សំណុំរឿងប៉ ងរំ លំ រដ្ឋា ភិ បា ល តុលា កា រកោះ ហៅ លោក សម រង្ស៊ី និងមន្រ្តីCNRP៨រូបទៀត!
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និង ភរិយា គឺលោកស្រី ជូឡុង សូមួរ៉ា ត្រូវបានតំណាងអយ្យ កា រអ មសាលាដំបូងរាជធានីភ្នំពេញចេញដីកាប ង្គា ប់ឲ្យចូលខ្លួ នក្នុ ងសវនាការ ដែលតាមគ ម្រោ ងនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១១ វិច្ឆិកា ២០២០ ។
ក្រៅពីមេបក្សប្រឆាំងដ៍ល្បី និងភរិយាតំ ណាងអ យ្យកា រ ក៍បានកោះហៅមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ៧រូបផ្សេងទៀតឲ្យចូលរួមក្នុងសវ នាកា រនៅព្រឹកថ្ងៃទី១១ វិច្ឆិកា ផងដែរ ។ អតីតតំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៧រូបផ្សេងទៀតនោះរួមមាន ៖ អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និង លោក នុត រំដួល ។
អ្នកទាំង៧រូបរួមទាំងលោក សម រង្ស៊ី និង ភរិយាផងនោះ ត្រូវបានតុលា ការចោ ទពីបទ«ឧ ប ឃា ត» កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៩មកម្ល៉េះ ក្រោយមានអំណះអំណាងថា អតីតមេដឹកនាំនិងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិខាងលើប៉ុ ន ប៉ ងធ្វើ រដ្ឋ ប្រ ហា រទ ម្លា ក់រា ជរដ្ឋា ភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ដោយឡែក អតីតសមាជិកគណបក្សសង្គ្រោះជាតិ២នាក់ក្នុងខេត្តបាត់ដំបង ដែលគាំទ្រលោក កឹម សុខា ត្រូវបានចា ប់ ខ្លួ ន កាលពីចុងសប្តាហ៍មុន ហើយតុលាការរាជធានីភ្នំពេញបានស ម្រេ ចចោ ទ ប្រ កា ន់ ពួកគេថា «ប្រ មា ថ ព្រះមហាក្សត្រ»ដោយយោងតាមបញ្ញត្តិថ្មីនៃក្រមព្រ ហ្ម ទណ្ឌដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨។
ពួកគេទាំងពីរនាក់ គឺលោក ហង្ស សេង អាយុ៦៩ឆ្នាំ និងលោក គង់ ប៊ុនហ៊ាង អាយុ៦៦ឆ្នាំ ដែលជាអតីតសមាជិកប្រតិបត្តិខេត្តបាត់ដំបង ហើយជាអ្នកនយោបាយជាមួយអតីតគណបក្សសិទ្ធិមនុស្ស ដែលគ្រប់គ្រងដោយលោក កឹម សុខា។
អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានប្រាប់ VOA កាលពីរសៀលថ្ងៃអង្គារនេះថា ពួកគេទាំងពីរនាក់ត្រូវបានចោ ទ ប្រកាន់ពីបទ«ប្រ មា ថ ព្រះមហាក្សត្រ» ដោយយោងតាមមាត្រា៤៣៧ ដែលអាចឲ្យពួកគេជា ប់ព ន្ធនា គា រ រហូតដល់៥ឆ្នាំ ប្រសិនបើរកឃើញកំហុ ស។
បញ្ញត្តិដែលចែងពីបទ«ប្រ មា ថព្រះមហាក្សត្រ» ត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ដែលរ ងកា ររិះ គ ន់ថា កំ ហិ តសេ រីភា ពនៃការបញ្ចេ ញមតិ និងប្រើប្រា ស់ដើ ម្បីបំ បិ ទសំ ឡេងប្រ ឆាំ ងរដ្ឋាភិបាល។ ក្រោយការបង្កើតបញ្ញត្តិនេះ មនុស្សមួយចំនួនត្រូវបានចា ប់ខ្លួ ន ហើយការចា ប់ខ្លួ ន ស កម្ម ជ ន ប ក្សប្រឆាំងពីររូបនេះជាករណីថ្មី ដែលត្រូវបានក្រុមសិទ្ធិមនុស្សរិះគន់ ៕