សារព័ត៌មានមហាខ្មែរ

លោក ហ៊ុន ម៉ាណែត រំឮកទ័ពឲ្យស្មោះត្រង់ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ

0

អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ក្រើន​រំ​ឮ​ក​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ គឺ​ស្មោះត្រង់​ដាច់ខាត​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ប្រជាជន និង​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​ការ​ប្រកាស​រំ​ឮ​ក​ប្រាប់​កងកម្លាំង​នៃ​កង​យោធពលខេមរភូមិន្ទ​ខាងលើ​យ៉ាង​ដូច្នេះ គឺ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ដែល​កូនប្រុស​ច្បង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រូប​នេះ បាន​អញ្ជើញ​ប្រកាស​តែងតាំង​មុខ​តំណែង​នាយទាហានជាន់ខ្ពស់ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត ខេត្តកំពត កាលពី​ថ្ងៃ​ទី​០៧ កញ្ញា ២០២០​។​

​នៅ​ក្នុង​ឱកាស​នោះ លោក ហ៊ុន ម៉ា​ណែ​ត ក៍បាន​ប្រាប់​ទ័ព​ឲ្យ​ខិតខំ​បំពេញការងារ​ឱ្យ​បាន​ទ្វេរ​ដង ដោយ​ត្រូវ​មានគំនិត​ផ្តួចផ្តើម ចេះ​គិតគូរ​ច្នៃប្រឌិត​ថ្មី​ៗ ដើម្បី​សម្រេច​ភារកិច្ច នៅ​ក្នុង​ដែន​កម្រិត​សម​ស្រប​ណាមួយ បន្ថែម​លើ​អ្វី​ដែល​មាននៅ​ក្នុង​បទបញ្ជា ឬ​ផែនការ ដើម្បី​ឱ្យ​ការ​អនុវត្ត​បទបញ្ជា ឬ​ផែនការ អាច​សម្រេច​បាន​តាម​គោលដៅ និង​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ពេល​ខ្លះ ក៏​អាច​មាន​លទ្ធផល​ល្អ​លើស​ពី​ការ​រំពឹង​ទុក​ក្នុង​ផែនការ​ផង​ដែរ​។​

​លោក​បញ្ជាក់​ទៀត​ថា ក្នុង​ស្មារតី​នេះ ដោយ​ឈរ​លើ​សុ​ឆន្ទៈ និង​មនសិការ​ស្នេហា​ជាតិ​មាតុភូមិ​របស់​កងកម្លាំងប្រដាប់អាវុធ​ជាតិ​យើង សូម​គ្រប់​បណ្តា​កងឯកភាព​បន្តសកម្មភាព បង្កើត​ស្នាដៃ និង​គុណសម្បត្តិ​បន្ថែម​ទៀត ដើម្បី​បន្ត​រួមចំណែក​ថែរក្សា​សន្តិភាព ស្ថិរភាព ក៏​ដូច​ជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ជូន​ប្រទេស​ជាតិ និង​ប្រជាជន​របស់​យើង​៕

អត្ថបទទាក់ទង