លោក សុខ ទូច ថាខ្មែរបាត់កោះត្រល់ដោយសារខ្មែរគ្មានមាយាទ

ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច បាន​អះអាង​ថា សៀវភៅ​មួយ​ដែល​លោក​បាន​អាន​គឺ​ការ​បាត់បង់​កោះត្រល់ គឺ​ដោយសារ​ខ្មែរ​គ្មាន​មាយា​ទ ។​

​នៅ​ក្នុង​វេទិកា​ជជែក​ពិភាក្សា​តុមូល​ស្តី​ពី «​តើ​កម្ពុជា​ត្រៀមខ្លួន​យ៉ាងដូចម្តេច​សម្រាប់​ថ្ងៃនេះ និង​ថ្ងៃស្អែក​» ដែល​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ២០២០ ក្រៅពី​លើក​ឡើង​ដោយ​សំអាង​លើ​សៀវភៅ​ដែល​លោក​ធ្លាប់​អាន លោក សុខ ទូច ហាក់​យល់​ពី​ចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​ច្បាស់ ដោយ​លោក​បាន​បញ្ជាក់​ទៀត​ថា ខ្មែរ​គ្មាន​មាយា​ទ ព្រោះតែ​ខ្មែរ​ខ្លាច​រលក និង​ការ​ធ្វើ​ដំណើរ​ឆ្ងាយ ។​

យ៉ាងណាក៍ដោយ លោក សុខ ទូច មិនបានបង្ហាញអំពីទំព័រនិងសៀវភៅដែលលោកអះអាងថាលោកធ្លាប់​អាននិងអ្នកនិពន្ឋដែលសរសេរដៀលខ្មែរនោះទេ ។

​សូម​បញ្ជាក់​ថា បើ​តាម វី​គី​ភី​ឌា កោះត្រល់ (Koh Trol / Koh Tral) ដែលបច្ចុប្បន្នគ្រប់គ្រងដោយប្រទេសវៀត​ណាម មាន​ចម្ងាយ ៤ គ​.​ម ពី កោះសេះ ប្រមាណ ១៣ គ​.​ម ពី​ឆ្នេរសមុទ្រ​កម្ពុជា ជា​ស្រុក​ចំណុះ​អោយ ខេត្ត​ក្រមួនស និង មាន​ចម្ងាយ​ប្រហែល ៤៥ គ​.​ម​ពី ខេត្ត​ពាម កម្ពុជា​ក្រោម (​ប្រទេស​វៀ​ណា​ម​សព្វថ្ងៃ​)​។ កោះ​នេះ​មាន​ផ្ទៃក្រឡា ៥៧៤ គ​.​មកា​រ៉េ ហើយ​មាន​ទំហំ​ជិត​ប៉ុន​ប្រទេស​សង្ហ​បូ​រី នៅ​លើ​កោះមាន​ប្រជាជន​ប្រ​ម៉ា​ណ​ជា​៥​សែន​អ្នក​ក្នុង​នោះ​មាន​ប្រជាជន​ខ្មែរ​ប្រហែលជា ២០០​គ្រួសារ រួម​បញ្ចូល​ទាំង​ខ្មែរ​កម្ពុជា​ក្រោម និង​ខ្មែរ​ដែល​មក​ពី​ខេត្តកំពត ក្រៅពី​នោះ​សុទ្ធសឹងតែ​ជា​ប្រជាជន​យួន ហើយ​ប្រជាជន​វៀតណាម​បាន​នៅ​ទីនោះ​យូរ​ជាងគេ​ចាប់តាំងពី​ឆ្នាំ ១៧៧០ ។​

​កោះត្រល់​មាន​ឆ្នេរសមុទ្រ​សរុប​ជាង​១០០​គម ហើយ​មាន​ឆ្នេរ​ស្អាត​ៗ​ជា​ច្រើន តែ​គួរ​ឲ្យ​ស្តាយ​ណាស់​កោះ​នេះ​មិន​មាននៅ​សេះសល់​ឈ្មោះ​ខ្មែរ​សួ​ម្បី​តែ​មួយ​ម៉ាត់​បើ​និយាយ​ពី​រមណីយដ្ឋាន​នៅ​ទីនោះ រួម​មាន ទឹកឆា​ឬ ទឹកធ្លាក់ មាន​២​កន្លែង ១ រមណីយដ្ឋាន​ទឹកឆា គំនូរ (SUOI TRANH) ២ រមណីយដ្ឋាន​ទឹកឆា ថ្ម​តុ​ក (SUOI DA BAN) មាន​ឆ្នេរ​ស្អាត់​ៗ​ជា​ច្រើន​ទៀត​ដូច​ជា ១ ឆ្នេរ​ផ្កាយ (BAI SAO) ២ ឆ្នេរ ធំ (BAI THOM) ៣ ឆ្នេរ វែង (BAI DAY) នឹង​ឆ្នេរ​មួយ​ចំនួន​ធំ​ទៀត​៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង