លោក ហ៊ុន សែន ៖ ហូរ វ៉ា​ន់ ចាស់​ជាង​ខ្ញុំ​មែន​តែ​ខ្ញុំ​ហៅ “​អាវ៉ា​ន់​”

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ា​ន់ ដោយ​បាន​ផ្ញើ​សារ​ព្រមាន​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ តុលា ២០២០ នៅ​ក្នុង​ឱកាសលោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែ​កា​ប្លិ៍​ឆ្លងកាត់​ទន្លេបាសាក់ ត​ភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះ​ពេជ្រ ទៅ​កាន់​ទីក្រុង​រណប​កោះន​រា និង​ពី​កោះន​រា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងខ្ញុំ មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ដោយ​លើកយក​នូវ​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​មាន​ខ្លឹមសារ​ដូច​តទៅ​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​អាវ៉ា​ន់​” ហ្នឹង គឺ​ហូរ វ៉ា​ន់ ចាស់​ជាង​ខ្ញុំ​មែន​តែ​ខ្ញុំ​ហៅ “​អាវ៉ា​ន់​”​។ “​អាវ៉ា​ន់​” អើយ ឈប់​បាន​ឈប់​ទៅ “​អាវ៉ា​ន់​” ប្រពន្ធ​កូន​ហ្អែ​ង នៅ​ភ្នំពេញ​នេះ​ទេ ហ្អែ​ង​កុំ​ជ្រុល​ពេក សម្តី​ហ្អែ​ង​បញ្ជា នៅ​ក្នុង​ទូរស័ព្ទ​ទាំងអស់​។​រឿង​អី​ហ្អែ​ង​មក​បញ្ជា​ប្រឆាំង​ទូត​ចិន ប្រឆាំង​នឹង​វត្តមាន​យោធា​ចិន ពួក​ហ្អែ​ង​ឆ្កួត​ៗ ប្រយ័ត្ន ! ប្រពន្ធ​កូន​ហ្អែ​ង​ដេក​អត់​សុខ​ទេ កំពុង​តែ​ភ័យ ហ្អែ​ង​ឈប់​បាន​ឈប់​ទៅ ចំណាស់​ហ្នឹងហើយ ទោះបីជា​ហ្អែ​ង​ដណ្តើម​អំណាច​បាន គេ​ក៏​មិន​ឱ្យ​ហ្អែ​ង​ធ្វើ​កុង​សី​ដែរ​»​។​ហ្អែ​ង​ជា​មេខ្លោង នៃ​អំពើ​ក្បត់ អ​ញ្ចឹ​ង​រឿង​អី​មិន​ចាត់ការ​ពួក​ក្បត់​នៅ​ខាងក្នុង បើ​ពួក​ក្បត់​នៅ​ខាងក្នុង​ទទួល​បទបញ្ជា​ពី​អា​មេ​ក្បត់ ដូច្នេះ​អាជ្ញាធរ តុលាការ​គេ​ចាត់ការ អាហ្នឹង​រឿង​ត្រឹមត្រូវ​តាម​ច្បាប់ ព្រោះ​អា​មេចោ​រត់គេច​ខ្លួន ដល់​ទៅ​បញ្ជា​កូនចោរ​ឱ្យធ្វើ​សកម្មភាព មិន​អា​កូនចោរ​ជាប់គុក អ​ញ្ចឹ​ង​ហ្អែ​ង​កុំ​រុញ​គេ​ឱ្យ​ជាប់គុក​ណា ហ្អែ​ង​ត្រូវ​ចាំ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តើ​ចិន​មាន​កងទ័ព​នៅ​កម្ពុជា​ទេ កម្ពុជា​បានឱ្យ​សិទ្ធិ​ចិន​ដាក់​ទ័ព​នៅ​កម្ពុជា​តាំងពី​កាលណា ? ខ្ញុំ​បញ្ជាក់​ឡើង​វិញ ខ្ញុំ​ធុញទ្រាន់​ជាមួយ​ជនបរទេស​មួយ​ចំនួន បូក​ជាមួយ​ខ្មែរ​យើង​ដែល​រុញ​សភាពការណ៍​ហ្នឹង​។​…​យើង​ធុញទ្រាន់​ណាស់​ហើយ​អស់លោក​អ្នក នាយក​រដ្ឋមន្ត្រី​និយាយ​មិន​ស្តាប់ លោក​ឯង​មាន​ភស្តុ​តាង​ឯណា សូម​បញ្ចេញ​មក​ថា កម្ពុជា​មាន កិច្ចព្រមព្រៀងសម្ងាត់​ជាមួយនឹង​ចិន ប្រើប្រាស់​ផ្តាច់មុខ​នូវ​កំពង់​ផែ​រាម រយៈពេល​៣០​ឆ្នាំ​»​។​«​ឥឡូវ អ្នកឯង​ប៉ុនប៉ង​ធ្វើ​អ្វី​ជាមួយ​ខ្ញុំ បានជា “​វត្តមាន​ចិន​ៗៗ” ហើយ​ពួក​អា​ក្រុម​ក្បត់ជាតិ​នេះ​គឺ បំផុស​មនុស្ស​ឱ្យធ្វើ​សកម្មភាព ប្រឆាំង​ទូត​ចិន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ពួក​ហ្អែ​ង​ហ៊ាន​ស្បថ​ឱ្យរ​ន្ទៈ​បាញ់​ទេ បើ​និយាយ​ពី​កងទ័ព​ចិន ប៉ុន្តែ​គេ​ធ្វើ​នេះ​ដើម្បី​ជា​មូលហេតុ ដើម្បី​ឈាន​ទៅ​មួយ​ជំហាន​ទៀត​ឈាន​ដល់ ការ​ផ្តួលរំលំ បើសិនជា​គេ​ប្រមូល​កម្លាំង​បាន ប៉ុន្តែ​ពួក​ហ្អែ​ក​គ្មាន​ផ្លូវ​ទេ​»​។​ «​ប្រាប់​ឱ្យ​ហើយ តម្លៃ​សន្តិភាព​នេះ​ធំ​ណាស់ អត់​យក​អី​មក​ជំនួស​វា​បាន​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រៅពី​ផ្ញើ​សារ​ជា​សា​ធា​ណៈ​ទៅ​កាន់​លោក ហូរ វ៉ា​ន់ ខាងលើ លោក​ប្រមុខ​រាជរដ្ឋាភិបាល​ហាក់​ព្រមាន​ជា​មុន​ទៅ​កាន់​ភរិយា​លោក ហូរ វ៉ា​ន់ កុំ​ឲ្យ​មានការ​ពាក់​ព័​ន្ឋ ពិសេស ការ​ជួយ​ចេញ​លុយកាក់​ផ្គត់ផ្គង់​ដល់​អ្នក​ចូល​ធ្វើ​អ្នក​បាតុកម្ម​ផ្សេង​ៗ​ដែល​មិន​ពេញចិត្ត​នឹង​ទ​ង្វើ​អសកម្ម​មួយ​ចំនួន​របស់​រាជរដ្ឋាភិបាល​ផង​ដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង