ប៉ុន្មានម៉ោងក្រោយជំនួបរវាងនាយករដ្ឋមន្រ្តីទាំងពីរ វៀតណាមរុះរើតង់អស់ហើយ

ទីបំផុត​ទៅ​ កងកម្លាំង​ការពារ​ព្រំដែន​វៀតណាម បាន​រុះរើ​តង់​ទាំងអស់​ដែល​ខ្លួន​(​វៀតណាម​)​បាន​បោះ​ជា​ឯកតោភាគី​នៅ​តំបន់​មិន​ទាន់​ឯកភាព​គ្នា នៅ​តាម​បណ្តោយ​ព្រំដែន​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណា​ថ្លែងប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​នៅ​ថ្ងៃ​ពុធ​នេះ លោក គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្តកណ្តាល និង លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ទាហាន​វៀតណាម​សម្រេច​រុះរើ​តង់​ទាំង​២៦​កន្លែង​នោះ​ទេ ខណៈ​ដែល​កន្លង​មក​ទាហាន​ព្រំដែន​វៀតណាម ក៍​ដូច​ជា​អាជ្ញាធរ​ពាក់​ព័​ន្ឋ​ទាំងអស់​របស់​វៀតណាម ហាក់​បង្ហាញ​ជំហរ​មិន​ទាន់​សម្រេច​រុះរើ បើ​ទោះបីជា​អាជ្ញាធរ​កម្ពុជា ពិសេស​ក្រសួងការបរទេស​កម្ពុជា​បាន​ធ្វើ​កំណត់​ទូត​តវ៉ា​ជា​ច្រើន​លើក​ហើយ​នោះ​ក្តី ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ក៍​ដូច​ជា​លោក​ទេស​រដ្ឋមន្ត្រី វ៉ា គឹ​ម​ហុង ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា «​មហាខ្មែរ​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​ទេ ជុំវិញ​វៀតណាម​រុះរើ​តង់​ទាំងអស់​នៅ​តាម​បណ្តោយ​ព្រំដែន​ខេត្តកណ្តាល​ដូចដែល​អាជ្ញាធរ​ខេត្តកណ្តាល​បញ្ជាក់​ខាងលើ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណា ជា​ការ​កត់សម្គាល់ ការ​សម្រេច​រុះរើ​តង់​ទាំង​២៦​កន្លែង​ដែល​ទាហាន​ព្រំដែន​វៀតណាម​ បាន​បោះ​ជា​ឯកតោភាគី​នៅ​តំបន់​មិន​ទាន់​ឯកភាព​គ្នា​នៅ​តាម​ព្រំដែន​ជាប់​នឹង​ស្រុក​លើក​ដែក​ និង​ស្រុក​កោះធំ​ខេត្តកណ្តាល ដោយ​ហេតុផល​ជា​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​វី​ដ​១៩​នោះ បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោក ង្វៀ​ន សួន​ហ្វុ​៊​ក បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​តាម​ប្រព័ន្ធ​វី​ដេ​អូ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​តាម​វី​ដេ​អូ​ខន​ហ្វើ​រិ​ន​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​មធ្យោបាយ និង​វិធានការ​នានា ដើម្បី​ជំរុញ​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង​ពិភពលោក ដែល​ជា​ក្ដី​កង្វល់ និង​ផលប្រយោជន៍​រួម រាប់​បញ្ចូល​ទាំង​កិច្ចសហការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយ​គ្នា​នេះ ភាគី​ទាំង​ពី​ក៍បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​លើ​ការ​រីក​ចម្រើន​ដ៏​ល្អ​ប្រសើរ នៃ​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​វៀតណាម នា​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ និង​បាន​ឯកភាព ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ ក្នុង​ស្មារតី​នៃ ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សេចក្តី​ប្រកាស​របស់​ក្រសួងការបរទេស​ដដែល ក៍បាន​បន្ថែម​ទៀត​ថា មេដឹកនាំ​ប្រទេស​ជិតខាង​ទាំង​ពីរ បានក៍​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេ​ទិស និង​បាន​ឯកភាព​ប្រគល់​ភារកិច្ច​ដល់​ក្រសួង​-​ស្ថាប័ន​នានា និង​អាជ្ញាធរ​ថ្នាក់​ខេត្ត​នៃ​ប្រទេស​រៀង​ៗ​ខ្លួន ធ្វើការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​គ្នា ដើម្បី​សម្រួល ដល់​ការ​ធ្វើ​ដំណើរ​របស់​ធុរជន ក៏​ដូច​ជា​លើកកម្ពស់​ការ​អនុវត្ត​វិធានការ​បង្ការ ដើម្បី​ដោះស្រាយ​បញ្ហា​នានា នៅ​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដែល​អាច​កើតឡើង​ជាយថាហេតុ​ឱ្យ​បាន​ទាន់​ពេល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​អះអាង​សា​ជា​ថ្មី​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ទ្វេភាគី​លើ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ ក្នុង​ទិស​ដៅ​ធានា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​នៅ​តំបន់​ព្រំដែន​ផង​ដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង