សារព័ត៌មានមហាខ្មែរ

ក្រសួងមហាផ្ទៃចាត់ទុកសកម្មភាពរបស់ក្រុមយុវជនថាវរៈបង្កភាពវឹកវរដល់សង្គម

5

ក្រុម​យុវជន​ថាវរៈ និង​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ បាន​និង​កំពុង​ធ្វើ​សកម្មភាព​ដែល​មាន​ចរិត​បំផុស ញុះញង់​ធ្វើ​ឲ្យ​ប៉ះពាល់​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​បង្ក​ភាព​ចលាចល​វឹកវរ​ក្នុង​សង្គម តាម​រយៈ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម និង​បណ្តាញ​ព័ត៌មាន​មួយ​ចំនួន​ទៀត ដើម្បី​ផ្ស​ព្វផ្សាយ​អត្ថបទ ខិត្តប័ណ្ណ រូបភាព​នានា ខ្សែ​វី​ដេ​អូ និង​ធ្វើ​បាតុកម្ម​ដោយ​គ្មាន​ការ​អនុញ្ញាត​នោះ​ថែម​ទៀត ។​

​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​ ដែល​ត្រូវ​បាន​គេ​ចែកចាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​០៧ កញ្ញា​នេះ ។​

​បើ​តាម​ក្រសួងមហាផ្ទៃ ក្រុម​យុវជន​ថាវរៈ និង​យុវជន​ចលនា​មាតា​ធម្មជាតិ កំពុង​ធ្វើ​សកម្មភាព​ក្រោម​រូបភាព​ដែល​មាន​អង្គការ​ចាត់តាំង​ច្បាស់លាស់ និង​មិន​បាន​ចុះបញ្ជី​ឈ្មោះ​នៅ​ក្រសួងមហាផ្ទៃ​ស្រប​តាម​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ​ទេ ។​

​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ក្រសួងមហាផ្ទៃ ក៍បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ចូលរួម​ក្នុង​សកម្មភាព​ខុសច្បាប់​ជាមួយ​ក្រុម​យុវជន​ទាំង​ពីរ​ខាងលើ ។​

​ជា​ការ​កត់សម្គាល់ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​ខាងលើ បាន​ធ្វើ​ឡើង​ក្រោយ​ពេលក្រុម​យុវជន​ថាវរៈ និង យុវជន​ចលនា​មាតា​ធម្មជាតិ ប្រកាន់​ជំហរ​ធ្វើ​បាតុកម្ម​តវ៉ា​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​លោក រ៉ុ​ង ឈុ​ន និង​សកម្មជន​មួយ​ចំនួន​ទៀត ទោះបីជា​អាជ្ញាធរ​មិន​អនុញ្ញាត រហូត​ដល់​មានការ​ចាប់ខ្លួនសកម្មជន​ជាង​១០​នាក់ បញ្ជូន​ទៅ​តុលាការ​និង​មួយ​ចំនួន​កំពុង​ឃុំខ្លួន​នៅ​ព​ន្ឋ​នាគារ​ព្រៃ​ស​៕

អត្ថបទទាក់ទង