សារព័ត៌មានមហាខ្មែរ

រឿង​ក្តី​លោក​កឹម សុខា ត្រឡប់​មក​រក​ភាព​មិន​ប្រាកដ​ប្រជា​ឡើង​វិញ​

3

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​មិន​ទាន់​បាន​សំរេច​ថា តើ​នឹង​បន្ត​រឿងក្តី​ក្បត់​ជាតិ​របស់​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា រឺក៏​យ៉ាងណា​នោះឡើយ ទោះបី​យ៉ាងណា​មេធាវី​របស់​លោក​បាន​ដាក់​សំណើ​ថ្មីៗ​ដើម្បី​ឱ្យ​តុលាការ​បន្ត​ជំនុំ​ជម្រះក្តី​របស់​លោក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ​«​សមគំនិត​ជាមួយ​អំណាច​បរទេស​»​ហើយ​ការជំនុំជម្រះ​បានចាប់ផ្តើម​នៅ​ដើមខែ​មករា​។ ទោះយ៉ាងណា​ក៏ដោយ​ការជំនុំជម្រះ​ក្តី​ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចប់​ក្នុង​រយៈពេល​បី​ខែ​ត្រូវបាន​ផ្អាក​នៅ​ខែមីនា​ដោយសារតែ​ជំងឺ​រាតត្បាត​កូ​វីត​១៩ ។​ ​លោក អ៊ី រិ​ន អ្នកនាំពាក្យ​តុលាការ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា តុលាការ​ទើប​ទទួលបាន​លិខិត​ចុះហត្ថលេខា​ដោយ​ក្រុម​មេធាវី​របស់លោក កឹម សុខា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បន្តថា លោក​ចៅក្រម​កុយ សៅ ដែលជា​ប្រធាន​ទទួលបន្ទុក​ករណីនេះ​នឹងធ្វើ​ការសម្រេចចិត្ត​ដោយ​ផ្អែកលើ​នីតិវិធី​។​ ​លោក​បន្តថា​៖« ប្រធាន​អង្គជំនុំជម្រះ​កំពុង​ពិចារណា​ថា​តើ​ត្រូវ​បន្ត​រឿងក្តី​នេះ​ទៀត​ឬ​អត់ ។ រហូតមកដល់​ពេលនេះ​លោក​មិនទាន់​បានធ្វើ​ការសម្រេច​ចិត្ត​នៅឡើយ​ទេ​ដោយ​លោក​កំពុងតែ​ពិនិត្យ​សំណើ​នេះ​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យោងតាម​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​មេធាវី​បួនរូប​របស់លោក កឹម សុខា គឺ​លោក​ចាន់​ចេ​ន លោកស្រី ម៉េង​សុភា​រី លោក​អាង ឧ​ត្ត​ម និង​លោក​ផេង ហេង​ដែល​ត្រូវបាន​បញ្ជូនទៅ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​គឺ​លោក តាំង ស៊ុន​ឡាយ ក្រុម​មេធាវី​បានស្នើ​សុំ ឲ្យ តុលាការ​បន្ត​ជំនុំ​ជម្រះក្ដី​ឡើងវិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លិខិត​នោះបាន​ឲ្យ​ដឹងថា​៖«​យើងខ្ញុំ​សូម​ជូនដំណឹង​ដ​ឯកឧត្តម​ប្រធាន [​តាំង ស៊ុន​ឡាយ​]៖ បច្ចុប្បន្ននេះ​ស្ថានភាព​នៃ​ជំងឺ​កូ​វីត ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ដូចដែល​បាន​រាយការណ៍​ដោយ​ក្រសួងសុខាភិបាល​រាល់ថ្ងៃ​ហើយ​តុលាការ​ក៏​បើកសវនាការ​ជំនុំជម្រះ​ក្តី​ជា​រៀងរាល់ថ្ងៃ​។ ដូច្នេះ​យើង​ស្នើ ឲ្យ តុលាការ​បន្ត​ជំនុំជម្រះ​ក្តី​ឆាប់ៗ​តាម​ដែល​អាចធ្វើ​ទៅបាន​» ។​ ​លោក​មេធាវី ផេង ហេង បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​ថា ការកាត់ក្តី​គួរតែ​ត្រូវបាន​ធ្វើឡើង​ពីព្រោះ​ការពន្យារពេល​គ្មាន​កំណត់​នឹង​ប៉ះពាល់​ដល់​កូនក្តី​របស់លោក​។ ទោះយ៉ាងណា លោក​ថា​តុលាការ​គួរតែរៀបចំ​ឱ្យ​បានល្អ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ភាគី​ពាក់ព័ន្ធ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បាន​បន្តថា​៖« ក្រុម​មេធាវី​របស់​យើង​នឹងមិន​ជំទាស់​នឹង​ការបន្ត​ការជំនុំជម្រះ​នេះ​ទៀត​ទេ​ប្រសិនបើ​តុលាការ​អាច​ធានាបាន​នូវ​ស្តង់ដារ​សុវត្ថិភាព​ដូចជា​គម្លាត​សង្គម​ដែល​បាន​ណែនាំ​ដោយ​ក្រសួងសុខាភិបាល ។ ខ្ញុំ​គិតថា តុលាការ​គួរប្រើ​បន្ទប់​សវនាការ​ធំ​ជាង​នេះ​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​និយាយ កាលពី​ម្សិលមិញ​ថា​មេធាវី​របស់លោក​កឹម សុខា មាន​សិទ្ធិ​ស្នើសុំ​អង្គជំនុំជម្រះ​សាលាដំបូង ឲ្យ បន្ត​រឿងក្ដី​របស់​កូនក្ដី​របស់​ពួកគេ​។​ ​លោក​បាន​និយាយថា​៖« ការកាត់ក្តី​នឹង​បន្ត​ឬក៏​អត់ វា​ជាការ​សម្រេច​របស់​តុលាការ​»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ម៉ា​លីន​បាន​បន្ថែមថា​៖ « ការព្យួរ​ការជំនុំជម្រះ​កាលពី​លើក​មុន​គឺ​ដោយសារតែ​ភាគី​ទាំងពីរ​បានស្នើ​សុំ​ហើយ​ឥឡូវនេះ​ប្រសិនបើ​ភាគី​ម្ខាង​ចង់​បន្ត​ការជំនុំជម្រះ​វា​ជា​សិទ្ធិ​របស់​ពួកគេ​ដើម្បី​ធ្វើ​ដូច្នេះ​»។​ ​លោក​កឹម សុខា ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​នៅ​ខែវិច្ឆិកា​ឆ្នាំ ២០១៨ ពោលគឺ​មួយឆ្នាំ​បន្ទាប់ពី​លោក​ត្រូវបាន​ចាប់ខ្លួន​នៅឯ​គេហដ្ឋាន​របស់លោក​នៅ​ភ្នំពេញ​ជុំវិញ​ការធ្វើ​អត្ថាធិប្បាយ​ដែល​ធ្វើឡើង​ក្នុង​ឆ្នាំ ២០១៣។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន តុលាការ​បាន​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​លើ​ការបង់ប្រាក់​ធានា​និង​អនុញ្ញាតឱ្យ​លោក​ធ្វើដំណើរ​ក្នុងប្រទេស​។ ទោះយ៉ាងណា​ក៏ដោយ លោក​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចាក​ចេញពី​ប្រទេស​និង​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ហើយ​តម្រូវឱ្យ​លោក​បង្ហាញខ្លួន ប្រសិនបើ​មានការ​កោះហៅ​ដោយ​អាជ្ញាធរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា​នៅ​ខួប ៣ ឆ្នាំ​នៃ​ការចាប់ខ្លួន​លោក​កាលពី​ខែ​មុន លោក កឹម សុខា​បាន​ស្នើសុំ ឲ្យ តុលាការ​ទម្លាក់​ការចោទប្រកាន់​ក្បត់ជាតិ​របស់លោក​ម្តង​ទៀត​។​ ​លោក កឹម សុខា បាន​និយាយថា លោក​បាន​បញ្ជាក់ប្រាប់​តុលាការ​ថា​លោក​មិនមាន​ចេតនា​ផ្លាស់ប្តូរ​របប​នេះ​ដោយ​ឃុបឃិត​ជាមួយ​ជនបរទេស​ទេ​ហើយ​បាន​ទទូចថា​រាល់​សកម្មភាព​របស់គាត់​គឺជា​ផលប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ថ្លែងថា​៖« ខ្ញុំ​ជឿថា​សហគមន៍​អន្តរជាតិ​និង​ជាពិសេស​អាជ្ញាធរ​បានទទួល​ស្គាល់​ថា​ខ្ញុំ​គ្មាន​បំណង​គាំទ្រ​ការប្រើ​អំពើហិង្សា​ទេ​»៕ ប្រភព៖ Khmer Times

អត្ថបទទាក់ទង