លោកសម រង្ស៊ី អំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់កុំឱ្យប្រទេសចិន រំ លោ ភ អព្យាក្រិតភាពប្រទេសកម្ពុជា

លោកសម រង្ស៊ី កាលពីថ្ងៃពុធម្សិលមិញក្នុងនាមអតីតគណបក្សសង្រ្គោះជាតិ បានចេញមកបរិហារពីទំនាក់ទំនងរវាងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនជាមួយប្រទេសចិន ជាពិសេស គឺបញ្ហាចោទប្រកាន់ពាក់ព័ន្ធមូលដ្ឋានយោធាចិននៅកម្ពុជា។ ចំពោះបញ្ហានេះ លោកសម រង្ស៊ី បានអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមគ្នាជួយទប់ស្កាត់កុំឲ្យប្រទេសចិន រំ លោ ភ បំ ពា នលើអព្យាក្រិតភាពរបស់ប្រទេសកម្ពុជា។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានអះអាងជាថ្មីថា កម្ពុជាជាប្រទេសឯករាជ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺតាមរយៈសេចក្តីថ្លែងការណ៍ជាសំណេរនៅលើទំព័រហ្វេសប៊ុក លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិបានលើកឡើងដូច្នេះថា សហគមន៍អន្តរជាតិត្រូវតែប្រតិកម្មព្រមគ្នា ដើម្បីទប់ស្កាត់កុំឱ្យប្រទេសចិនមករំលោភអព្យាក្រិតភាពនៃប្រទេសកម្ពុជា។ សម្រាប់លោកសម រង្ស៊ី ឯករាជ្យភាព និងអព្យាក្រិតភាពនៃប្រទេសកម្ពុជាអាចធានាបាន លុះត្រាតែមានលទ្ធិប្រជាធិបតេយ្យ ពោល គឺលោកអះអាងថា នៅពេលណាដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចុះចេញពីតំណែង ហើយមានការបោះឆ្នោត ដោយចំហ សេរី និងយុត្តិធម៌យ៉ាងពិតប្រាកដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការអះអាងរបស់លោកសម រង្ស៊ីនេះ គឺស្របពេលដែលរដ្ឋាភិបាលកម្ពុជា និងចិនកំពុងមានភាពល្អូកល្អឺននឹងគ្នាខ្លាំង។ ប៉ុន្តែភាពល្អូនល្អឺននឹងគ្នានេះ ត្រូវបានលោកសម រង្ស៊ី បានចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជា និងចិនបានចុះហត្ថលេខាជាមួយគ្នាក្នុងវិស័យយោធា និងហិរញ្ញវត្ថុ ហើយលោកថា កិច្ចសន្យាទាំងនោះជាការ រំ លោ ភ រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា និង រំ លោ ភ កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ដែលតម្រូវឱ្យប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវជំហរអព្យាក្រិតមិនលំអៀងទៅខាងណាឡើយ។ បន្ថែមលើនេះ ដោយយោងតាមសារព័ត៌មានអន្តរជាតិ លោកសម រង្ស៊ី ថែមបានអះអាងថា រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតយោធាចិនអាចចូលចតនៅក្នុងមូលដ្ឋានទ័ពជើងទឹករាមនៅក្នុងខេត្តព្រះសីហនុបានទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះមូលដ្ឋានទ័ពជើងទឹកនៅរាមនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី០៧ ខែតុលា បានបកស្រាយថា មូលដ្ឋានទ័ពជើងទឹកនេះ គឺជាកំពង់ផែយោធាដែលមិនមែនចេះតែអនុញ្ញាតឱ្យប្រទេសណាចូលបាននោះទេ។ ដូច្នេះហើយ លោកថា គឺត្រូវតែសុំការអនុញ្ញាត ហើយមិនមែនត្រឹមតែចិនមួយទេដែលមានសិទ្ធិប្រើប្រាស់នោះ គឺប្រទេសដទៃដែលសុំការអនុញ្ញាតមកចូលចត ចាក់ប្រេង ឬឡើងគោក ដើម្បីធ្វើសមយុទ្ធជាមួយនឹងកម្ពុជា ឬធ្វើកិច្ចការអ្វីមួយជាមួយនឹងកម្ពុជា គឺកម្ពុជាស្វាគមន៍ជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងនឹងការជួយដល់កម្ពុជាជាច្រើនពីសំណាក់ប្រទេសចិនវិញ លោកប្រមុខរដ្ឋាភិបាលកម្ពុជាបានចោទជាសំណួរថា បើប្រទេសចិនមកជួយដល់កម្ពុជា តើនរណាជាអ្នកជួយដល់ប្រទេសកម្ពុជា។ បើទោះបីចិនជួយដល់កម្ពុជាច្រើនបែបណាក៏ដោយ ក៏ប៉ុន្តែលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានគូសបញ្ជាក់ពីគោលជំហររបស់កម្ពុជាថ្មីថា កម្ពុជាជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព គឺកម្ពុជាមិនចូលរួមជាមួយអ្នកណាហើយប្រឆាំងជាមួយអ្នកណានោះទេ។ មិនតែប៉ុណ្ណោះ លោកបានសង្កត់ធ្ងន់ថា កម្ពុជាមិនអនុញ្ញាឱ្យមានទីតាំងយោធាបរទេសនៅក្នុងទីតាំងទឹកដីរបស់ខ្លួន និង ក៏មិនបោះទីតាំងយោធារបស់ខ្លួននៅលើទឹកដីបរទេស លើកលែងតែក្រោមឆ័ត្រអង្គការសហប្រជាជាតិ៕ ប្រភព៖ RFI

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង