សារព័ត៌មានមហាខ្មែរ

លោកជុំ កុសល៖ ការពិតកម្ពុជា ប្រសិនបើគ្មាន បុរសខ្លាំងម្នាក់នេះ ស្រោចស្រង់ទេ មិនដឹងថា នឹងទៅជាយ៉ាងណា?

50

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជុំ កុសល តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកបានសរសេរសំណេរមួយ នៅថ្ងៃនេះថា៖ «ការពិត កម្ពុជាប្រសិនបើគ្មានបុរសខ្លាំងម្នាក់នេះស្រោចស្រង់ទេ មិនដឹងថានឹងទៅជាយ៉ាងណា?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ជុំ កុសល បានសរសេរបន្តថា៖ គាត់ខ្លាំងដើម្បីបុព្វហេតុតែមួយគត់គឺ «ជាតិ សាសនា ព្រះមហាក្សត្រ »។ ដោយសារតែភាពខ្លាំងរបស់គាត់នេះហើយ ទើបអាចនាំកម្ពុជា អោយបានស្គាល់ សន្តិភាពពិតប្រាកដ ដែលក្នុងប្រវត្តិសាស្ត្រ រាប់រយឆ្នាំកន្លងមក មាតុភូមិដ៏កំសត់មួយនេះ មានតែការបែកបាក់ប៉ុណ្ណោះ ! ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន គាត់នៅតែខ្លាំងនិងបន្តខ្លាំង ដើម្បីទប់ស្កាត់ រាល់ការប៉ុនប៉ង បំផ្លាញកម្ពុជា ជាថ្មី ពីពួកប្រតិកិរិយាខាងក្រៅ និងក្រុមអាយ៉ងនៅខាងក្នុង។ ភាពខ្លាំងរបស់គាត់ គឺជាគោលដៅ វាយប្រហារនិងផ្តួលរំលំ ពីក្រុមដែលមិនចង់អោយ កម្ពុជាបានសុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ជុំ កុសល បានបន្តទៀតថា៖ ពួកគេពិតជាព្យាយាម ម្តងហើយ ម្តងទៀត គ្រប់យុទ្ធសាស្ត្រ និងផែនការរបស់គេ ដើម្បីផ្តួលរំលំ បុរសខ្លាំងកម្ពុជារូបនេះ តែការព្យាយាមនោះ ក៏ត្រូវបរាជ័យ ជាបន្តបន្ទាប់ ក្រោមស្នាដៃបុរសខ្លាំងយើង។ ត្រូវដឹងថា ពួកប្រតិរិយាខាងក្រៅ និងអាយ៉ង របស់គេនៅតែមានមហិច្ឆតា បន្តយុទ្ធសាស្ត្រ បំផ្លាញកម្ពុជា មិនបញ្ចប់ឡើយ ដើម្បីផលប្រយោជន៍គេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះចូរយើងត្រូវនាំគ្នា នៅជាមួយ«បុរសខ្លាំង» កម្ពុជារបស់យើង ដើម្បីការពារសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ អោយបានស្ថិតសេ្ថរជានិរន្តរ៍។ ជាមួយគ្នានេះ យើងប្រឆាំងដាច់ខាត ចំពោះក្រុមឧទ្ទាម ដែលកំពុងតែមានសកម្មភាព នៅខាងក្រៅ ដើម្បីរិះរកមធ្យោយបំផ្លាញកម្ពុជា៕

អត្ថបទទាក់ទង