គ.ជ.ប នឹងសាកល្បងប្រព័ន្ធបោះឆ្នោតតាមប្រព័ន្ធអ៊ីនធឺណេតនៅឆ្នាំក្រោយ
កម្ពុជានឹងសាកល្បងដំណើរការការបោះឆ្នោតតាមអ៊ីនធឺណេតនៅដើមឆ្នាំក្រោយដើម្បីវាយតម្លៃប្រសិទ្ធភាពនៃប្រព័ន្ធបែបនេះសម្រាប់ប្រទេសកម្ពុជា។
លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា៖ «វិធានការនេះគឺដើម្បីវាយតម្លៃប្រសិទ្ធភាពនៃដំណើរការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ក្នុងពេលបោះឆ្នោត»។
លោកបានបន្តថា៖ «ការធ្វើតេស្តសាកល្បងនេះនឹងត្រូវធ្វើឡើងនៅក្នុងឃុំគោលដៅមួយចំនួនដូច ដែលបានកំណត់ដោយ គ.ជ.ប ហើយមិនមែននៅទូទាំងប្រទេសទេ»។
លោកបន្ថែមថា៖ «ប្រសិនបើគម្រោងសាកល្បងទទួលបានជោគជ័យ ដំណើរការបោះឆ្នោតតាម អ៊ីនធឺណេតនឹងត្រូវបានប្រើនៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ និងការបោះឆ្នោតទូទៅឆ្នាំ ២០២៣ »។
លោកថា លំហាត់តាមប្រព័ន្ធអេឡិចត្រូនិកក៏នឹងរួមបញ្ចូលការចុះឈ្មោះគណបក្សនយោបាយនិងការចុះឈ្មោះបេក្ខជនផងដែរ។
លោកនិយាយថា៖ «គម្រោងនេះនឹងគ្របដណ្តប់លើការប្រកាសលទ្ធផលបឋម និងការផ្ទៀងផ្ទាត់ជាផ្លូវការ ការបែងចែកអាសនៈ និងបញ្ជីបេក្ខជនជាប់ឆ្នោត»។
មុនពេលអនុវត្តគម្រោងសាកល្បង គ.ជ.ប នឹងរៀបចំវិធាន និងនីតិវិធីនិងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.បបានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថាសម្រាប់គម្រោងសាកល្បងនាពេលខាងមុខគណបក្សនយោបាយ និងបេក្ខជននឹងត្រូវចុះឈ្មោះតាមអ៊ីនធឺណេតជំនួសដោយជាលក្ខណៈប្រពៃណី។
លោកបានបន្តថា៖ «ការចុះឈ្មោះតាមអ៊ីនធើណែតនឹងជៀសវាងការចុះឈ្មោះស្ទួន។ ការផ្ដល់ព័ត៌មានអំពីការបែងចែកកៅអីនឹងធ្វើឡើងតាមអ៊ីនធើណែត»។
លោកថា គ.ជ.ប នឹងជ្រើសរើសតំបន់នានានៅក្នុងឃុំសង្កាត់ដោយចៃដន្យ ហើយគណបក្សនយោបាយអាចប្រើប្រាស់វេទិកាតាមប្រព័ន្ធអ៊ីនធើណែតដើម្បីចុះឈ្មោះបេក្ខជនរបស់ខ្លួន។
នៅក្នុងជំនួបជាមួយលោកស្រី Kamei Haruko ប្រធានតំណាងJICA នៅថ្ងៃទី ២៦ ខែវិច្ឆិកាលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានស្នើសុំកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសជប៉ុនលើការអនុវត្តដំណើរការបោះឆ្នោតអេឡិចត្រូនិច និងបានស្នើសុំឲ្យភាគីជប៉ុនបន្តផ្តល់នូវឧបករណ៍រួមមាន កុំព្យូទ័រយួរដៃចំនួន ២០០០ និងដុំសាកថ្មចំនួន ២០០០ សម្រាប់គម្រោងសាកល្បងនេះ៕