សារព័ត៌មានមហាខ្មែរ

លោក សម រង្ស៊ី ប្រកាសវិលចូលស្រុកសារជាថ្មីតែមិនកំណត់ថ្ងៃជាក់លាក់

24

លោក សម រង្ស៊ី អតីតប្រមុខដឹកនាំគណបក្សប្រឆាំង​បានប្រកាសជាថ្មីទៀតអំពី​ផែនការ​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កម្ពុជា​វិញនៅពេលខាងមុខ ប៉ុន្តែលោកមិនទាន់បានកំណត់​ថ្ងៃជាក់លាក់​នៅឡើយ។ ការ​ប្រកាសវិល​ចូល​ស្រុក​សារជាថ្មីទៀតនេះ គឺ​បន្ទាប់ពីផែន​ការ​មាតុភូមិនិវត្តន៍របស់ លោក សម រង្ស៊ី កាលពីថ្ងៃទី៩​វិច្ឆិកា​ឆ្នាំ២០១៩​ត្រូវ​បាន​ខកខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំចង់និយាយពីមាតុភូមិ​និវត្តន៍​របស់​ខ្ញុំ ពីព្រោះ​ខ្ញុំ​ក៏បាន​ឃើញ​សាររបស់​បងប្អូនថា ចាំតែ សម រង្ស៊ី ចាំតែ​លោក​ប្រធាន មកទេ ប្រជារាស្ត្រនឹង​ងើបហើយ ពីព្រោះតែ​ងើប​យូរ​ហើយ​ចាំតែ​ឱកាសមកដល់! ខ្ញុំមានកិត្តិយស​ជម្រាប​បងប្អូនថ្ងៃនេះថា ខ្ញុំ​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជាក្នុង​ពេល​ឆាប់​ៗខាងមុខ​នេះ។ ប៉ុន្តែ​ខ្ញុំ​អត់​ប្រាប់មុនទេ គឺទៅដល់តែម្តង! សូមបងប្អូនត្រៀមខ្លួនទៅ!…»។ នេះគឺជាការថ្លែងរបស់ លោក សម រង្ស៊ី នៅថ្ងៃទី២០កញ្ញា២០២០ ដែលអះអាងថា លោកប្តេជ្ញាវិលត្រឡប់ មកប្រទេសកម្ពុជាវិញឲ្យទាល់តែបាននៅពេលខាងមុខ តែមិន​ប្រកាសពីពេលវេលាជាក់លាក់។

បើទោះបីជាត្រូវបានខកខានវិលចូលស្រុក​កាលពីថ្ងៃទី៩វិច្ឆិកា​២០១៩​ក៏ដោយ​ តែអតីតប្រមុខបក្សប្រឆាំង​រូបនេះ នៅតែ​ប្រកាសពីភាពជោគជ័យរបស់ខ្លួន ​នូវផែនការ​ធ្វើ​មាតុភូមិនិវត្តន៍កាលណោះ។ ជោគជ័យ​សម្រាប់​លោក សម រង្ស៊ី កាលណោះ គឺបានធ្វើឲ្យដំណឹងនោះបានលាន់ឮយ៉ាងកងរំពងពាសពេញពិភពលោក​តាម​រយៈ​ការ​ចុះផ្សាយ​របស់សារព័ត៌មានល្បីៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចមិនជឿថា​ លោក សម រង្ស៊ី ហ៊ាន​វិល​ត្រឡប់​មកកម្ពុជាវិញឡើយ ហើយថា​រដ្ឋាភិបាល​ភិបាល​ក៏មិនចាំបាច់ត្រៀម​កម្លាំង​ប្រដាប់អាវុធ​ដើម្បី​ចាប់​ខ្លួន​ដូចលើកមុននោះឡើយ។

សូមរំឭកថា កាលពីថ្ងៃទី៩​វិច្ឆិកា​ឆ្នាំមុន កងកម្លាំង​ប្រដាប់អាវុធ​រាបរយនាក់​ត្រូវបាន​ដាក់​ពង្រាយ​នៅ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ ខណៈដែលលោក សម រង្ស៊ី ប្រកាស​ធ្វើ​ដំណើរ​ដោយ​ថ្មើជើង​តាម​ទឹក​ដី​ថៃ​ចូល​មកម្ពុជា។ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានដាក់បញ្ជា​ក្រុម​ហ៊ុន​យន្ត​ហោះ​មិនឲ្យ​ដឹក​លោក សម រង្ស៊ី ឆ្លងកាត់​ប្រទេសថៃនោះទេ៕

អត្ថបទទាក់ទង