នយោបាយផ្សេងពីការងារមនុស្សធម៌! ជ ម្លោះ ន យោ បា យ ចេញឲ្យ ឆ្ងាយ លោក កឹម សុខា ផ្តល់លុយ៥ពាន់ដុល្លារជូនលោក ហ៊ុន សែន
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងជាដៃ គូ ក្នុងជ ម្លោះ ន យោ បា យ ដ៍ស្រួ ច ស្រា វជាមួយលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទុករឿងនយោបាយដោយឡែក ដោយងាកមកជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដោយបានបរិច្ចាគថវិកា ៥០០០ដុល្លារ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចែកជូនប្រជាពលរដ្ឋដែលបាននិងកំពុងរ ង គ្រោះ ដោយទឹកជំនន់ ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី ០១ កញ្ញា ដល់ព្រឹកថ្ងៃទី១៥ ខែតុលានេះ បានបង្ហាញថា ជំនន់ទឹកភ្លៀងនៅឆ្នាំ២០២០ បានធ្វើអោយប៉ះពាល់ដល់រាជធានី-ខេត្តចំនួន១៩ ស្មើនឹង៦៩ ក្រុង ស្រុក ខណ្ឌ និងឃុំចំនួន២៥៨ឃុំសង្កាត់នៅទូទាំងប្រទេស។
ក្រៅពីផលប៉អះពាល់ខាងលើ ជំនន់ទឹកភ្លៀងក៍បានឆ ក់ យ កជី វិ ត ម នុ ស្ស ១៣នា ក់ (កើនម្នាក់បើធៀបនឹងរបាយការណ៍ពីថ្ងៃម្សិលមិញ) ក្នុងនោះប្រជាជន រ ង គ្រោះ មានចំនួន៤៨,៣១៧គ្រួសារ ស្មើប្រមាណ១៩៣,២៦៨នាក់ ហើយប្រជាជន៣,០៩៤គ្រួសារស្មើប្រមាណ១២,៣៧៦នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។ សាលារៀនចំនួន៤២៥កន្លែងរងការជន់លិច ស្រូវប្រមាណ១៣១,៣២៩ហិកតា (ខូចខាតប្រមាណ៦,៦៥៧ហិកតា) ខូចខាតដល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវគ្រួសក្រហមប្រមាណ២០២គីឡូម៉ែត្រ ស្ពានចំនួន២៤កន្លែង និងប៉ះពាល់ដល់ប្រឡាយមេ ប្រឡាយរង និងប្រឡាយស្រោចស្រព ប្រមាណ៣៥២.៤ គីឡូម៉ែត្រ ៕
រាជធានី ខេត្ត ដែលកំពុងរងផលប៉ះពាល់ពីទឹកជំនន់នេះរួមមាន ៖ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែតុលា ឆ្នាំ២០២០ រាជធានី-ខេត្ត នៅតំបន់វាលទំនាបកណ្ដាល រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ ខេត្តកណ្ដាល និង រាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់ជាបន្តបន្ទាប់ទៀត ។
លោក កឹម សុខា ក៏ធ្លាប់បានចូលរួមជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាល ដើម្បីជាចំណែកដោះស្រាយបញ្ហា ប្រឈមនានាដែលបានកើតឡើងនៅកម្ពុជា ដូចជាជួយឧបត្ថម្ភ៥០០០ដុល្លារដល់កម្មវិធីប្រ យុ ទ្ធប្រ ឆាំ ង ទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ និងជួយឧបត្ថម្ភដល់ជ ន រង គ្រោះ ដោយសារបា ក់រ លំអ គារនៅខេត្តកែបផងដែរ ៕