ព្រះមហាក្សត្រសម្រេចផ្តល់នីតិសម្បទាដល់លោក សុន ឆ័យ សម្រាប់សិទ្ធិធ្វើនយោបាយ
រាជធានីភ្នំពេញ ៖ ទីបំផុតព្រះមហាក្សត្របានសម្រេចផ្តល់នីតិសម្បទាឡើងវិញ ដល់លោក សុន ឆ័យ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងមនុស្ស២នាក់ទៀត។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ ព្រះមហាក្សត្រ ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ គឺបានសម្តេចផ្តល់នីតិសម្បទាឡើងវិញ ក្នុងសិទ្ធិធ្វើនយោបាយដល់លោក សុន ឆ័យ លោកវ៉ា សាមុន និងលោក តាវ គឹមឈុន។
មាត្រា២ ក្នុងព្រះរាជក្រឹត្យនេះ បានលើកឡើងថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យ ចាប់ពីឡាយព្រហត្ថលេខាតទៅ៕