សារព័ត៌មានមហាខ្មែរ

អង្គការ​សង្គមស៊ីវិល​១១៦​ និងសម្ព័ន្ធអ្នកសារព័ត៌មាន​កម្ពុជាសរសេរលិខិត​ស្នើសុំ​ឲ្យ​ប្រទេសស៊ុយអែត​បន្តវត្តមាន​ស្ថានទូត​នៅកម្ពុជា

6

ក្រុម​អង្គការ​សង្គមស៊ីវិល​ជាតិនិងអន្តរជាតិ​ចំនួន១១៦​ស្ថាប័ន​ ក្នុងនោះក៏មាន​សម្ព័ន្ធអ្នកសារព័ត៌មាន​កម្ពុជា​ហៅកាត់ថា​ ខេមបូចា ​បានសរសេរលិខិត​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស៊ុយអែត ​លោកស្រី ​Ann Linde ​អោយពិចារណា​ឡើងវិញ​ចំពោះការ​បិទស្ថានទូត​នៅក្នុង​ប្រទេសកម្ពុជា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកជូន​ថា ​ក្រសួងកាបរទេស​ស៊ុយអែត​បានប្រកាស​កាលពី​ខែវិច្ឆិកា​ថា​ ស្ថានទូត​របស់ខ្លួន​ប្រចាំនៅ​ទីក្រុង​ភ្នំពេញ​នឹង​ត្រូវបិទទ្វារ ​នៅដំណាច់​ឆ្នាំ​២០២១ ​ដោយផ្លាស់​ទៅកាន់ទីក្រុង​បាងកក​ប្រទេសថៃ​វិញ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​សូមកុំ​បោះបង់ចោល​ ដំណើរការ​អភិវឌ្ឍន៍​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស​ពី​ប្រទេស​កម្ពុជា​»​។ ​នេះគឺជាពាក្យ​ទទូច​អង្វរ​របស់​ក្រុមអង្គការ​សង្គមស៊ីវិល​ជាតិ​និង​អន្តរជាតិ​ចំនួន១១៦ ​ដែលបាន​សរ​សេរលិខិត​រួមគ្នា​មួយ​ ផ្ញើទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស៊ុយអែត​ប្រចាំនៅ​ទីក្រុង ​Stockholm ​លោកស្រី ​Ann Linde​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លិខិត​នេះ​ បានផ្ញើទៅ​កាល​ពីថ្ងៃទី​ ១៨ ​ធ្នូ ​ប៉ុន្តែ​ទើបតែបាន​ផ្សព្វ​ផ្សាយ​ដល់បណ្តាញ​សារព័ត៌មាន​នៅថ្ងៃទី ​២៥ ​ធ្នូ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈលិខិត​ដែលមាន​ភ្ជាប់នូវ​បញ្ជីឈ្មោះ​របស់ក្រុម​អង្គការ​សង្​គម​ស៊ីវិ​ល​ទាំង​១១៦នេះ ​បានស្នើសុំ​ឲ្យ​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​ស៊ុយអែត ​ពិចារណាឡើងវិញ​ចំពោះ​សេចក្តីសម្រេច​របស់ខ្លួន​ កាលពី​ថ្ងៃទី ​២៦​ វិច្ឆិកា​។ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងលិខិត​របស់​ក្រុមអង្គការ​សង្គមស៊ីវិល ​ដែលក្នុងនោះ​រួមមាន​អង្គការធំៗ​ដូចជា ​អង្គការ​ ActionAid Cambodia, ​Action for ​Health ​Development, ​វិទ្យាស្ថាន​តស៊ូមតិ​និង​គោលនយោបាយ​ សម្ព័ន្ធអ្នកសារព័ត៌មាន​កម្ពុជា​ហៅកាត់ថា ​ខេមបូចា ​រួមជាមួយអង្គការ​សង្គមស៊ីវិល​ និង​សហជីព ​ជាច្រើនស្ថាប័ន​ទៀត ​ បាន​សរសេរ​ថា៖​ «​បទពិសោធន៍​កន្លងមក​បានបង្រៀនយើងថា ​ការដាក់​ឲ្យប្រទេស​កម្ពុជា​នៅឯកោ​នៅពេលនេះ​មានន័យថា ​គឺជាការដើរ​ជាន់​លើដានចាស់​ពីអតីតកាល​»​។ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លិខិតនេះ ​បានទទូច​អោយលោកស្រី​រដ្ឋមន្ត្រី​ការបរទេស​ស៊ុយអែត ​កុំបោះបង់ចោល​ការរីកចម្រើន​ដែលខ្លួន​បានធ្វើ ​នៅក្នុង​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យនៅ​កម្ពុជា​នេះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជំរាប​ជូន​ថា ​កាលពីថ្ងៃទី ​២៦ ​វិច្ឆិកា ​ក្រសួង​ការបរទេស​ស៊ុយអែត​បានអះអាងថា​ ខ្លួន​នឹង​បិទ​ស្ថានទូតរបស់ខ្លួន​ប្រចាំនៅក្នុង​ទីក្រុង​ភ្នំពេញនៅ​ដំណាច់​ឆ្នាំ២០២១ខាងមុខ​ ហើយនឹង​ផ្លាស់ទៅកាន់​ទី​ក្រុងបាងកក​ប្រទេសថៃ​វិញ​។​ ប៉ុន្តែសេចក្តី​ថ្លែងការណ៍​នោះបាន​បន្ថែមថា ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍អន្តរជាតិ​ស៊ុយអែត ​នឹងបន្ត​ធ្វើការងារ​របស់ខ្លួន​នៅក្នុង​ប្រទេសកម្ពុជា​។ ​ហើយថា​ខ្លួននឹង​ស្វែងរក ​«មធ្យោបាយ​ថ្មី​»​ ដើម្បី​បន្តទំនាក់ទំនង​ជាមួយ​ប្រទេសកម្ពុជា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក្តី ​លោក កុយ ​គួង ​រដ្ឋលេខាធិការ​និង​ជាអ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​ ធ្លាប់បាន​មានប្រសាសន៍​ប្រាប់បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​កម្ពុជាថា ​ការសម្រេចចិត្តនេះ ​គឺជាបញ្ហាផ្ទៃក្នុង​របស់​ប្រទេសស៊ុយអែត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ​កម្ពុជា​មានទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ស៊ុយអែត​តាំងពីនៅ​ឆ្នាំ​១៩៦១​មកម៉្លេះ ​ប៉ុន្តែទើប​រហូត​ដល់​ឆ្នាំ​២០១០​ប្រទេស​នៅតំបន់​អឺរ៉ុបមួយ​នេះ ​ទើបតែបា​នដាក់​ស្ថានទូត​របស់ខ្លួន​នៅកម្ពុជាប៉ុណ្ណោះ​។ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងរយៈពេល​១០​ឆ្នាំ​មកនេះ ​ស៊ុយអែត​ដែលជា​សមាជិក​របស់​សហភាពអឺរ៉ុប​បាន​គូសបញ្ជាក់​ថា ​ខ្លួនបាន​រួមចំណែក​យ៉ាងសកម្ម ​ក្នុងការ​សម្របសម្រួល​បញ្ហានយោបាយ​ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ​គោលនយោបាយ​ពាណិជ្ជកម្ម ​និងវប្បធម៌ ​នៅក្នុង​ប្រទេស​កម្ពុជា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែកាល​ពីខែមិថុនា​កន្លងទៅ ​ប្រទេស​ស៊ុយអែត ​បានប្រកាស​សម្រេចបង្វែរ​ជំនួយ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ទាំងអស់​ពី​រដ្ឋាភិបាលកម្ពុជា​ ដោយ​បង្វែរ​ទៅផ្តល់​ជំនួយ​លើការ​គាំទ្រការគោរព​សិទ្ធិមនុស្ស ​និង​លទ្ធិប្រជាធិបតេយ្យវិញ ​ដោយសំអាង​ថា ​លំហប្រជាធិបតេយ្យនៅ​កម្ពុជា​នាប៉ុន្មាន​ឆ្នាំមកនេះ ​មានការ​រឹតត្បិត​យ៉ាងធ្ងន់ធ្ងរ​៕ ប្រភព៖ RFI

អត្ថបទទាក់ទង