សារព័ត៌មានមហាខ្មែរ

ពេជ្រ ស្រស់ អំពាវនាវអោយមានការគំាទ្រខ្លួនបេក្ខជនតំណាងរាស្ត្រ ក្នុងកំឡុងពេលបោះឆ្នោត!

3

សារចំហររបស់ខ្ញុំជូនពលរដ្ឋខ្មែរទូទាំងប្រទេសខ្ញុំ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានបើកគណបក្សស្របតាមច្បាប់គឺដើម្បីចូខ្លួនមកបម្រើជាតិខ្មែរ និង ពលរដ្ឋខ្មែរ តាមរយៈយន្តការសភានៃប្រទេសកម្ពុជា ហើយខ្ញុំក៏បានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តឲ្យបងប្អូនពលរដ្ឋខ្មែរជ្រើសរើសផងដែរក៏ប៉ុន្តែបើបងប្អូនមិនបោះឆ្នោតជ្រើសរើសរូបខ្ញុំឲ្យជាប់ឆ្នោតជាតំណាងរាស្រ្តនោះទេ មានន័យថាបងប្អូនគឺមិជ្រើសរើសរូបខ្ញុំឲ្យបម្រើបងប្អូននោះឡើយ ។ ដូច្នេះខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើជាតិខ្មែរនិងម្ចាស់ឆ្នោតតាមរយៈយន្តការនៃរដ្ឋសភាជាតិហើយខ្ញុំគ្មានអំណាចទៅបង្ខំឲ្យបងប្អូនមកបោះឆ្នោតគាំទ្ររូបខ្ញុំនោះឡើយ ប៉ុន្តែបើបងប្អូនគិតថា រូបខ្ញុំអាចបម្រើបងប្អូនបាន គឺបងប្អូនបោះឆ្នោតគាំទ្រខ្ញុំ បើបងប្អូន គិត ថា ខ្ញុំមិនអាចមានប្រយោជន៍ដល់បងប្អូននោះទេ គឺបងប្អូនមានសិទ្ធិពេញលេញមិនបោះឆ្នោតគាំទ្ររូបខ្ញុំបាន ប៉ុន្តែបើរូបខ្ញុំគ្មានសិទ្ធិនៅក្នុងយន្តការសភាទេនោះ គឺបងប្អូនមិនអាចបង្ខំឲ្យរូបខ្ញុំបម្រើបងប្អូនឲ្យបានពេញលេញនោះឡើយ។
ក្នុងន័យនេះខ្ញុំសំដៅលើតួនាទីរបស់ខ្ញុំសព្វថ្ងៃនេះ គឺ មិនមែនជាតួនាទីនៅក្នុងយន្តការសភាដែលបងប្អូនបោះឆ្នោតឲ្យនោះឡើយ ដោយតួនាទីរបស់ខ្ញុំដែលមានបច្ចុប្បន្ននេះគឺបានមកពីការស្ម័គ្រចិត្តរួមគ្នាបង្កើតឡើងក្នុងគោលដៅទទួលបានសិទ្ធិត្រឹមត្រូវ តាមក្របខណ្ឌច្បាប់ដើម្បីរួមចំណែកចូលរួមដោះស្រាយនូវបញ្ហារបស់បងប្អូនមួយចំនួនតាមច្បាប់តែប៉ុណ្ណោះ។ ជាថ្មីម្តងទៀត ការដែលបងប្អូនបោះឆ្នោតគាំទ្ររូបខ្ញុំឲ្យជាប់ជាសមាជិកសភាថ្ងៃណាមួយមិនមានន័យថាបងប្អូនលើកស្ទួយអនាគតនៃខ្ញុំឲ្យជោគជ័យក្នុងឆាកជីវិតខ្ញុំទេ ផ្ទុយទៅវិញ គឺបងប្អូនបឆ្នោតគាំទ្រលើរូបខ្ញុំជាប្រយោជន៍របស់បងប្អូនតែប៉ុណ្ណោះ។ ដោយក្តីគោរពពីខ្ញុំ🙏

អត្ថបទទាក់ទង