្មែរ​ស្អប់​ជាងគេ ព្រោះតែ​ស្ថាប័ន​តុលាការ គឺជា​ឧបករណ៍​សម្រាប់​ឱ្យ​អ្នកមាន​អំណាច អ្នកមាន​លុយ​ធ្វើបាប​អ្នក​ក្រីក្រ និង​អ្នក​ទន់ខ្សោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​មេ​បក្ស​ប្រឆាំង​ដ៍​ល្បីឈ្មោះ​រូប​នេះ តុលាការ ដើរតួ​នាទី​សំខាន់​ណាស់ ជា​អ្នករក​យុត្តិធម៌​ដល់​ពលរដ្ឋ​ខ្មែរ ហើយ​ថា ដើម្បី​ដំណើរការ​ដោយ​យុត្តិធម៌ និង ត្រឹមត្រូវ គឺ​ត្រូវ​តែ​រុះរើ​ស្ថាប័ន​មួយ​នេះ​ហើយ​រៀបចំ​ឡើង​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក​ជិន ម៉ា​លី​ន បាន​ប្រាប់ RFI ថា ការ​រិះគន់ និង​ស្អប់​តុលាការ​របស់​លោក​សម រ​ង្ស៊ី​នេះ គឺជា​រឿង​ធម្មតា ដោយសារ​តែ​លោក​ថា គឺ​តុលាការ​នេះ​ហើយ​ដែល​ជា​អ្នក​បាន​ផ្តន្ទាទោស​ទៅ​លើ​រូប​គាត់ និង​ក្រុម​របស់​គាត់​ដែល​បាន​ប្រ​ពឹត្ត​បទល្មើស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពាក់​ព័​ន្ឋ​នឹង​លោក សម រ​ង្ស៊ី ចង់​ឲ្យ​ព្រះ​ហា​ក្សត្រ​លាលែង​ពី​ព្រះប្រធាន​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម លោក ជិន ម៉ា​លី​ន បាន​សង្កត់ធ្ងន់​ថា ស្ថាប័ន​តុលាការ​កម្ពុជា នឹង​សិក្សា​ផ្លូវច្បាប់​លើ​ពាក្យ​សម្តី​រិះគន់​របស់​លោក​សម រ​ង្ស៊ី មក​លើ​អង្គ​ព្រះមហាក្សត្រ​នេះ ។ លោក​ថា ប្រសិនបើ​តុលាការ​រក​ឃើញ​ធាតុ​ផ្សំ​នៃ​បទល្មើស​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ នោះ​តុលាការ​នឹង​ដំណើរការ​នីតិវិធី​លើ​លោក​សម រ​ង្ស៊ី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណា លោក​សម រ​ង្ស៊ី បាន​សម្តែង​ការ​មិន​ខ្លាចញញើត​និង​ការ​អនុវត្ត​ច្បាប់​មក​លើ​រូប​លោក​នោះ​ទេ ដោយ​លោក​ថា ចង់​យក​លោក​ទៅ​ផ្តន្ទាទោស ក៏​ផ្តន្ទាទោស​ទៅ ។ លោក​សម រ​ង្ស៊ី និយាយ​បែប​នេះ មុន​និយាយ​រិះគន់​ដល់​អង្គ​ព្រះមហាក្សត្រ​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​បរប​ស់លោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ឆ្នាំ​២០១៩ លោក​សម រ​ង្ស៊ី ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់ទោស​ចំនួន​ពីរ​លើក​រួច​មក​ហើយ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​។ ការ​ចោទប្រកាន់ និង​កាត់ទោស​ទាំងនេះ គឺ​បន្ទាប់​ពី​រូប​លោក​បាន​ចាត់​ទុក​ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ​ដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​បោះ​ឆ្នោត​អាណត្តិ​ទី​៦ គឺជា​ព្រះរាជ​សារ​ក្លែងក្លាយ ឬ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មានការ​គាបសង្កត់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុង​ក្រោយ គឺ​លោក​សម រ​ង្ស៊ី បាន​រិះគន់​ព្រះមហាក្សត្រ​កម្ពុជា​ថា ជា​ចំណាប់ខ្មាំង និង​ជា​អា​យ៉ង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែននោះថែ​មទៀត ​៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង