សម្តេច​តេ​ជោ ៖ អ្នក​ចង់​បំផ្លាញ​សន្តិភាព​ចេញ​១ វៃ​១ ចេញ​២​វៃ​២ ដើម្បី​ការពារ​ប្រជាជនជាង​១៦​លាន​នាក់

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ដើម្បី​រក្សា ការពារ​សន្តិភាព ស្ថេ​រ​ភាព​ស​ណ្ឋា​ប់​ធ្នាប់​សង្គម និង​ប្រជាជន​ជាង​១៦​លាន​នាក់ មិន​ត្រូវ​អត់ ឱន​អ្នក​ចង់​បំផ្លាញ​នោះ​ទេ គឺ​ចេញ​១​វៃ​មួយ ចេញ​២​វៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត ខ្នាត​យក្ស​ដំបូង​នៅ​កម្ពុជា «​ព្រី​ន​ស៍ ម៉ា​ណ័​រ​» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២០​ថា ៖«​ហ៊ុន សែន បាន​កាន់​អំណាច​ជាង​៤០​ឆ្នាំ​និយាយ​ឲ្យ​ច្បាស់ ក្នុង​មុខ​តំណែង​ជាង​៣០​ឆ្នាំ អ្នកឯង​ត្រូវ​ចាំ ហើយ​កុំ​ចង់​មក​ក​ម្ចេ​ច ហ៊ុន សែន និង​គ្រួសារ​ហ៊ុន សែន កុំ​ស្រមើល​ស្រមៃ ។ ខ្ញុំ​ស្តាប់​ឮ​ហើយ សំឡេង​អ្នកឯង​នោះ​ថា បើ​មិន​បញ្ជូន​លុយ​មក​ខ្ញុំ​នឹង​ដើរ​ចូល​គុក​ព្រោះថា នៅ​ក្នុង​គុក​មាន​បាយ​ស៊ី ស្រាប់ ។ អ្នក​ពី​ក្រៅ​រុញ​ឲ្យ​ធ្វើ​សកម្មភាព វា​ជាប់​ទោស​ដល់​ជាប់​ទោស​វា​រត់គេច​ខ្លួន ហើយ​វា​គម្រាម​ថា ខ្ញុំ​ទៅ​ជាប់គុក មាន​បាយ​ស៊ី​ស្រាប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេច​បញ្ជាក់​ថា ៖«​ដោយ​តម្លៃ​ណា​ក៏​ដោយ មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ក៏​ដោយ ដែល​ចង់​បំផ្លាញ​សន្តិភាព​ដែល​យើង​រកបាន​ដោយ​លំបាក​នោះ​ទេ ។ សូម​បញ្ជាក់​ហើយ​បញ្ជាក់​ទៀ ត ។ ខ្ញុំ​បញ្ជាក់​ថា ចេញ​មួយ​១ វៃ​មួយ ចេញ​២ វៃ​២ អ្នក​ណា​ចង់​ថា​អ្វី​ថា​ទៅ​! តែ​ដើម្បី​ការពារ​ប្រទេស​ជាតិ​ដ៏​កំសត់​មួយ​នេះ​ដែល​មាន​ប្រជាជន​ជាង​១៦​លាន​នាក់ ខ្ញុំ​ត្រូវ​មាន​ភារកិច្ច​ការពារ​សន្តិភាព​ស្ថេ​រ​ភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​» ។
សម្តេច​បន្ត​ថា អ្នក​នៅ​ខាងក្រៅ​បាន​តែ​រុញ​អ្នក​នៅ​ខាងក្នុង​ជាប់គុក​តែ​ប៉ុណ្ណឹង ។ អ្វី​ដែល​ជា​គន្លឹះ គឺ​តែ​ប៉ុណ្ណឹង សម្រាប់​ប្រទេស​មួយ​នេះ​(​កម្ពុជា​) គឺ​ត្រូវ​ទី​១ ត្រូវ​រក្សា​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ ស​ណ្ឋា​ប់​ធ្នាប់​សង្គម ឲ្យ​ខាន​តែ​បាន ។ ធ្វើ​យ៉ាងម៉េច​កុំ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​ស្ថានភាព​ចលាចល ទោះ​ស្ថិត​តម្លៃ​ណា​ក៏​ដោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេច​បញ្ជាក់​ថា ៖«​ខ្ញុំ​សូម​អរគុណ​ប្រ​ជន​កម្ពុជា​ជាង​១៦​លាន​នាក់​ដែល​បាន​ចូលរួម​ក្នុង​ការ​ថែរក្សា​សន្តិ​សភាព ស្ថេ​រ​ភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដោយ​មិន​ធ្វើ​តាម​ការ​ញុះញង់ ដោយ​ឧក្រិដ្ឋជន​ពី​ខាងក្រៅ និង​ខាងក្នុង (​ខ្ញុំ​ហៅ​ឧក្រិដ្ឋជន អ្នក​ថា អ្វី​ថា ទៅ​!)​។ អី​ញ្ចឹ​ង​ទេ បានជា​ភាព​ស្ងប់ស្ងាត់​បាន​ប្រជាពលរដ្ឋ​សន្តិភាព យើង​បាន​ដើរ​លេង​ដោយ សន្តិភាព «…»​អីចឹង​បាន​សន្តិភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេច​គូសបញ្ជាក់​ថា ៖«​គេ​ថា កម្ពុជា​មិន​ទាន់​មាន​សន្តិភាព​គ្រប់គ្រាន់​ទេ រាប់​ទាំង​អ្នក​វិភា គ​មួយ​ចំនួន​ផង​ដែរ ។ សូម​បញ្ជាក់​ថា សន្តិភាព​«…»​ខំ​រក​យក​មក​បាន​ណាស់ ។ តែ​មាន ម្នាក់​នោះ​ហៅ​ឈ្មោះ​សុទ្ធតែ​អា​សែន​ទៀត ។ រួច​សុទ្ធតែ​អី​ញ្ចឹ​ង​អញ​អត់ឱន​ឲ្យ​នាង​ម៉េច​កើត​…​ទេ ក្មេង​ជេ​ចាស់​វា​ខុស អី​ញ្ចឹ​ប្រ​យ័​តុ្ន​រន្ទះបាញ់ ។ អី​ញ្ចឹ​ង​ៗ​នាង​ឯង​ហាន​និយាយ​តែ​ក្រៅប្រទេស តែបើ​និយាយ​ក្នុង​ប្រទេស​ងាប់​អា​លូវ កុំ​គេ​វៃ​ខ្នោះ​យក​ទៅ​បាត់​» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេច​បន្ថែម​ថា ការ​រក​ឃើញ​សន្តិភាព​ពី​ការ​បាញ់​គ្នា ដោយ​អាវុធ​មក​ធ្វើការ​ជាមួយ​គ្នា ដែល​ពេល​នោះ​កម្ពុជា​មាន​តំបន់​ត្រួតត្រា​មិន​តិច​ជាង​មួយ​នោះ​ទេ រហូត​ដល់​ឆ្នាំ​១៩៩៣​ទើប កម្ពុជា​មាន​តំបន់​ត្រួតត្រា​មួយ​មាន​រដ្ឋធម្មនុញ្ញ​តែ​មួយ​ព្រះមហាក្សត្រ​តែ​មួយ រាជរដ្ឋាភិបាល តែ​មួយ​ចង់បាន​អ្វី​ទៀត​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង